Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង​បង្កើត​កាប់​ប្អូន​ប្រុសស្លាប់ក្នុងថ្លុកឈាម ដោយសារ​ទំនាស់​លុយ​២​ម៉ឺន​រៀល​

spot_img

​ខេត្តស្វាយរៀង ៖ ​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​បណ្តាលឱ្យ​បុរស​ម្នាក់​ត្រូវជា​ប្អូនបង្កើត​និង​គ្នា​ស្លាប់​នៅក្នុង​ថ្លុកឈាម​ក្រោយ​ពេលដែល​បុរស​ជា​ជនសង្ស័យ​ត្រូវជា​បងប្រុស​បង្កើតបាន​លើក​កាំបិត​ខ្វែវ​កាប់​​ទៅលើ​ប្អូន​របស់ខ្លួន​ត្រូវ​មួយ​កាំបិត​ចំ​បញ្ឆិត​កញ្ចឹងក ។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ម្តាយ​របស់​ជនរងគ្រោះ​នៅ​ភូមិ​ព្រៃ​រការ ឃុំ​ដូន​សរ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ លី សា​រ៉​ត ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ (​មាន​សតិ​មិនល្អ​) ត្រូវជា​បង ដោយឡែក​ជនរងគ្រោះ​ជា​ប្អូន​វិញ​ឈ្មោះ​លី សារឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំងពីរ​រស់​ភូមិ​កើតហេតុ​ខាងលើ​មាន​ឪពុក ឈ្មោះ​ស៊ា​ង សារុន​និង​ម្តាយ​ឈ្មាះ ស៊ិន សា​វន ។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ៖ ជនរងគ្រោះ​សព្វថ្ងៃ​មាន​ប្រពន្ធ​ហើយ​មានកូន​មួយ​ទៅរក​ស៊ី​នៅ​រាជធានី​ភ្នំពេញ​យូរៗ ក៏​មកលេង​ផ្ទះ​ម្តង​ហើយ​ទាំង​២​នាក់ បងប្អូន​នេះ​ក៏​ពុំ​សូវ​ត្រូវ​គ្នា​ទេ ដោយសារ​ពេល​ជនរងគ្រោះ​មកលេង​ផ្ទះ​ម្តងៗ​ពុំដែល​សល់​លុយ​សល់​កាក់​ឱ្យ​អ្នកផ្ទះ​នោះឡើយ នៅពេល​ត្រឡប់​ទៅវិញ​តែងតែ​សុំ​លុយ​ម្តាយ ឪពុក ត្រឡប់​ទៅវិញ​។​

​សមត្ថកិច្ច​បាន​បន្ត​ឱ្យដឹងទៀតថា ៖ នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ឡើង​ស្រវឹង​ហើយក៏​ចាប់ផ្តើម​មានទំនាស់​ជាមួយ​ជនរងគ្រោះ​ដោយនិយាយ​ថា ទៅរក​ស៊ី​នៅ​ភ្នំពេញ​យូរហើយ​មិនដែល​ឃើញ​សល់​លុយ​សោះ​ចឹ​ង​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ពេល​មកលេង​ផ្ទះ​ម្តងៗ​សុំ​លុយ​២​ម៉ឺន​រៀល​ទៅវិញ​ទៀត​! ហើយ​អ្នក​ទាំង​២​ក៏មាន​ជម្លោះ​កាន់តែខ្លាំង​ឡើង រហូតដល់​ទ្រាំ​មិនបាន​ជនសង្ស័យ​ជា​បង​ក៏បាន​ទៅយក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ជា​ប្អូន​បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តងទៅ​។ ក្រោយពី​កាប់​ប្អូន​ស្លាប់​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​មកដល់​ផ្លូវ​លេខ​៣១៥ តែ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាលរ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ដើម្បី​ធ្វើការ​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់រួម​និង​វត្ថុតាង​ផងដែរ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×