Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ផ្គាំ ជាង​៤០០​គ្រួសារ ផ្ទុះ​ការតវ៉ា​ជាមួយ​ប្រធាន​ស្ថានីយ៍​បូមទឹក​ដែល​យក​ថ្លៃ​សេវា​ទឹក​ធ្វើស្រែ​ខុស​ការសន្យា​

spot_img

​តាកែវ ៖ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ បាន​ផ្ទុះ​ការ​តវា​ទាំង​ព្រឹក​នៅ​សាលាឃុំ​ព្រៃ​ផ្គាំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដោះស្រាយ ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ចោទប្រកាន់​លោក​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់ធ្វើ​ស្រែប្រាំង ថា​បាន​កេ​ញ​ចំណេញ​ពួកគាត់​តាមរបៀប​ជាន់ក​ដកស្លាប់​ទាំង​រស់​។​


​ក្រុម​ប្រជាពលរដ្ឋ​មួយ​ឃុំ​នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ បាននាំគ្នា​មក​ប្រមូលផ្តុំ​នៅខាងមុខ​សាលាឃុំ​ទាំង​ព្រឹក​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់ ខណៈដែល​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រប​ស្រែប្រាំង​ពួកគាត់​ប្រែ​ក្រឡាសសម្តី​ក្នុង​ការយកថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ខុសពី​សន្យា​ដែល​ធ្លាប់ធ្វើ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​នូវ​ការ​ខាត់​បង់​យ៉ាងធ្ងន់ធ្ងរ​។

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះបាន​និយាយថា តាម​កិច្ចសន្យា ដំណាក់កាល​ធ្វើស្រែ​លើក​ទី​១ ពួកគាត់​ត្រូវ​បង់ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​(​បូមទឹក​ចូល​ដាក់​ស្រែ​) ដោយ​គិត​ជា​ស្រូវ​ចំនួន​៣៥០​គីឡូក្រាម ក្នុង​មួយ​ហិកតា លុះដល់​ដំណាក់កាល​ធ្វើស្រែ​លើក​ទី​២ ពួកគាត់​ត្រូវ​បង់លុយ​តែ ១៧​ម៉ឺន​រៀល​វិញ​។ កិច្ចសន្យា​នេះ​ត្រូវបានធ្វើ​ជាច្រើន​ឆ្នាំ​មកហើយ លុះ​មកដល់​ឆ្នាំនេះ​បែរជា​លោក​ប្រធាន​សហគមន៍ ឈ្មោះ ឈុន សារិន អនុវត្ត​ការយកថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ទាំង​ពីរលើក​គិត​ជា​ស្រូវ​៣៥០​គីឡូក្រាម ក្នុង​១​ហិកតា​ខុសពី​សន្យា​ទៅវិញ ដែល​នាំ​ឲ្យ​ពួកគាត់​ត្រូវ​ចំណាយ​បន្ថែម​ពី ៧០.០០០-៨០.០០០​រៀល​ទៀត​ក្នុង​១​ហិកតា​។

​ជុំវិញ​ករណីនេះ លោក មិន ម៉ៅ មេឃុំ​ព្រៃ​ផ្គាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹងថា លោក​មិន​ហ៊ាន​អាកា​ត់​នោះទេ​ចំពោះ​បញ្ហា​ដែល​កំពុងតែ​កើតមាន​នេះ ព្រោះ​វា​ជា​សិទ្ធ​របស់លោក​ប្រធាន​សហគមន៍​ដែល​គាត់​បាន​ដេញថ្លៃ​សម្រាប់​ការផ្គត់ផ្គង់​ទឹក​ធ្វើស្រែ​នេះ ហើយ​លោក​និង​ហៅ​លោក ឈុន សារិន ប្រធាន​សហគមន៍​មក​ដោះស្រាយ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ដើម្បី​រក​ដំណោះស្រាយ​គ្នា​ជាមួយនិង​ប្រជាពលរដ្ឋ​។
​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរ​បូរី ពិសេស​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ផង កុំ​ឲ្យ​ម្ចាស់​ស្ថានីយ៍ ផ្គត់​ផ្គង​ទឹក​នេះ​ធ្វើ​អ្វី​ខុសពី​កិច្ចសន្យា​យ៉ាង​ដូច្នេះ​។​

​សូម​បញ្ជាក់ដែរថា ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់ធ្វើ​ស្រែប្រាំង​នេះ បានទទួល​សិទ្ធ​ដោយ​ការដេញថ្លៃ សម្រាប់​លក់​ទឹក​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ ជាង​១.០០០​ហិកតា និង​បាន​ស្តា​ប្រឡាយ​យក​ទឹក​សម្រាប់​ផ្គត់ផ្គង់ ក្នុងនោះ​ប្រជាពលរដ្ឋ​៦​ភូមិ​នៅ​ឃុំ​ព្រៃ​ផ្គាំ​ទាំងមូល​កំពុងតែ​ប្រើប្រាស់​នូវ​សេវា​ផ្គត់ផ្គង់​ទឹក​ពី​ស្ថានីយ៍​ដែល​គ្រប់គ្រង​ដោយ​លោក ឈុន សារិន​៕ តាកែវ​

spot_img
×