Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​ហាក់ដូច​មិនបាន​រលូន​ល្អ ។ អ្នក​កុំ​ប្រញាប់​គិតថា ខ្លួន​ពុំមាន​គ្រប់​ថាមពល ។ អាច​មូលហេតុ​ដោយសារ​អ្នក​កំពុងមាន​សុខភាព​ល្អ ហេតុនេះ​ស្មារតី​ក៏​ទ្រុឌទ្រោម ។ ចូរ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​សុខភាព​រាងកាយ​ក៏ដូចជា​ស្មារតី កុំ​ឲ្យ​ទ្រុឌទ្រោម ។ ចូរ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​សុខភាព​រាងកាយ​ក៏ដូចជា​ស្មារតី​ភ្លឺស្វាង ។ ថ្ងៃនេះ​អ្នកមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខាន​ជួប​មុខ​គ្នា​ជា​យូរ​មកហើយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៖ ២,៥​ពិន្ទុ ។ ម៉ោង​ល្អ ៖ 19-21h ។ ពណ៌ ៖ បៃតង , លឿង ។ អ្នកយក​អាសា ៖ ឆ្នាំថោះ , មមី ។​

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការងារ ។ ប្រសិន​អាច​ថ្ងៃនេះ​អ្នក​គួរ​សម្រាក​ច្រើនជាង ។ ជំនួស​ឲ្យ​ការចេញ​ក្រៅ​សប្បាយ​ជួបជុំ​មិត្តភក្តិ​ដូច​រាល់ដង នៅ​ម្នាក់ឯង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​នៅពេលនេះ ។ អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត , មិត្តភក្តិ និង​គ្រួសារ​គាំទ្រ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ 11h-13h ។ ពណ៌ ៖ លឿង , ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំចរ , ថោះ ។​

​ឆ្នាំខាល ៖ អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួន​ដូចជា​កំពុង​យឺតយ៉ាវ​ក្នុង​ការងារ​ចូ​រៀន​ពី​វិធី​សម្រួល​ផ្លូវចិត្ត​ពេល​កើតមាន​បញ្ហា ។ គ្រប់យ៉ាង​នឹង​ស្ថិរភាព​មកវិញ ។ មនោសញ្ចេតនា ពុំ​សូវ​ជា​ល្អប្រសើរ , ឧស្សាហ៍​កើតរឿង​ឈ្លោះប្រកែក​គ្នា ។​

-​បុព្វហេតុ ៖ ៣​ព​ន្ទុ ។ លាភ ៖ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៖ ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌ ៖ ប្រាក់ , ផ្កាឈូក ។ អ្នកយក​អាសា ៖ ឆ្នាំកុរ , មមែ ៕

​ឆ្នាំថោះ ៖ ការងារ​ល្អប្រសើរ ទំនាក់ទំនង​សង្គម​នាំមក​ឲ្យ​អ្នក​នូវ​ភាព​រីករាយ​ក្នុង​ជីវិត ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ រឿង​មនោសញ្ចេតនា​របស់​អ្នក​ក៏​ជួប​សំណាងល្អ ផ្អែមល្ហែម និង​ពោរពេញ​ដោយ​សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ ៖ 11h-13h ។ ពណ៌ ៖ ខ្មៅ , លឿង ។ អ្នកយក​អាសា ៖ រកា , ជូត ។​

​ឆ្នាំរោង ៖ អ្នក​អាច​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​មាន​ឥទ្ធិពល​និង​ទទួលបាន​សំណើ​មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ​ទៅ​ថ្ងៃមុខ ។ មនោសញ្ចេតនា រវាង​អ្នក និង​គូស្នេហ៍​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ យល់ចិត្ត​ថ្លើម​គ្នា អាច​ឈាម​ដល់​ថ្ងៃ​កំណត់​ការរៀប​ការ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,២​ពិន្ទុ ។ ម៉ោង​ល្អ ៖ 11h-13h ។ ពណ៌​ខ្មៅ , លឿង ។ អ្នក​យកអាសា​ឆ្នាំរកា , ជូត ៕

​ឆ្នាំម្សាញ់ ៖ លាភ​សំណាង​កំពុង​រត់​មករក​អ្នក ។ អ្នក​កុំ​រអែង​ធ្វើការ​វិនិយោគ ពេល​ដែលមាន​លក្ខខណ្ឌ​អំណោយផល​ច្រើន​ក៏​ដូច​ចំណេះដឹង​របស់​អ្នក​អាចធ្វើ​ការសម្រេចចិត្ត​ដ៏​ជោគជ័យ ក្នុង​ពេលនេះ ។ ប៉ុន្តែ​ទោះបី​ប្រាក់កាស​ធូរធារ​ប្រៀប​នឹង​ពេលមុន​អ្នក​ក៏​ពុំគួរ​ខ្ជះខ្ជាយ ។ បង្ការ​ករណី​អាក្រក់​អាច​កើតឡើង​ស្មាន​មិន​ពេល​ដល់​នាពេល​អនាគត ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ​៤​ពិន្ទុ ។​សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ 21h-23h ។ ពណ៌​ក្រហម ទឹកក្រូច ។ អ្នក​យកអាសា​ឆ្នាំកុរ , មមែ​៕

​ឆ្នាំមមី ៖ អាច​អ្នក​បានគិត​ទុក​ពី​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​កន្លែង​ណា​តាំងពី​យូរ​មកហើយ តែ​ពុំទាន់​សម្រេចចិត្ត ។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការរៀប​ផែនការ​សម្រាក លំហែកាយ ព្រោះ​ការងារ​របស់​អ្នក​ក៏​សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ 19h-21h ។ ពណ៌​ទឹកក្រូច​, ផ្កាឈូក ។ អ្នក​យកអាសា​ឆ្នាំមមី , រកា ។​

​ឆ្នាំមមែ ៖ បុព្វហេតុ​មិន​អំណោយផល​ល្អ អ្នកមាន​អារម្មណ៍​នឿយណាយ ចង់​ព្រលែង​ចោល​ម្តងៗ ចូរ​តាំងស្មារតី​អត់ធ្មត់​ឱកាសល្អ​នឹងមិន​រត់ចោល​អ្នក​យូរ​ឡើយ ។ ចំពោះ​រឿង​មនោសញ្ចេតនា ប្រសិន​អ្នក​ទាំង​២ បាន​ស្វែងយល់​គ្នា​អស់​១​រយៈពេល​វែង​ហើយ​នោះ ចូរ​សាក​គិតដល់​រឿង​រៀបការ​កុំ​អូសបន្លាយ​តទៅទៀត ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​លឿង , ត្នោត ។ អ្នក​យកអាសា​ឆ្នាំចរ , រកា ៕

​ឆ្នាំវក ៖ មាន​សញ្ញា​ល្អ​ច្រើន​ក្នុង​ការងារ ដើម្បី​គ្រប់យ៉ាង​រីកចម្រើន​ល្អ អ្នក​គួរ​សាក​ពឹង​ជំនួយ​ពី​អ្នក​រួម​ការងារ ។ ទំនាក់ទំនង​មនោសញ្ចេតនា មានការ​ខ្វែងគំនិត​គ្នា​ពិបាក​សម្រុះសម្រួល ។ ប្រសិន​ពេលនេះ​មិនអាច​និយាយ​គ្នា​បាន​នោះ​ចូរ​រង់ចាំ​ឱកាស​ផ្សេង​សមស្រប​ជាង​កុំ​ទុក​ឲ្យ​យូរ​ជ្រុល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៤​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌ ស , លឿង ។ អ្នក​យកអាសា​ឆ្នាំវក , ម្សាញ់ ៕

​ឆ្នាំរកា ៖ ការងារ​រីកចម្រើន សមត្ថភាព​របស់​អ្នក​ត្រូវបានគេទទួលស្គាល់​វាយ​តម្លៃ​ខ្ពស់ ។ ផ្ទុយ​ពី​ការងារ​រឿង​មនោសញ្ចេតនា ប្រែជា​ជួប​រឿង​រកាំរកូស​ច្រើន អ្នក​ទាំង​២​មានការ​យល់ច្រឡំ​គ្នា ម្នាក់ៗ​ចង់យក​ត្រូវ​រៀងៗ​ខ្លួន។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ​៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ខ្មៅ ស្វាយ ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ , វក ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អំណោយផល​ល្អ​សម្រាប់​ការងារ ។ សម្តី​របស់​អ្នក​ត្រូវបាន​គ្រប់គ្នា​ទទួលយក និង​ចាត់ទុកថា​សំខាន់ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មោទនភាព​អំពី​ខ្លួនឯង ។ កុំ​ខ្លាច​ពង្រីក​ទំនាក់ទំនង​របស់ខ្លួន​ក្នុងថ្ងៃនេះ ដើម្បី​ជា​ឈ្នាន់​សម្រាប់​ការឈាន​ឡើង​ក្នុង​បុព្វហេតុ ប្រសិន​ថ្ងៃនេះ​ត្រូវ​ទៅ​ឆ្ងាយ​គួរ​ជ្រើស​យក​ទិសអាគ្នេយ៍​ពាយ័ព្យ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ខ្មៅ , ស ។ អ្នក​យកអាសា​ឆ្នាំខាល ៕

​ឆ្នាំកុរ ៖ ស្ថានភាព​ហិរញ្ញវត្ថុ​នឹងនរ តែ​អ្នកនឹង​ខក​ឱកាស​រកស៊ី​មួយចំនួន អ្នក​ងាយ​មានការ​សម្រេចចិត្ត​ខុស​នៅពេលនេះ ។ រឿង​មនោសញ្ចេតនា​ប្រែជា​ល្អប្រសើរ ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ កក់ក្តៅ​បំផុត ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ​៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ត្នោត , ទឹកក្រូច ។ អ្នក​យកអាសា​ឆ្នាំចរ , ថោះ ៕

spot_img
×