Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​២៦​ថ្ងៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ចំនួន​១៧.៧២១​ច្បាប់​

spot_img

​ភ្នំពេញ ​៖ លោក​ចេង ប៊ុន​ឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជម្រាបជូន​សាធារណជន​ថា កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩ នាយកដ្ឋាន បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ចំនួន​១៦៣​នាក់ ។​

​លោក​ប្រធាន​នាយកដ្ឋាន បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា ក្នុង​រយៈពេល​២៦​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩)​នេះ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​មាន​ចំនួន​១៧.៧២១​ច្បាប់​។​

​សូមបញ្ជាក់ថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល តាម​របប​២​ឆ្នាំ ពីថ្ងៃ​ទី​១​ដលទី​៣១​ខែមករា​ឆ្នាំ​២០១៩ គឺ​អនុវត្តតាម​សេចក្តីជូនដំណឹង​ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល តាម​របប​២​ឆ្នាំ ឆ្នាំ​២០១៩ ចុះ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×