Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះ​គ្រាប់​បែ​ក្នុង​ព្រះវិហារ​នៅ​ភី​លី​ពី​ន ផ្តាច់ជីវិត​មនុស្ស ២០

spot_img

​មនុស្ស​ចំនួន ២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ៨១​នាក់​ទៀង​រងរបួស បន្ទាប់ពី​មានការ​បំផ្ទុះ គ្រាប់បែក ២​គ្រាប់​នៅក្នុង​ព្រះវិហារ​គ្រឹ​ស្ត​សាសនា​មួយ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ភី​លី​ពី​ន​។​

​គ្រឿងផ្ទុះ​ចំនួន ២ ត្រូវបាន​គេ​បំផ្ទុះ​នៅ​ចន្លោះ​ចូល នៃ​ព្រះវិហារ Jolo Catholic កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ស្ថិតនៅ​កោះ Mindanao​។ អាជ្ញាធរ​បញ្ជាក់ថា ក្នុងចំណោម​អ្នករបួស ក៏មាន​ទាហាន និង​ប៉ូលីស​ភី​លី​ពី​ន​ចំនួន ១៤​នាក់​ផងដែរ​។​

​គ្រឿងផ្ទុះ​ទី ១​បាន​ផ្ទុះ​នៅក្នុង​ព្រះវិហារ ចំណែក​គ្រឿងផ្ទុះ​ទី ២​មាន​គោលដៅ​បំផ្ទុះ​នៅក្បែរ​ទា​ហ៊ាន ដែល​ព្យាយាម​ស្ទុះ​ទៅ​ជួយ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​លើក​ទី ១​។​

​ក្រោយ​ហេតុការណ៍​នោះ ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅ​ថ្ងៃអាទិត្យ​ដដែល​បាន​ចេញមុខ​អះអាងថា វា​គឺជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​៕ សុភ័ក្ត្រ

 

​ប្រភព​៖ CNN

spot_img
×