Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​រដ្ឋសភា​ស្វែងយល់​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​តំបន់​ប្រាសាទបុរាណ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តព្រះវិហារ

spot_img

​ប្រតិភូ​សមាជិក​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​(​គណៈកម្មការ​ទី​៣) នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​រសៀល ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត​រូ​វ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​នានា និង​ស្វែងយល់​ពី​ទេសចរណ៍ធម្មជាតិ និង​ប្រាង្គ​ប្រាសាទ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​ខេត្តព្រះវិហារ​។

ក្នុងនោះ​គណៈប្រតិភូ​បាន​ទស្សនា​ប្រាសាទ​បាកាន ឬ ប្រាសាទព្រះខ័ន​កំពង់ស្វាយ មាន​ទីតាំងនៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​មាន​ចម្ងាយ​ប្រហែលជា ១០៥ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះវិហារ​។ ប្រាសាទ​នេះ ស្ថិតនៅ​ខាងកើត​តំបន់​អង្គរ​គឺ មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​ដែលជា​ទិសដៅ​ទាក់ទាញ​ទេសចរ​មួយ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​ដោយ​ផ្សារភ្ជាប់​នឹង​ទេសចរណ៍ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វ​ព​ព្រៃភ្នំ​ត្នោត​-​ភ្នំ​ពក​។

​តាម​ឯកសារ​ស្រាវជ្រាវ​របស់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ប្រាសាទព្រះខ័ន​កំពង់ស្វាយ កសាងឡើង​នៅ​សម័យអង្គរ នា​ពាក់កណ្តាល​សតវត្សរ៍​ទី ១១ និង​ដើម​សតវត្សរ៍​ទី ១២ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១-(​គ​.​ស ១០០២-១០៥០)​។ ប្រាសាទ​នេះ ស្ថិត​នៅជាប់​តំបន់​រ៉ែ​ដែក​ដែល​អាច​ស្ល​ធ្វើជា​ឧបករណ៍​សឹក សម្រាប់​កងទ័ព កាលសម័យ​អតីតកាល​។ តាម​ការសិក្សា​ស្រាវជ្រាវ ប្រាង្គ​ប្រាសាទ​ជាច្រើន​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា ដែល​ស្ថិត ហើយ​ក្រសួង​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ដើម្បី​អភិរក្ស​ថែរក្សា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​នេះ​ឱ្យបាន​គង់វង្ស​។

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាន​បង្កើត​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្នុងនោះ​មាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ ដែល​កំពុង​បំពេញ​តួនាទី និង​ភារកិច្ច​ដូចជា​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត ផែនការ​ថវិកា លើកស្ទួយ​កិច្ចសហការ​ជាមួយ​អ្នកពាក់ព័ន្ធ រៀបចំ​យុទ្ធសាស្ត្រ ផែនការ​គ្រប់គ្រង​សកម្មភាព និង​គោលការណ៍​ណែនាំ​បច្ចេកទេស​សម្រាប់​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ ធម្មជាតិ ស្របតាម​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ​។ សិក្សា ស្រាវជ្រាវ​រៀបចំ​ទិន្នន័យ​នានា ពិនិត្យ តាមដាន និង​រាយការណ៍​អំពី​ស្ថានភាព​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់​បទល្មើស ធនធាន​វប្បធម៌ និង​ស្តារ​ធនធាន តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ឱ្យមាន​និរន្តរភាព ក៏ដូចជា​ចូលរួម​ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​សហ​គម​ន៍ ជនជាតិដើម​ភាគតិច ដែល​រស់នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×