Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រែក្លាយ​កន្លែង​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ទៅជា​មណ្ឌល​សុខភាព​ថ្មីស្រឡាង ស្ថិតនៅ​ភូមិ​គគីរ​ឃុំ​គគីរ ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង ​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៩​នេះ​បាន​មានប្រសាសន៍ថា ៖អគារ​មណ្ឌល​សុខភាព​គគីរ​ថ្មីស្រឡាង ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ សេវា​ថែ​រទាំ និង​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​ជាពិសេស ស្ត្រី​និង​កុមារ និង​មិន​ត្រឹមតែ​ផ្តល់​ការថែទាំ​និង​ព្យាបាល​នៅក្នុង​ឃុំ​គគីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ផ្តល់​សេវា​ព្យាបាល​ជូន​ដល់​បងប្អូន នៅតាម​បណ្តា​ឃុំ​នានា​ជុំវិញ​ស្រុក​រមាសហែក​ផងដែរ ពោលគឺ​នឹង​រួមចំណែក​ជំរុញ​ការផ្តល់សេវា​ថែ​រទាំ​សុខភាព​នៅក្នុង​ខេត្តស្វាយរៀង កាន់តែ​ប្រសើរឡើង​។​

​លោកជំទាវ​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ​មណ្ឌល​សុខភាព​គគីរ​ស្ថិតនៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១០០០​នាក់ ។​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​បន្តទៀតថា ៖ ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តស្វាយរៀង​បាន​សម្តែង​នូវ​ការ​ត្រេកអរ យ៉ាង​ពន់ពេក​និង​អរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានផ្ដល់​អំណោយ​ដ៍​ថ្លៃថ្លា​នូវ​មណ្ឌល​សុខភាព​ថ្មីស្រឡាង​ដែលមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ចំពោះ​ពួកគាត់​ដែល​បានសម្រេច​ដូច​ក្តី​បំណង​ជាពិសេស​តំបន់​នេះ​ដែល​ជាទី​រងគ្រោះ​គ្រាប់បែក​គីមី​អា​មេ​រិច​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សូម​សម្តែង​នូវ​ការកោតសរសើរ​ដោយស្មោះ ប្រគេន​ថ្វាយ​ចំពោះ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ចំពោះ​អស់លោក លោកស្រី លោកតា លោកយាយ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែបាន​ចូលរួមចំណែក​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ក្នុងពេល​កន្លងមក រហូត​ធ្វើ​ឲ្យ​មូលដ្ឋាន​ភូមិ​-​ឃុំ​នេះ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មាន​ប្រសា​ស​ន៏​បន្ថែមទៀតថា អគារ​មណ្ឌល​សុខភាព​ដែល​បាន​នឹង​កំពុង​រួមគ្នា​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បើទោះបីជា​ចំនួន​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ នៅ​ពុំទាន់​សមាមាត្រ​សមស្រប​នឹង​បង្កើត​មណ្ឌល​សុខភាព​យ៉ាង​ក្តី ។ ប៉ុន្តែ ដោយមាន​ការគិតគូរ​អំពី​សុខទុក្ខ ពិសេស បញ្ហា​សុខភាព​របស់​បងប្អូន​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​គីមី ដែល​អាមេរិក​បាន​ទម្លាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥ ទើប សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានសម្រេច​ផ្តល់ជូន​អគារ​មណ្ឌល​សុខភាព​គគីរ​ដ៍​ថ្មីស្រឡាង​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​រកឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ធាតុគីមី ឈ្មោះ អឺ​ជែ​ន អូ​រ៉េ​ន (Agent Orange) ជា សារធាតុ ហឺ​បី​សាយ (Herbicide) ដ៏​សាហាវ​ដែល​បាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​ដែល​សហរដ្ឋអាមេរិក ទម្លាក់ ដើម្បី​កំទេច​គំរប​ព្រៃឈើ និង​កងទ័ព​វៀតណាម​ខាងជើង និង​ទ័ព​វៀត​កុង នៅ​ចន្លោះ​ឆ្នាំ ១៩៦១-១៩៧១ ។

សារធាតុ​គីមី​នេះ បាន​បណ្តាល​ឲ្យ​កើតចេញ​ជា​រោគសញ្ញា​មិន​ប្រក្រតី​មួយចំនួន​ដូចជា ក្បាល​ធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម ប្រតិកម្ម​-​ស្បែក និង​រមាស់​ជាដើម​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ទៅ​ក្រសួងសុខាភិបាល ឱ្យ​ដាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​រងគ្រោះ​ដោយសារ​សារធាតុ​គីមី​អាមេរិក ទៅក្នុង​កម្មវិធី​សមធម៌ ពោលគឺ​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ ។​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ យើង​បាន​រួមគ្នា​ជា​កម្លាំង​កសាង​និង​អភិវឌ្ឍ​ន៏​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​សុខាភិបាល ក៏​ជា​វិស័យ​អទិភាព​មួយ​យ៉ាងសំខាន់ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​ត្រូវបាន​អភិវឌ្ឍ​ន៏​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សំគាល់ ទាំង​ការស្តារ ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​សុខាភិបាល ការអភិវឌ្ឍ​និង​ការពង្រីក​សមត្ថភាព​ស្ថាប័ន ការបង្កើន​សមត្ថភាព​ធនធានមនុស្ស ឱ្យបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​សុខភាព​ជា​សារ​វ័​ន្ត​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ជា​បន្តទៀត ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បានជា​អតិបរមា និង​ការធានា​នូវ​សូចនាករ​សំខាន់ៗ​ក្នុង​វិស័យ​សង្គមកិច្ច ជាពិសេស​វិស័យ​សុខាភិបាល និង​បន្ត​អនុវត្ត​នូវ​គោលនយោបាយ​បង្កើន​វិសាលភាព ប្រសិទ្ធភាព និង​សេវា​សុខភាព​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង ទទួលបាន​នូវ​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ការធ្វើ​កំណែរ​ទម្រង់​កាន់តែ​ស៊ី​ជំរៅ ខ្លាំងក្លា និង​ប្រកបដោយ​
​ប្រសិទ្ធភាព​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×