Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​រអិល​បាក់​ដី វាយប្រហារ​រោងការ​នៅ​ប៉េ​រូ បណ្តាល​ឲ្យ​មនុស្ស ១៥​នាក់​បាត់​បង់ជីវិត​

spot_img

​ការ​រអិល​បាក់​ដី​បាន​វាយប្រហារ​លើ​សណ្ឋាគារ​មួយ ក្នុងកំឡុងពេល​មាន​វិធី​មង្គលការ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ប៉េ​រូ បណ្តាល​ឲ្យ​ភ្ញៀវ​ចូលរួម​ចំនួន ១៥​នាក់​ស្លាប់បាត់​បង់ជីវិត​។​

​អភិបាលក្រុង Abancay បានបញ្ជាក់​ប្រាប់​វិទ្យុ RPP ថា “​ល្បាប់​ភក់​បាន​បុក​ជញ្ជាំង និង​បាន​ទម្លុះ​ចូលក្នុង​សណ្ឋាគារ​តែម្តង​”​។​

​លោក​អភិបាល​ឈ្មោះ Evaristo Ramos បាន​និយាយទៀតថា មាន​ភ្ញៀវ​ចំនួន ១០០​នាក់​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​កាលពី​ថ្ងៃ​សោ​រិ៍ ហើយ​ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​ភ្ញៀវ​ចំនួន ១៥​នាក់​ស្លាប់ និង ៣៤​នាក់​រងរបួស​ ។​

​ក្រុម​សង្គ្រោះ ប៉ូលីស ព្រមទាំង​ប្រជាជន​នៅ​តំបន់​នោះ បានធ្វើ​កិច្ចការ​ទាំងយប់ ដើម្បី​ស្វែងរក និង​ជួយ​សង្គ្រោះ​​ជនរងគ្រោះ​ដែលជា​ប់​នៅក្នុង​គំនរ​បាក់បែក ល្បាប់​ភក់ និង​ផ្ទាំង​ថ្ម​ ។​ ​ក្នុង​ហេតុការណ៍​នោះ កូន​ក​ម្លោះ និង​កូនក្រមុំ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ​។​

​អាជ្ញាធរ​បញ្ជាក់ថា សណ្ឋាគារ​រងគ្រោះ ត្រូវបាន​គេ​សាងសង​នៅក្បែរ​ភ្នំ ទើប​ធ្វើ​ឲ្យ​វាទ​ទួល​ការវាយប្រហារ​ពី​ការបាក់​ដី​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×