Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរី​អា​រ៉ា​តា ប្រគល់​គេហដ្ឋាន​ផ្នែក​ទី​១ ជូន​អតិថិជន​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ គម្រោង​ទី​១​នៃ បុរី​អា​រ៉ា​តា ហ្គាដិ​ន រ៉េ​ស៊ីដិ​នស៍ បាន​ធ្វើ​ការប្រគល់​គេហដ្ឋាន​ជូន​អតិថិជន ដែល​ក្នុងនោះ​មានផ្ទះ​សរុប ២៣៣​ផ្ទះ ដោយ​មាន​ទាំង ផ្ទះ​ហាង វីឡា​កូនកាត់ និង​វីឡា​ភ្លោះ​។ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អា​រ៉ា​តា ហ្គាដិ​ន រ៉េ​ស៊ីដិ​នស៍ (​បុរី​អា​រ៉ា​តា​) គឺជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ជប៉ុន​គ្រីដ គ្រុប (Creed Group) ដែល​បាន​បញ្ចប់​គម្រោង​ប្រមាណ ១០០​គម្រោង​នៅក្នុង​តំបន់​អាស៊ី ដែល​រួមមាន​ប្រទេស​ជប៉ុន កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ឡាវ បង់​ក្លា​ដេស មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ដែល​គម្រោង​ទាំងអស់​មាន​តម្លៃ​សរុប​១,៦​ប៊ី​លាន​ដុល្លារ​។ ។​រីឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រុមហ៊ុន គ្រី​ដ គ្រុប បាន​អភិវឌ្ឍ​គម្រោង​ចំនួន ៣​ធំៗ គឺ គម្រោង​ទី​១ ខុន​ដូ​បូដា​យ​ជូ​(Bodaiju) គម្រោង ទី​២ បុរី​មហា​សែន​សុខ (Borey Maha Scnsok) ដែល​គម្រោង​ទាំង​ពីរ នេះ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន ព្រមទាំង​បាន​លក់​អស់​កាលពី​ឆ្នាំ​កន្លងទៅនេះ​។ ដោយឡែក គម្រោង​ទី​៣ អា​រ៉ា​តា​ហ្គាដិ​ន រ៉េ​ស៊ីដិ​នស៍ (Borey ARATA) គម្រោង​បុរី​លំនៅឋាន​ជប៉ុន បុរី អា​រ៉ា​តា បាន​វិនិយោគ​គម្រោង​សាងសង់​របស់​ខ្លួន​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បុរី​អា​រ៉ា​តា បាន​បោះទុន​វិនិយោគ​នៅលើ​ផ្ទៃដី​ទំហំ ៧​ហិច​តា ដែល​មាន​ផ្ទះ​សរុប​ចំនួន ៧៣៧​ផ្ទះ ដោយ​ផ្នែក​ទី​១ មានផ្ទះ​សរុប​ចំនួន ២៣៣​ផ្ទះ ផ្នែក​ទី​២ មានផ្ទះ​សរុប​ចំនួន ២៦៩​ផ្ទះ និង​ផ្នែក​ទី​៣ មានផ្ទះ​សរុប​ចំនួន ២៣៥​ផ្ទះ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៦០​លាន​ដុល្លារ​។ គម្រោង​បុរី​ជប៉ុន អា​រ៉ា​តា គឺជា​ប្រភេទ​ផ្ទះ​លំនៅដ្ឋាន វីឡា​ទោល វីឡា​កូនភ្លោះ វីឡា​កូនកាត់ និង​ផ្ទះ​ហាង​ដែល​មាន​រចនាបថ​បែប​សម័យ​ទំនើប អម​ជាមួយ​ធម្មជាតិ​បៃតង ដែល​ជា​ស្ថាបត្យកម្ម​ជប៉ុន​ដ៏​ល្អឥតខ្ចោះ និង​គុណភាព​គំរូ​បទដ្ឋាន ដែល​គ្រប់គ្រង​ដោយ​អ្នកជំនាញ​ជប៉ុន​ដែល​មាន​បទពិសោធ​ច្រើន​ឆ្នាំ ដោយ​វិស្វរ​កដ៏​ជំនាញៗ​របស់​បុរី​អាវ៉ា​តា ប្តេជ្ញា​ចិត្ត​នឹង​នាំយក​មក​នូវ​គុណភាព​ពី​ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​។ តាមរយៈ​ការខិតខំ​ប្រឹង និង​យកចិត្ត​ទុក​ពី​ក្រុម​ការងារ​សាងសង់ និង​គណៈ​គ្រប់គ្រង​បុរី​អាវ៉ា​តា ជឿជាក់ថា​អតិថិជន​របស់​បុរី​ជប៉ុន​អា​រ៉ា​តា ពិតជា​មិន​ខកបំណង​ឡើយ ក្នុង​ការគាំទ្រ​លើ​គម្រោង​បុរី​ជប៉ុន​មួយ​នេះ​។​

​បន្ថែម​ពី​នេះ​ទៅទៀត ដោយ​ផ្អែក​តាម​ប្រសាសន៍ របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​គ្រីដ ខេ​ម​បូ​ឌៀ​រ លោក EguchiTakachi បាន​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​ប្រគល់​គេហដ្ឋាន​ផ្នែក​ទី​១ ជូន​អតិថិជន អា​រ៉ា​តា​ហ្គាដិ​ន រ៉េ​ស៊ីដិ​នស៏បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ការប្តេជ្ញាចិត្ត​ក្នុង​ការនាំមក​ជូន​នូវ​គុណភាព​ដ៏​ល្អឥតខ្ចោះ​ពី​ក្រុមការងារ​សាងសង់ ជា​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​មួយ​នេះ​។ ប្រសិនបើ​មិន​មាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ និង​ការគ្រប់គ្រង​គុណភាព​យ៉ាង​ល្អ​នោះ​ទេ គម្រោង​មួយ​នេះ​ច្បាស់​ជា​មិន​អាច​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន​នោះឡើយ​។ ដូចនេះ​ក្រុមហ៊ុន​គ្រីដ គ្រុប នឹង​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ថា គម្រោង​អភិវឌ្ឍ​ទាំងអស់​របស់​យើង​នឹង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​គុណភាព​ឱ្យបាន​រឹងមាំ​នូវ​គ្រប់​ដំណាក់កាល​ទាំងអស់​។​

​បើ​តាម​លោក Shuji Kato ជា​នាយក​ផ្នែក​រចនា និង​សាងសង់​សង្ឃឹមថា លោកអ្នក​នឹង​ទទួលបាន​នូវ​បទពិសោធន៍ តាមរយៈ​របៀប​រស់នៅ ដោយ​ការច្នៃប្រឌិត ពី​ប្រទេស​ជប៉ុន​មកកាន់​បុរី​អា​រ៉ា​តា​។ ការ​រចនា​គំនិត​បែប​ថ្មី​។ លោកអ្នក​អាច​មើលឃើញ​ការ​រចនា​នៃ​អគារ និង​គ្រឿង​បរិក្ខារ​នៅ​បរិវេណ​នេះ ជាការ​រចនា ដែល​នាំមក​នូវ អារម្មណ៍​កក់ក្តៅ​បែប​ធម្មជាតិ​។ បន្ថែម​ពីលើ​ការប្រគល់​គេហដ្ឋាន​ជូន​អតិថិជន​នេះ ពួកយើង​រីករាយ​ក្នុង​ការបើក​បង្ហាញ​នូវ​ផ្នែក​ថ្មី នៃ​គម្រោង​នេះ ។ នៅក្នុង​ផ្នែក​ថ្មី​នៃ​គម្រោង​នេះ ខ្ញុំ​បាន​ព្យាយាម​អភិវឌ្ឍ​នូវ​ការ​រចនា​បន្ថែម ដើម្បី​ឲ្យ​ទាំង​គុណភាព និង​ផ្នែក​នីមួយៗ មាន​ភាពល្អប្រសើរ​ឡើង បែប​ទាន់សម័យ​៕​ ដោយ ៖ កូឡាប

 

spot_img
×