Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​

spot_img

​ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារ​មាន​រថយន្ត​ធុន​ធំ​ចត​លើ​ទ្រូងផ្លូវ​ស្របពេលនោះ ក៏មាន​ម៉ូតូ​កង់​បី​មក​ក្រោយ​បាន​បុក​ម៉ូតូ​អាស​ង់​មិន​អស់​ល្បឿន ក៏​ជ្រុល​ទៅបុក​គូថ​រថយន្ត​ជាប់​ម៉ូតូ​ក្រោម​រថយន្ត​តែម្តង​ក្នុងពេល​នោះដែរ ក៏មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​ជើងអន្ទា​មក​ខំ​គេច​ពី​ករណី​នៅខាងមុខ​ធ្លាក់​ដែក​ចូល​តូប​លក់​បាយ​ប៉ើង​ខ្ទេច ​។​

​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ ប្រសូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។​

​បើ​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ៖ នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​កង់​បី​ម៉ាក ស៊ី​រុស ពណ៌​ខ្មៅ ស ស្លាក​លេខ គ្មាន បើកបរ​ដោយ​ឈ្មោះ នាគ ថុល ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ បុស ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង រងរបួស​ស្រាល (​ពាក់មួក​សុវត្ថិភាព​) បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ បានមក​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២១០៣ ពណ៌ ខ្មៅ ពីក្រោយ បើកបរ​ដោយ​ឈ្មោះ វែ​ន ផល្លា ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​) អ្នករួមដំណើរ​ម្នាក់​ឈ្មោះ កឹម អិត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​

​ប្រភព​បាន​បន្តទៀតថា ៖ ម៉ូតូ​កង់​បី ក៏​ជ្រុល​ទៅបុក​គូថ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ស្លាក​លេខ​គ្មាន ដែល​ឈប់​នៅលើ​ទ្រូ​វ​ផ្លូវ បើកបរ​ដោយ​ឈ្មោះ ប៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង (​អ្នកបើកបរ​រត់​បាត់​ពី​កន្លែងកើតហេតុ​) ភ្លាមនោះ​ក៍មាន​ម៉ូតូ​រឺ​ម៉ក ម៉ាក ដាយ​មី​ត ពណ៌​ខ្មៅ ស្លាក​លេខ គ្មាន ក៏​គេច​ពី​គ្រោះថ្នាក់​នេះហើយ​របូត​ដែក​ដែល​ដឹក​នៅលើ​រ៉ឺម៉ក​បាន​ដែក​ទៅលើ​ចង្ក្រាន​អ្នកលក់​បាយ បើកបរ​ដោយ​ឈ្មោះ តូច ចាន់​កុមារ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ សាលារៀន ឃុំ បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង គ្មាន​របួសស្នាម (​មិន​ពាក់មួក​) ។​

​ករណី​គ្រោះថ្នាក់​នេះ​អ្នករងរបួស​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ។ ចំពោះ​មធ្យោបាយ​ទាំងអស់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×