Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បញ្ជូន​កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ចំនួន​១៨៤​នាក់ ទៅ​សាធារណរដ្ឋ​លី​បង់​

spot_img

​ភ្នំពេញ ​៖ ​កម្ពុជា​បញ្ជូន​កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ចំនួន​១៨៤​នាក់ ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ ដើម្បី​ធ្វើការ​ប្តូរ​វេន​កម្លាំង​ចាស់ ក្នុង​បំណង​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​លី​បង់​។​

​ជាក់ស្ដែង​ពិធី​ជូន​ដំណើរ កងកម្លាំង​វិស្វកម្ម នៅ​រាត្រី​ថ្ងៃទី​២៧ ខែមករា នេះ​នៅ​អាកាសយានដ្ឋាន​អន្តេរ​ជាតិ​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ក្នុង​ពិធី​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន ថ្លែងថា “​នេះ​ជា​លើក​ទី​៤០​ហើយ ដែល​កម្ពុជា​បញ្ជូន​កម្លាំង ទៅ​ចូលរួម​បំពេញបេសកកម្ម​ក្រោម​ឆត្រ អង្គការសហប្រជាជាតិ និង​ជា​លើក​ទី​៩ ចូលរួម​បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​នេះ​។​

​គួររំលឹកថា​៖​កម្លាំង​មួក​ខៀវ​កម្ពុជា ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ ដើម្បី​ប្តូរ​កម្លាំង​ចាស់ ដែល​បានបញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា​នេះដែរ ដែល​ពួកគេ​នឹង​មកដល់​មាតុភូមិ​វិញ នៅ​ថ្ងៃទី​២៩ ខែមករា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×