Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! នារី​ម្នាក់​ត្រូវ​ចោរ​ច្របាច់​.​ក ប៉ុនប៉ងប្លន់​យក​ខ្សែក​ស្ទើរ​ស្លាប់ នៅក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង​សាធារណៈ តែ​ពុំបាន​សម្រេច​ដោយសារ​…

spot_img

នារី​វ័យក្មេង​ម្នាក់ បាន​រងរបួស​មាន​ស្លាកស្នាម​ជាំ​ពេញ​.​ក រហូត​សន្លប់​ស្តូកស្តឹង​គួរ​ឲ្យ​អាសូរ​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ត្រូវបាន​ចោរ​មិន​ស្គាល់មុខ ឆ្លៀតឱកាស​ចូលទៅ​ច្របាច់​.​កនាង នៅក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង​សាធារណៈ​មួយ ដើម្បី​ប្លន់​យក​ខ្សែ​.​ក​របស់​នាង ប៉ុន្តែ ពុំបាន​សម្រេច​នោះទេ ដោយសារ​នាង​ធាក់​ចំពង​របស់​វា ។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Faa Ly បាន​បង្ហោះ​អំពី​ករណីនេះ​ឲ្យ​ដឹងថា​៖ «​ពួក​អា​រន្ទះបាញ់​ចោរ ខ្សែ​រក​ប៉ុណ្ណឹង​សោះ​វា​ច្របាច់ក គ្នា​ឆក់យក​ដែល តែ​សំណាង​យក​មិនបាន ព្រោះ​វា​ទាត់​ចំពង​អាចោរ​នឹង ………??​ប្រុងប្រយ័ត្ន​ផង​អ្នក​ចូល​បន្ទប់ទឹក​នៅ កា​រ៉ា​ស់​សាំង​សា​ធា​រណះ​….??» ។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ny Ko ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងស្រី​នារី​រងគ្រោះ​បាន​បង្ហោះ​សារ​ដ៏​ឈឺចាប់​ថា​៖ «​ដេក​មេ​ី​ល​មុខ​ប្អូន​មាន​អារម្មណ៍​ថា​អាណិត​ប្អូន​ចង់​ខ្លោច ??​អាចោរ​គ្មាន​ប្រណី​យ មក​ច្របាច់ក ប្អូន​អញ​ចង់បាន​ខ្សែរ ករ មួយ​ខ្សែរ អា​ងាប់​» ៕

​ទោះយ៉ាងណា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ពុំបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​នារីរ​ង​គ្រោះ និង​ក៏ដូចជា​ទីកន្លែង​កា​រ៉ា​ស់​សាំង​ដែល​ចោរប្លន់​ដ៏​សាហាវ​នេះ​ទេ ៕​ រក្សា

spot_img
×