Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ក៏ដូចជា​អ្នក​ដែល​ដឹកទំនិញ​ឆ្លងកាត់​សូមកុំ​ដឹក​លើស​ទំងន់​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ជុក មុន្នី អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង បានធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ក៏ដូចជា​អ្នក​ដែល​ដឹកទំនិញ​ឆ្លងកាត់​សូមកុំ​ដឹក​លើស​ទំងន់​ដែលជា​ហេតុ​ធ្វើឱ្យ​ផ្លូវ​ក៏ដូចជា​លូ​រំដោះ​ទឹក​ងាយ​នឹង​ឆាប់​បាក់ស្រុត​បណ្តាលឱ្យ​ខូច​ក្នុង​រយៈពេល​ដ៏​ខ្លី​មិនអាច​ប្រើប្រាស់​បានយូរ​អង្វែង​នោះឡើយ​។​

​លោក​ជុក មុន្នី បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​លូបង្ហូរទឹក​មួយកន្លែង​ដែល​ភ្ជាប់​គ្នា​រវាង​ភូមិ​ពភ្លា និង ភូមិ អក​នាគ ស្ថិតនៅក្នុង​សង្កាត់ សង្ឃ័រ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ ។​

​លោក​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​រដ្ឋ​បាល​ក្រុង​ក៏ដូចជា​ខាង​សង្កាត់​ត្រូវធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សារា​ចរណ៍​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ស្តីអំពី​ការ​បំរុង​ទឹក​ទុក​កុំឱ្យ​ខ្វះ​ទឹក​ប្រើប្រាស់​ពីព្រោះថា​ឆ្នាំនេះ​រដូវប្រាំង​មាន​រយៈពេល​វែង​ដែលជា​ហេតុ​ធ្វើឱ្យ​តំបន់​ខ្លះ​ត្រូវ​ហួតហែង​គ្មាន​ទឹក​ប្រើប្រាស់​ធ្វើឱ្យ​ប៉ៈ​ពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក ជូ សុធី ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​សង្ឃ័រ បានឱ្យដឹងថាៈ ការដ្ឋាន​ស្ថាបនា​លូបង្ហូរទឹក​កាត់​ផ្លូវ​ប្រសព្វ​គ្នា​រវាង​ភូមិ ពភ្លា និង​ភូមិ អក​នាគ ដែល​បានធ្វើការ​ស្ថាបនា​នាពេល​នេះ​គឺ​យោងទៅតាម​សំណូមពរ​ក៏ដូចជា​ការស្នើសុំ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​បាន​លើកសំណើ​ស្នើសុំ​ក្នុងឱកាស​វេទិការ​សាធារណៈ​នាពេល​កន្លងមក​។​

​លោក ជូ សុធី បាន​មានប្រសាសន៍​ទៀតថាៈ ការស្ថាបនា​លូ​រំដោះ​ទឹក​មួយកន្លែង​នេះ​គឺមាន​លក្ខណៈ​សំខាន់​ខ្លាំងណាស់​ពីព្រោះ​វា​បាន​ជួយ​សំរួល​ដល់​ការធ្វើដំណើរ​ក៏ដូចជា​ការដឹក​ទំនិញ​និង​កសិផល​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កន្លងមក​ផ្លូវ​នៅក្នុង​មូលដ្ឋាន​នេះ​ពុំមាន​លក្ខណៈ​ងាយស្រួល​សំរាប់​ការធ្វើដំណើរ​ឆ្លង​កាត់​នោះទេ​តែ​បច្ចុប្បន្ន​គឺ​វា​ខុសប្លែក​ទាំងស្រុង​ដោយសា​ការយកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ ហើយ​ថវិកា​ក្នុងការ​ស្ថាបនា​លូបង្ហូរទឹក​ត​ភ្ជាប់​ទាំង​២​ភូមិ​នាពេលនេះ​បាន​ចំណាយ​អស់​ចំនួន​២​លាន​រៀល​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×