Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ជោគជ័យ មាន​ថែម​ឱកាសល្អ​សម្រាប់​ការរីកចម្រើន​ទៅ​ថ្ងៃមុខ​។ នឹងមាន​អ្នក​ជួយ​ទំនុកបម្រុង​ដើមទុន វិនិយោគ​សម្រេចបាន​ប្រសិទ្ធភាព​ខ្ពស់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​បាន​ស្គាល់​មិត្តភក្តិ​ថ្មី អាច​ស្វែង​យល់ចិត្ត​គ្នា​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ក្នុង​ការងារ​ជួនកាល​មិនត្រូវ​ម៉ឺងម៉ាត់​ពេក ព្រោះ​នឹងធ្វើ​នឹងធ្វើ​ឲ្យ​បាត់​ឱកាស​អះអាង​ខ្លួន​។ អ្នកធ្វើ​ជំនួញ​លក់ដូរ នឹង​ជា​ថ្ងៃ​ដ៏​ល្អ​មួយ​សម្រាប់​រក​ចំណូល​យ៉ាង​គាប់ចិត្ត​។ មនោ​ញ្ចេ​ត​នា ៖ ត្រូវមាន​ម្នាក់​ជា​អ្នក​ហ៊ាន​ផ្តួចផ្តើម​មុន ទើប​ទំនាក់ទំនង​វិវត្តន៍​ទៅមុខ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌
​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ​ឈានចូល​ដំណាក់កាល​មិន​ស្ថិរភាព​, ទោះបី​មានឱកាស តែ​ពិត​ឬ​ក្លែងក្លាយ​ពិបាក​កំណត់ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​។ ពេលទំនេរ​គួរ​អាន​បន្ថែម​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ នឹង​ជួយ​ជា​ប្រយោជន៍​ដល់​ការងារ​។ មនោសញ្ចេតនា​អ្នក​ទាំង​២ ពិបាក​ស្រុះ​ចិត្តគំនិត​គ្នា ហេតុនេះ​ងាយ​កើតរឿង​ឈ្លោះប្រកែក​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច ។ ពណ​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​កត្តា​អស្ថិរភាព​ជាច្រើន ត្រូវ​ត្រៀម​ស្មារតី​ទប់ទល់​។ ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​វិនិយោគ កុំ​ដោយសារតែ​ផលចំណេញ​ចំពោះមុខដោយ​អាច​ត្រូវ​សង​តម្លៃ​ខ្ពស់​។ មនោសញ្ចេតនា ពាក្យសម្តី​ដោយ​អ​ចេតនា​របស់​អ្នក ជួនកាល​គឺជា​អាវុធ​ចាក់​ទម្លុះ​បេះដូង​គូស្នេហ៍​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម
​ទិសឦសាន​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​ថ្នាក់លើ និង​អ្នក​រួម​ការងារ ហេតុនេះ​ការលំបាក​គ្រប់យ៉ាង​សុទ្ធ​តែមាន​អ្នក​ជួយ​ជ្រោមជ្រែង​។ អ្នកមាន​ការព្យាករណ៍​ត្រូវ​អំពី​ទីផ្សារ ហេតុនេះ​មានឱកាស​ល្អ​ដើម្បី​វិនិយោគ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួបនឹង​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ចូរ​ព្យាយាម​ទៅ​ក្បែរ​ទំនាក់ទំនង​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មាន​ជំហាន​ឈានឡើង​ខ្ពស់ ចូរ​ខិតខំ​សាង​ទំនាក់ទំនង​ឲ្យ​បានល្អ នឹងមាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង​។ អាស្រ័យ​ដោយ​ការងារ​អំណោយផល​ល្អ ហេតុនេះ​ប្រភព​ចំណូល​សំខាន់​រក្សាបាន​ស្ថិរភាព និង​មាន​ទិស​កើនឡើង​។ មនោសញ្ចេតនា ៖ ការយកចិត្តទុកដាក់​ថែទាំ​របស់​គូស្នេហ៍​ជួយ​អ្នកមាន
​ថាមពល​បន្ថែម ដើម្បី​ប្រយុទ្ធ​ក្នុង​បុព្វហេតុ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​អាច​នឹងមាន​ការប្រែប្រួល​ច្រើន​ក្នុងថ្ងៃនេះ ត្រូវ​ត្រៀម​ស្មារតី​សម្រួល​ផ្លូវចិត្ត សុទិដ្ឋិនិយម​ម្ចាស់ការ​ប្រឈមមុខ​។ កុំ​វិនិយោគ​ទៅតាម​អារម្មណ៍ និង​ការអូសទាញ​របស់​អ្នកដទៃ​។ ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​ការងារ​សព្វថ្ងៃ​។ មនោសញ្ចេតនា​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប៉ុន្តែ​ដោយសារ
​ភាពស្ទាក់ស្ទើរ មិន​លុះ​របស់​អ្នក​នាំ​ឲ្យ​បាត់បង់​ឱកាសល្អ​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម , ផ្ទៃមេឃ​។ អ្នក​យកអាសាឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មានការ​លំបាក​បន្តិច មិនបាន​ដូច​ចិត្ត​ប្រឹងប្រែង​ដោះស្រាយ​កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​។ មិនត្រូវ​អួតអាង​អំពី​លុយកាក់ ដើម្បី​បញ្ចៀស​ជន​អាក្រក់​កើត​ចិត្ត​លោភលន់​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន​ទើប​យល់​គ្នា​ជាង​។ ទិស​ល្អ​ទិស​ខាងត្បូង
តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ , ខៀវ ។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ភាព​ឆ្នើម​របស់​មិត្តភក្តិ​ធ្វើ​ឲ្យ​អ្នក​កោតសរសើរ​ផង និង​រង​សម្ពាធ​ផង នេះ​ក៏​ជា​កម្លាំង​ជំរុញ​សម្រាប់​អ្នក​បន្ត​ប្រយុទ្ធ​ក្នុង​ការងារ​។ យីអ៊ុន​ឡើង ចំណូល​ហូរ​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​សុភមង្គល​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ​ស្ថិរភាព ទោះបី​ជួប​ការលំបាក​ខ្លះៗ តែ​ក៏​ត្រូវបាន​អ្នកដោះស្រាយ​ដោយ​រលូន​។ ត្រូវ​ប្រយ័ត្ន​ទុកដាក់​លុយកាក់​ឲ្យ​បានល្អ ព្រោះ​អាច​ត្រូវ​បាត់បង់​ដោយ​ចៃដន្យ​។ មនោសញ្ចេតនា ប្រសិន​ទំនាក់ទំនង​ឈានដល់​ទុំ​ជោរ នេះ​ជា​ឱកាសល្អ​ដើម្បី​សុំ​ភ្ជាប់​និស្ស័យ​ជា​គូ​អនាគត​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ស្មារតី​ធ្វើការ​មោះមុត សមត្ថភាព​ខ្ពស់ នាំ​ឲ្យ​កិច្ចការ​គ្រប់យ៉ាង​មិន​លំបាក​ចំពោះ​អ្នក​ឡើយ​។ អាស្រ័យ​ដោយ​ការគាំទ្រ និង​លើកទឹកចិត្ត​របស់​អ្នកដទៃ អ្នកនឹង​មានឱកាសរ​ក​ចំណូល​ថែម​យ៉ាងច្រើន​។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌
​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឲ្យ​មានការ​ប៉ះទង្គិច ពាក្យសម្តី​ជាមួយ​អ្នក​រួម​ការងារ មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​។ មនោសញ្ចេតនា មាន​ហានិភ័យ​បែកបាក់ ត្រូវ​រក​វិធី​ដោះស្រាយ​ភ្លាម​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

 

spot_img
×