Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមជួយ​ស៊ែរ​! ដើម្បី​ឲ្យ​អ្នក​ចូលចិត្ត​ពាក់ contact lens ទាំងឡាយ​ដែល​ចង់​ស្អាត​ឆើតឆាយ បានដឹង​ពី​លទ្ធផល​របស់​វា​…

spot_img

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានដឹង​រួចមកហើយ ពី​បញ្ហា​ប៉ះពាល់​ដល់​ភ្នែក ដោយសារតែ​ការប្រាស្រ័យ​នឹង​ឧបករណ៍​បច្ចេកវិទ្យា​សម័យ​ទំនើប ក្នុងនោះ​ដូចជា​ទូរស័ព្ទ​ជាដើម ។ ជាក់ស្តែង​ថ្មីៗ​នេះ បានកើត​មានការ​ភ្ញាក់ផ្អើល​ទៀតហើយ ដោយសារ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Cino Kimchi បាន​បង្ហោះ​សារ​ទូន្មាន​បងប្អូន​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ចែក​រំ​លែ​ចំពោះ​អ្នក​ចូលចិត្ត​ពាក់ contact lens ទាំងឡាយ​ដែល​ចង់​ស្អាត​ឆើតឆាយ ដោយ​មិនបាន​គិតពី​លទ្ធផល​សម័យ​គីមី​ជឿនលឿន អ្នក​គ្រប់គ្នា​ដឹង​ច្បាស់​ណាស់ ទាំង​របស់​ញាំ និង​សំភារ​:​ប្រើប្រាស់ ទោះជា​របស់​ថ្លៃ​ក៏​មិន​ប្រាកដថា​សុវត្ថិភាព​ចំពោះ​សុខភាព​ដែរ​។​

​កែវភ្នែក​ធម្មជាតិ​រប​ស់​យើង​មិនមាន​លក់​នៅ​ទីផ្សារ​ទេ ទោះ​មាន​លុយ​ក្រាល​ពេញ​ដី​ក៏​មិនអាច​ទិញ​គ្រប់យ៉ាង​អោយ​ត្រឡប់មក​ដូចដើម​ដែរ បើ​ស្រលាញ់​កែវភ្នែក ចង់​មើលឃើញ​មនុស្ស​ដែល​យើង​ស្រលាញ់​បានយូរ សូម​ឈប់​ប្រើប្រាស់ contact lens ទៅ បើ​មិនចាំបាច់ ពិសេស​មនុស្ស​ស្រី​ដែល​ចូលចិត្ត​make up តែង​ពាក់​វា​ពេល​មាន​កម្មវិធី​ម្ដងៗ វា​មិន​ស្អាត​អស្ចារ្យ​អី​ត្រឹម​ពាក់​បន្ថែម contact lens នឹង​ទេ ហេតុ​អី​ត្រូវយក​កែវភ្នែក​ដ៏​ល្អ​របស់​យើង​ដូរ​ជាមួយនឹង​ភាព​ឆើយ​ឆាយ ល្អ​បាន​តែមួយ​ភ្លែត ហើយ​បាន​មកវិញ​គឺ​ភាព​ពិការ​មើល​អ្វី​លែងឃើញ​ដូន​គ្នា សួរថា​ពិបាក​ទេ​? បើ​ងងឹតភ្នែក មើលលែងឃើញ​ពិភពលោក​នេះ តើ​អ្នកនឹង​ធ្វើយ៉ាងណា​? ឬ ត្រូវ​អោយគេ​ដឹក​ដៃ​ពេញ​មួយជីវិត​?

​ជាក់ស្ដែង​ដូច​រូប​ខាងក្រោម ប្អូន​របស់ខ្ញុំ គាត់​ចូលចិត្ត​ពាក់ contact lens ពេល​make up ទៅ​កម្មវិធី​ណាស់ រាល់ដង​មិន​អី​នោះទេ តែ​ថ្ងៃនេះ​ជួប​ហើយ គាត់​កំពង់​រលាក​ភ្នែក​កំ​រឹត​ធ្ងន់​ដែល បណ្ដាលមកពី​ពាក់ contact lens ត្រឹម​ត្រឹមតែ 2-3h បន្ទាប់ពី​គាត់​បាន​ដោះចេញ ពេល​មក​កម្មវិធី​វិញ​ពេលយប់ លុះ​ព្រឹក​ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង រហូត​កម្រើក​ភ្នែក​លែង​បាន មើល​អី​ក៏​មិនឃើញ ?

​មកដល់ពេលនេះ គាត់​ទទួលបាន​ការព្យាបាល​រួចហើយ តែ​នៅ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះទេ ?

Wish u get better soon.. #sister» ៕ រក្សា​

spot_img
×