Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​សម្របសម្រួល និង​បើកប្រាក់ ជូន​កម្មករ​ចំនួន​ពីរ​នាក់ ដែល​ម្ចាស់​ហាង​បោក​អ៊ុត បញ្ឈប់ និង​មិនបាន​បើកប្រាក់​ជូន​

spot_img

​សៀមរាប ៖ រដ្ឋបាលខេត្ត​សៀម បានប្រកាស​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​​ទទួលបាន​ព័ត៌មាន ស្តីពី​ការបញ្ឈប់​ការងារ និង​មិនបាន​បើក​ប្រាក់ខែ ឲ្យ​ក្មេងស្រី​ចំនួន​ពីរ​នាក់ នៅ​ហាង​បោក​អ៊ុត​ក្នុង​ក្រុង​សៀមរាប អាជ្ញាធរខេត្ត បាន​ចាត់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ពិនិត្យ និង​ដោះស្រាយ​។ ប្រធាន​មន្ទីរ​បាន​ចាត់​លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ ជា​ប្រធាន​ក្រុមការងារ​កិច្ចការ​ទេសន្តរប្រវេសន៍ បានធ្វើការ​ស្រាវជ្រាវ ចុះ​សម្របសម្រួល ដោយ​ទំនាក់ទំនង ជាមួយ​ម្ចាស់​ហាង​បោក​អ៊ុត N V K សេវ​សឺ​វី​សឡន​ឌ្រី ដែលមាន ម្ចាស់​ហាង​ឈ្មោះ សំ រចនា ជា​ជនជាតិខ្មែរ (​ប្រពន្ធ​) ប្តី​ជា​ជនជាតិ​បរទេស និង​កម្មករ​ទាំងពីរ​នាក់ រួមមាន ៖ ឈ្មោះ ថន សុជាតា ភេទ​ស្រី ទី​ន្លែ​ង​កំណើត ភូមិស្រ​យ៉ូ​វ​ជើង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ និង ឈ្មោះ ណិល ស្រី​អែម ភេទ​ស្រី នៅ​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​តាមរយៈ​ការសាកសួរ​អំពី​មូលហេតុ ម្ចាស់​ហាង​បាន​ប្រាប់ថា មូល​ហេតុដែល​បញ្ឈប់ និង​មិនបាន​បើក​ផ្តល់ជូន​ប្រាក់ខែ ដោយសារ​កម្មករ​ទាំង​ពីរ​នាក់​ខាងលើ មិន​យកចិត្ត​ដាក់​ក្នុង​ការងារ (​ពេល​ភ្ញៀវ​មករក​សេវា ពួកគេ​មិន​ទទួល រាក់ទាក់​ភ្ញៀវ និង​បោក​អ៊ុត​សម្លៀកបំពាក់​ភ្ញៀវ​មិន​ស្អាត​) ធ្វើ​ឲ្យ​បាត់​អតិថិជន​ជាច្រើន និង​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីនបោកខោអាវ​ទៀតផង​។​

​បន្ទាប់ពី​ស្តាប់​មូលហេតុ​រួច លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បានធ្វើ​ការពន្យល់ អំពី​ច្បាប់​ស្តីពី​ការងារ និង​ហេតុផល​គ្រប់យ៉ាង ដល់​ម្ចាស់​ហាង​ជៀសវាង មាន​វិវាទ​វែងឆ្ងាយ ជាមួយគ្នានេះ​ថៅកែ ក៏បាន​ព្រមព្រៀង តាម​សំណើ​របស់​មន្ទីរ​ការងា​រ ដោយបាន​ព្រម​បើក ផ្តល់ជូន​កម្មករ​ទាំង​ពីរ​ខាងលើ តាម​ការព្រមព្រៀង​រវាង​ថៅកែ និង​កម្មករ ដោយ​ម្នាក់​ទទួលបាន​១៣០​ដុល្លារ និង​ម្នាក់ទៀត​ទទួលបាន​១២០​ដុល្លារ គិត​ទៅតាម​ចំនួន​ថ្ងៃ ដែល​បាន​បម្រើ​ការងារ​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ខេត្តសៀមរាប បានប្រគល់​ថវិកា ជូន​កម្មករ​ទាំងពីរ ដែល​បម្រើ​ការងារ នៅ​កន្លែង​បោក​អ៊ុត NVK រួចរាល់​ហើយ​។​

​ទន្ទឹមនឹង​ការទទួលបាន​ថវិកា​នេះ កម្មករ​ទាំងពីរ​នាក់ ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ចំណា​ច់ការ របស់​អាជ្ញាធរ ពិសេស លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន គខ​ប​ជ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្តសៀមរាប ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​អន្តរាគមន៍​ជូន​ដល់​ពួកគាត់​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×