Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំ​រុញអោយ​មន្ត្រី​នៃ​មន្ទីរអប់រំ​ប្រមូល​ផ្តុំគ្នា​រិះរក​នៅ​គំនិត​ថ្មីៗ​មកជួយ​ធ្វើ​ការងារ​អប់រំ​នៅក្នុង​ខេត្តតាកែវ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​

spot_img

​តាកែវ ​៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរអប់រំ​ខេត្តតាកែវ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បានធ្វើការ​សំណូមពរ​ដល់​លោកគ្រូ​អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​អប់រំ​ទាំងអស់ នៅក្នុង​ខេត្តតាកែវ ត្រូវធ្វើ​យ៉ាងណា ប្រមូលផ្តុំ និង​រិះរក​នូវ​គំនិត​ថ្មីៗ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ខេត្តតាកែវ​របស់​យើង​អោយ​កាន់​តែមាន​ភាពរឹងមាំ និង​ខ្លាំងក្លា​បន្ថែមទៀត ។​

​លោក​អភិបាលរង​ខេត្តតាកែវ​បាន​បន្តថា កន្លងមក​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ដែល​ធ្វើអោយ វិស័យ​អប់រំ​នៅក្នុង​ខេត្ត​មានការ​ប្រែប្រួល និង​រីកចម្រើន​គួរអោយកត់សម្គាល់ ។ ជាមួយគ្នានេះ​ផងដែរ មន្ទីរអប់រំ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​ការចំណាយ​របស់​មាតាបិតា អាណាព្យាបាល​របស់​សិស្ស ដោយ​ធ្វើអោយ​ការ ចុះឈ្មោះ​ចូលរៀន​របស់​សិស្សានុសិស្ស​មានការ​កើនឡើង ជាពិសេស​ចំពោះ​សិស្ស​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ និង​មាន​ទីលំនៅ​ឆ្ងាយ​ផងដែរ ។

​លោក មូល វិចិត្រ បាន​សង្កត់ធ្ងន់ថា ការស្តា​និង​អភិវឌ្ឍន៍​វិស័យ​អប់រំ នៅក្នុង​ខេត្តតាកែវ ពិតជា​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ និង​ការលំបាក​ជាច្រើន​ដែល​ទាមទារ​នូវ​ការប្រមូល​ផ្តុំគ្នា​សម្រាប់​ជា​កំលាំង ពី​សំណាក់​ដៃគូរ​អភិវឌ្ឍន៍ ក៏ដូចជា​សហគមន៍​ផ្សេងៗ ពិសេស​គឺ​លោកគ្រូ​អ្នកគ្រូ​ផ្ទាល់​តែម្តង ទើប​អាចជួយ​សម្រេច​នៅ​កិច្ចការងារ​ស្តា និង​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅក្នុង​ខេត្ត​របស់​យើង​នេះ​បាន ។

​បន្ទាប់ពី​បញ្ចប់​នៃ​ការ​ថ្លែង​សន្ទរកថា​រួចមក នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ​នៅក្នុង​ឆ្នាំ ២០១៧-២០១៨​នេះដែរ ក៏មាន​ការចែក​នៅ​លិខិត​សរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែលមាន​ស្នាដៃ និង​សាលារៀន​គំរូ​ផងដែរ ៕ តាកែវ​

spot_img
×