Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​ស្រឡាញ់គ្នា​សាក់​រូប​អូន​លើ​ដើមទ្រូង​ដល់ពេល​បែក​គ្នា​ឲ្យ​បង​ធ្វើ​ម្តេចទៅ​? មានតែ​…​ប្រែ​អូន​ឲ្យ​ទៅជា​…​សុនក ការពារ​បង​!

spot_img

…​គ្រា​ស្នេហា​ក្តៅគគុក​ពិតជា​មិន​ពិបាក​ទ្រាំ​ឈឺ​ឲ្យ​គេ​សាក់​រូប​អូន​លើ​ដើមទ្រូង​ទេ ។ ពេលនោះ​បាន​ស្បថ​ថា ទុក​វា​ជា​រៀងរហូត ។​

អូន​នៅក្នុង​…​បេះដូង​រហូត​!

​នេះ​ជា​រឿង​របស់​បុរស​សញ្ជាតិ​ថៃ​ម្នាក់ បាន​ស្គាល់​រាប់អាន ហើយ​ឈានទៅ​ស្នេហា​ប្តូរផ្តាច់​ជាមួយ​យុវតី​ស្រស់​ផូរផង់​ម្នាក់ ។ ប៉ុន្តែ​អ្នក​ស្មាន​ពី​អនាគត​បាន​ទៅ ?

…​ប៉ុន្តែ​ក្រោយ​ការស្វែងយល់​ជិត​១​ឆ្នាំ ក៏​ស្រាប់តែ​លែងមាន​អារម្មណ៍​នឹង​គ្នា​ទៀត​។ ដូច្នេះ​មានតែ​ចែកផ្លូវ​រៀងៗ​ខ្លួន ។​

​ភាគី​បុរស​ពេលនោះ​ពិតជា​រសាប់រសល់​នឹង​រូប “​ស្រី​គួរ​ឲ្យ​រន្ធត់​” ជ្រុល​សាក់​ជាប់​លើ​ដើមទ្រូង មិនដឹង​ធ្វើ​ដូចម្តេច។​

​ក្រោយពី​ពិចារណា​យ៉ាងយូរ ក៏​នឹកឃើញ​វិធី​ដ៏​អស្ចារ្យ​មួយ ។ ប្រាកដ​ណាស់​ការលុបចោល​រូបសាក់​គឺ​ឈឺ​លើសពី​ការ​សាក់​! ហេតុនេះ​គាត់​បាន​ពឹងពាក់​គេ​ឲ្យ “​ច្នៃ​” រូប​អតីត​សង្សារ​ក្លាយជា​…​សុនក​តែម្តង ។​

​បែបនេះ​ទើប​សក្តិសម​នឹង​អ្វីដែល​គាត់​បាន​គាំទ្រ -​បុរស​រូបនេះ​ពេល​ឥឡូវ​គាត់​បង្ហោះ​វា​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហើយ ។​

​គាត់​ក៏បាន​ផ្តាំ​ថា កុំ​ចេះតែ​ស្លុយ ប្រយ័ត្ន​ដូច​…​ខ្ញុំ​ណា៎​! ៕ ចន្ទ្រា​

spot_img
×