Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​មិន​ស្គាល់មុខ ចាក់​សម្លាប់​បុរស​ម្នាក់ ក្នុងផ្ទះ​សំណាក់ ច​ន្ធូ​ត្រជាក់ចិត្ត ប្លន់​យក​ម៉ូតូ​មួយគ្រឿង​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវបាន​គេ​ចាក់​សម្លាប់​នៅក្នុង​ផ្ទះសំណាក់ ច​ន្ធូ​ត្រជាក់ចិត្ត ។ ចំណែក​ឃាតករ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចាក់​សម្លាប់​ជនរងគ្រោះ ហើយ​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញទៅ​បាត់ កាល​នៅវេលា​ម៉ោង​៧៖៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​២១៥B នៅតាម​បណ្ដោយ​ផ្លូវ​៣១MC ក្រុម​៥ ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ យ៉ាន់ ជឿន អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ម្ដុំ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅឯ ភូមិ​ព្រែក​សំបួរ ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ​។ សម្ភារៈ​ដែល​បាត់បង់ រួមមាន ម៉ូតូ​មួយគ្រឿង ចិញ្ចៀន​មួយ​វង់ និង​កាបូប​លុយ​។ ជនរងគ្រោះ គឺជា​អ្នករត់ម៉ូតូឌុប​នៅ​ខេត្តតាកែវ ដោយ​យូរៗ​ឡើងមក​ភ្នំពេញ​ម្តង យក​អីវ៉ាន់​ដាក់​ឲ្យ​ម៉ូយ​។ លុះដល់​ថ្ងែ​កើតហេតុ ទាំង​បងប្អូន និង​ប្រពន្ធ​កូន មិនឃើញ​ជនរងគ្រោះ វិលត្រឡប់​ទៅផ្ទះ​វិញ ស្រាប់​តែមាន​សមត្ថកិច្ច ទូរស័ព្ទ​មក​ប្រាប់​សាច់ញាតិ​ថា ជនរងគ្រោះ ត្រូវបាន​គេ​ចាក់​សម្លាប់​នៅក្នុង​ផ្ទះសំណាក់ “​ច​ន្ធូ ត្រជាក់ចិត្ត​”​ស្លាប់​បាត់ទៅហើយ​។​

​ម្ចាស់ផ្ទះ​សំណាក់ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ជិត​៥​ល្ងាច ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម​សង់ (Honda Dream) ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL-9986 មួយគ្រឿង ឌុប​គ្នា មក​ជួល​បន្ទប់​ស្នាក់នៅ​ផ្ទះសំណាក់ ជាមួយ​បុរស​ម្នាក់ទៀត ។ មួយសន្ទុះ​ក្រោយមក​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចេញពី​បន្ទប់​ចុះមក​ក្រោម​មុន ហើយ​ម្ចាស់​ផ្ទះសំណាក់ ក៏បាន​សួរនាំ​ដែរ តែ​បុរស​នោះបាន​ឆ្លើយថា ចេញ​ទៅយក​មិត្តស្រី​មក​គេង​ជាមួយគ្នា ហើយក៏​ជិះ​ចេញទៅ​បាត់​តែម្ដង​។ បន្ទាប់ពី​ទៅ​បាត់​យូរពេក មកដល់​ម៉ោង​៧​យប់ ម្ចាស់ផ្ទះ​សំណាក់ ក៏បាន​ឡើងទៅ​មើល ក៏​ប្រទះឃើញ​បុរសរងគ្រោះ​ដេកស្លាប់ នៅក្នុង​បង្គន់ បន្ទប់​ជាន់​ទី​៣ ដោយមាន​ស្នាម​ចាក់​ជាច្រើន​កាំបិត និង​មានកាំបិត​ចិតបន្លែ​មួយ នៅក្បែរ​សព ។ ម្ចាស់ផ្ទះ​សំណាក់ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ ឲ្យ​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ ចាប់​ជនដៃដល់​។​

​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ករណីនេះ ជា​ឃាតកម្ម​ប្លន់​សម្លាប់​យក​ម៉ូតូ ៕ ដោយ ៖ កូឡាប

spot_img
×