Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ដ​បី​គ្រឿង​ព្រលះ​គ្នា នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៣៣-៣៤

spot_img

​ខេត្តកំពង់ស្ពឺ ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​និង ៣០​នាទី លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ ៣៣ -៣៤ ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បង្កឡើង​ដោយ​រថយន្ត ១​គ្រឿង​ម៉ាក​ហ៊ី​ណូ ប្រភេទ​បែន ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP.2630 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ​(​ចុះ​រត់​គេចខ្លួនបាត់​) ​។​

​តាម​ការអះអាង​អ្នកឃើញ​ហេតុ​ការ​រណ៍​ដំបូង​ថា រថយន្ត​បែន​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត ០១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​Lexus RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AJ.1339 បើកបរ​ដោយ​​ឈ្មោះ​ជា សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ ផ្ទះ​១៣៥ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើកបរ​បញ្ច្រាសទិស​គ្នា ស្របពេលនោះ​មាន​រថយន្ត ១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ​(​ប្រភេទ​បែន​)​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D.1489​រត់​ពីក្រោយ​រថយន្ត​បែន អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ​(​ចុះ​រត់​គេចខ្លួនបាត់​) លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានគេច​ហើយក៏​ផ្ទេ​ក​ខ្លួន​ក្រឡាប់​ដោយ​ខ្លួនឯង​តែម្ដង (​ព្រោះ​បាត់​ម្ចាស់ការ​) បើកបរ​ដោយ​ល្មើសច្បាប់​ចរាចរណ៍ មិនចេះ​អា​ធ្យា​ស្រ័យ មិន​គោរព​សិទ្ធិ​អត្ថិភាព គឺ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​យ៉ាងនេះ​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ឡិច​ច​ស៊ី​សរង​របួសធ្ងន់​និង​បាន​បញ្ជូនទៅ​ព្យាបាល​របួស នៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​បែន​ដឹក​ដី​ទាំង ២​គ្រឿង ខូចខាត​ដូចគ្នា បច្ចុប្បន្ន​មធ្យោបាយ​បង្ក (​រថយន្ត​បែន​) រថយន្ត​សរុប​ទាំង ៣​គ្រឿង​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខេត្ដ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×