Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ​

spot_img

​ភ្នំពេញ​ ៖  អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែថា កម្ពុជា ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ័ព្វសំណាង​ខ្ពស់​ណាស់ ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ និង​មាន​អគ្គ​មគ្គុទេសក៍ ដឹកនាំ​ដ៏​ឆ្នើម គឺ​សម្តេច​ហ៊ុន សែន ជា​ប្រមុខ ជាពិសេស កងទ័ព មាន​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន គ្រប់​កាលៈទេសៈ​។​

​គិលានដ្ឋាន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ស្ថិតនៅក្នុង​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​(​អូ​ពងមាន់​) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៦ មករា ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ។​

​តាម​ការ​ឲ្យដឹង​ពី​លោក​ឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ លើកឡើង​ពី​កិច្ចសហការ​ល្អ​ប្រសើរ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធមេត្រី​នឹង​គ្នា ធ្វើឲ្យ​អង្គភាព​កងពល​តូច​អន្តរាគ​មន៍​លេខ​១២៨ ឈរជើង​នៅ​តំបន់​អូ​អាឡ័យ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​ជា​អង្គភាព ទើប​បង្កើត​ថ្មី​មានការ​ប្រែ​មុខមាត់​ថ្មី ទាំង​ការកសាង​មូលដ្ឋាន​ទ័ព និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ការលើកកម្ពស់​ជីវ​ភាព​កងទ័ព និង​គ្រួសា​រ​កងទ៍ព​។​

លោក​ឧត្តមសេនីយ៍ក៏​បាន​លើ​កឡើង​ពី​ស្ថានភា​ពតាម​បណ្តោយ​ព្រំដែន ដែល​អង្គភាព​១២៨ ឈរជើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាមួយ​ភាគី​ឡាវ និង​បានរួម ចំណែក​ធ្វើឲ្យ​តំបន់​ព្រំដែន​ក្លាយជា​ព្រំដែន​សន្តិភាព ព្រំដែន​អភិវឌ្ឍន៍ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង​អាចធ្វើ​ទំនាក់ទំនង​រក​គ្នា​យ៉ាង​ល្អ ប្រសើរ​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

លោក​បន្តថា គិលានដ្ឋាន​ដែល​ត្រូវ​សម្ពោធ​ជា​ផ្លូវការ នាពេលនេះ​គឺជា សមិទ្ធផល និង​ជា​សក្ខីភាព​នៃ​ការគិតគូរ​របស់​សម្តេច​តេជោ និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​អង្គ ភាព​អន្តរាគមន៍​លេខ​១២៨ តាមរយៈ​រដ្ឋបាល​រាជ​ធានីំ​រាប់​ប្រើប្រាស់​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការព្យាបាល​ជំងឺ និង​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​យើង ។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ប្រទេសជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កងទ័ព ហើយ​កងទ័ព​សម័យ​នេះ មិន​ខុស​ពី​កងទ័ព​សម័យ​មុន​ទេ គឺ​ក្នុង​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​,​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជ​រដ្ឋា​ភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

លោក​អភិបាល បាន​បន្តថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ័ព្វសំណាង​ខ្ពស់​ណាស់ ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ និង​មាន​អគ្គ​មគ្គុទេសក៍ ដឹកនាំ​ដ៏​ឆ្នើម គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​ប្រមុខ​។ ជាមួយគ្នានេះ ទោះបី​សង្គមជាតិ​យើង នាពេល​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ពេញលេញ ជម្លោះ​ដែន​អធិបតេយ្យ​មាន​សភាព​ស្ងប់​ស្ងាត់ តំបន់​ព្រំដែន​មាន​ការអភិវឌ្ឍន៍ និង​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការលើកកម្ពស់ ប៉ុន្តែ​យើង​មិន​អាច​ស្កប់ស្កល់​នោះទេ យើង​ចាំបាច់​ត្រូវតែ​បន្ត​រួមគ្នា​ថែរក្សា សុខសន្តិភាព និង​ការអភិវឌ្ឍន៍​សង្គម​ដូច​សព្វថ្ងៃនេះ ហើយ​ពិត​ណាស់​យើង មិន​អាច​ខ្វះ​បានឡើយ នូវ​វត្តមាន​កងទ័ព​ដែល​ជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​បំផុត​ដូច្នេះ បញ្ហា​ជីវភាព​សុខទុក្ខ​កងទ័ព និង​សុខភាព​គ្រួសារ កងទ័ព​គឺជា​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​មក​សួរសុខទុក្ខ​កងទ័ព នៅ​អង្គភាព​១២៨ ក្រោយពី​បាន​ចង សម្ព​ន្ធ័​មេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ក៏​ស្របគ្នា នឹង​ដំណើរ​សួរ​សុក្ខ​ទុក្ខ​វីរ​កងទ័ព​ជួរមុខ នៅ​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣, កងពលតូច​អន្តរាគមន៍​លេខ​៩ និង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ខេត្តព្រះវិហារ​ផងដែរ​។​

​គិលានដ្ឋាន​នេះ ចាប់​សាងសង់​កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​បណ្តោយ​៣០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​មាន​ខ្លោងទ្វា របង​ដែល​ចំណាយ​​ថវិកា សាងសង់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត តាម រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

ដើម្បី​ផ្សារភ្ជាប់​មនោសញ្ចេតនា ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ។ លោក​ឃួង ស្រេង និង​លោកស្រី បាន​ផ្តល់​ជូន​អំណោយរ​បស់​សម្តេច​តេជោ រួមមាន​ថវិកា​,​មី​,​ទឹកស៊ីអ៊ីវ​,​ទឹកត្រី​,​ស្រា​បៀរ​,​ប្រេងម៉ាស៊ូត​,​ប្រេងសាំង​,​អង្ករ​,​សង្ក័សី​,​ដែកគោល​ចម្រុះ​,​រួម​ទាំង​ថ្នាំ​ពេទ្យ​​ជាច្រើន​មុខ​ទៀត​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ ក្នុងឱកាស​នោះ​ដែរ ឆ្លើយតប​តាម​ការស្នើសុំ​របស់​លោក​ឧត្តមសេនីទោ មៀច សាមុត លើ​ការសុំ​សាង​អគារ​ចិត្ត​សាស្ត្រ​មួយ​ខ្នង និង​បង្គន់​អនាម័យ​មួយ​ខ្នង ដែល​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ​បន្ថែមទៀត​នោះ លោក​ឃួង ស្រេច បាន​ឯកភាព​សម្រេច​ប្រគល់​ជូន​តាម​សំណើរ ដែល​អគារ​នេះ ក៏​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ឈរជើង​នៅ​តំបន់​អូ​អាឡ័យ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ៕​ ដោយ ​៖ ​កូឡាប​

   

spot_img
×