Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា ដែលមាន​សក្តារ​នុព​ល​ខាង​សេដ្ឋកិច្ចឱ្យបាន​ទូលំទូលាយ ដើ​ម្ប​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​

spot_img

​សៀមរាប​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្រពើ សហការ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស ការងារ​សាយ​តេស្ត និង​ទីផ្សារ​ធ្វើយ៉ាងណា ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា ដែលមាន​សក្តារ​នុព​ល​ខាង​សេដ្ឋកិច្ច ឱ្យបាន​ទូលំទូលាយ ពិសេស​ទីផ្សារ​ប្រទេស​ចិន​។​

​នា​ព្រឹក​ថ្ងៃអាទិត្យ ទី ២៧​ខែមករា ឆ្នាំ​២០១៩​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី បាន​អញ្ជើញ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ របស់លោក ខូ​យ ឈី​ន ដែលមាន​ទីតាំងនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើតាម​ការផ្សាយ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​ថ្ងៃទី​២៨​ខែមករា​នេះ មកទល់​បច្ចុប្បន្ន កសិដ្ឋាន​បាន​ដំណើរការ​មកជា​ង​២០​ឆ្នាំ​ហើយ សព្វថ្ងៃ​កសិដ្ឋាន​មាន​មេ​-​បា ចំនួន​១២០០ ក្បាល និង​ជំទង់​ចំនួន ៣២០០​ក្បាល ចិញ្ចឹម​លើ​ផ្ទៃដី ១៦០០០​ម៉ែត្រការ៉េ ដោយ​បែង​ចែកជា​អាង​មេ​-​បា ពូជ កូន និង​ក្រពើ​ជំទង់​។ ទីផ្សារ​បច្ចុប្បន្ន​កូន​ក្រពើ ១​ក្បាល​ថ្លៃ​១៥-២០​ដុល្លារ ចិញ្ចឹម​បាន​អាយុ ៣​ឆ្នាំ​តម្លៃ ៥-៦​ដុល្លារ​/kg ហើយ​ជា​បច្ចេក​ទេស​​ក្រពើ​មាន​អាយុ ៣​ឆ្នាំ ទើប​ស្បែក​របស់​វា​មានគុណ​ភាពល្អ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​។ លោក ខូ​យ ឈី​ន បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ទីផ្សារ​កូន​ក្រពើ​គឺ​ប្រទេស​វៀតណាម និង​ថៃ ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​កូន​ក្រពើ​ប្រមាណ ៣២​ម៉ឺន​ក្បាល​ក្នុង​១​ឆ្នាំ ដោយឡែក​កសិដ្ឋាន​នេះ​អាច​នាំចេញ​បាន ១-១,៥ ម៉ឺន​ក្បាល​។ ជា​មធ្យម​ក្នុង ១​ឆ្នាំ​កសិដ្ឋាន​អាច​រកបាន​ចំណូល​ពី​១៥-២០ ម៉ឺន​ដុល្លារ ។​

​បន្ទាប់ពី​បាន​ពិនិត្យ​កសិដ្ឋាន​រួចហើយ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​កសិដ្ឋាន សហការ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស​បន្ថែ​ម ច្បាប់ ការងារ​សាយ​តេស្ត និង​ទីផ្សារ​ធ្វើយ៉ាងណា ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា ដែលមាន​សក្តារ​នុព​ល​ខាង​សេដ្ឋកិច្ច ឱ្យបាន​ទូលំទូលាយ ពិសេស​ទីផ្សារ​ចិន​។ ម្យ៉ាងវិញទៀត គួរ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ទាំង​ការងារ​ផលិតកម្ម និង​កែច្នៃ ប្រសើរ​ជាង​នាំចេញ​កូន និង​មេ​-​បា​ពូជ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​គួរ​សិក្សា​ពី​លទ្ធភាព​ចិញ្ចឹម​បង្កង ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ខេត្តសៀមរាប ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×