Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​កុងតឺន័រ របស់​ក្រុមហ៊ុន រាជសីហ៍ ឡូ​ជី​ស្ទីក បុក​ម៉ូតូ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

spot_img

កោះកុង​ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ដ​កុងតឺន័រ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PSHN ០៥៥៨ របស់​ក្រុមហ៊ុន​រាជសីហ៍ ឡូ​ជី​ស្ទីក បុក​ជាមួយ​ម៉ូតូ Honda Dream ។​

​បើតាម​ការផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា គួរ​ឲ្យ​សង្វេក​ណាស់ ! បុរស​ម្នាក់ ត្រូវ​រថយន្ត​កុងតឺន័រ បុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដែល​ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១២និង១៥ នាទី ថ្ងៃត្រង់ នា​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៩-៩០ ស្ថិតនៅ​ភូមិ​ត្រពាំង រូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង បង្កឡើង​ដោយ រថយន្ត បុក​នឹង​ម៉ូតូ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត កុងតឺន័រ សណ្តោង​រ៉ឺម៉ក ក្បាល​ពណ៌ ស ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ PSHN ០៥៥៨ ក្រុមហ៊ុន​រាជសីហ៍ ឡូ​ជី​ស្ទីក អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បាន​បុក​នឹង​ម៉ូតូ Honda Dream ពណ៌​ខ្មៅ (​បុក​ដាច់​ស្លាក​លេខ​) ជិះ​គ្នា​ចំនួន ២​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖ ឈ្មោះ ធឿន ឌី​ន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ និង​ឈ្មោះ លោក វ៉ាន់​អូ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ របួសធ្ងន់​។ អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។​

​ក្រោយពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង បាន​ចុះ​អន្តរាគមន៍ ជួយសង្គ្រោះ​ជនរងគ្រោះ បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកោះកុង ចំណែក​សាកសព​ជនរងគ្រោះ បានធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​រថយន្ត​បង្ក​កម្លាំង​ជំនាញ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×