Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សល់​មូលហេតុ​១​គត់ សម្រាប់​វាយតម្លៃថា យន្តហោះ MH 370 ត្រូវបាន “​ប្លន់​សិទ្ធិ​” បញ្ជា​យន្តហោះ​រួច​បន្ត​បញ្ជា​ឲ្យ​វាចុះ​សុំចត​នៅ​…​ប៉ូល​ខាងត្បូង​?

spot_img

​យន្តហោះ MH 370 បាន​បាត់ស្រមោល​តាំងពី​ថ្ងៃ​ទី ៨/៣/២០១៤ មាន​ការសន្និដ្ឋាន​ជា​ច្រើន ក្នុង​ដំណើរ​ស្វែង​រុករក​យន្តហោះ​ដែល​ផ្ទុក​មនុស្ស ២៣៩​នាក់​នេះ​…​។ ប៉ុន្តែ​រហូតទល់​បច្ចុប្បន្ន អ្វីៗ​នៅ​ជា​អាថ៌កំបាំង​…​។​

យន្តហោះ Boing 777 នៅ​អាកាសយានដ្ឋាន Kuala Lumpur

​ថ្មីៗ​នេះ​អ្នកជំនាញការ Norman Davies បានលើកឡើង​ពី​មូលហេតុ​ចុង​ក្រោយ​សម្រាប់​ការ​បាត់​ស្រមោល ដ៏​អាថ៌កំបាំង​នៃ​យន្តហោះ MH 370​។ តាម​លោក​នោះ​គឺ យន្តហោះ​ត្រូវបាន​គេ “​ត្រួតត្រា​” តាំង​ពី​ចម្ងាយ​ម្ល៉េះ ក្រោយមក​ក៏​ចលនា​ប៉ុន្មាន​ម៉ោង​បន្ថែមទៀត ដោយ “​បញ្ជា​” ឲ្យ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​! ហើយ​ពេលនេះ​វា​កំពុង​ត្រូវ​កប់​ដោយ​ស្រទាប់​ទឹកកក​។​

​លោក​លើកឡើង​នូវ​ទល្ហីករណ៍​យ៉ាង​វិទ្យាសា​ស្ត្រថា ៖ បច្ចេកវិទ្យា​យន្តហោះ​បច្ចុប្បន្ន ដែល​គេ​បំពាក់ គឺ​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ បំណង​បញ្ចៀស​ករណី​ប្លន់ ភេរវកម្ម ដូចជា​ករណី​បើ​កបំ​បុក​អាគារ​ភ្លោះ​នៅ​ញូវយ៉ក ថ្ងៃទី ១១/៩/២០០១​។ ប្រការ​នេះ​ឯង​ដែល​តាម​អ្នកជំនាញការ​រូបនេះ គឺ​យន្តហោះ​អាច​ត្រូវ​ប្លន់ “​សិទ្ធិ​បញ្ជា​” ពី​ផែនដី​ម្លេះ​។ តាម​នោះ​ដែរ MH370 ក្លាយ​ជា​យន្តហោះ​ត្រូវ​ប្លន់​សិទ្ធិ​បញ្ជា​ពី​ចម្ងាយ​។​

​រីឯ​មូលហេតុ​វិញ​តាម​លោក​នោះ អាស្រ័យ​ដោយ​នៅ​លើ​យន្តហោះ​អាចមាន​ផ្ទុក​ឲ្យ​របស់ “​ពុំ​អាច​អនុញ្ញាតឲ្យ​ចូល​ប្រទេស​ចិន​” បាន​។​

​បំណែក​រកឃើញ តែ​ពុំ​មែន​របស់ MH 370 ទេ គ្រាន់តែ​ជា​របស់​យន្តហោះ​ប្រភេទ​ដូចគ្នា -Boing 777

​លោក Davies បន្តថា ៖ “​យើង​កំពុង​រស់នៅ​ក្នុង​យុគ្គសម័យ​សង្គ្រាម​ប្រព័ន្ធ ហើយ​តាម​អ្នកជំនាញការ​ដ៏ទៃទៀត ការ​ប្លន់​យន្តហោះ​បែបនេះ​ពិតជា​អាច​កើតឡើង​បាន ដោយ​ចាប់ផ្តើម​ពី​ប្រព័ន្ធ​អ៊ិន​ធើ​ណេត​៕ អាទិត្យ​

spot_img
×