Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយ​លាន​អ​ម្រែ​ក ដើម្បី​ចិញ្ចឹម​ក្មេង ៨៧​នាក់ ឲ្យ​ធំធាត់​បាន​រៀន​បាន​សូត្រ​ទោះបី​ក្នុងនោះ​គ្មាន​កូនបង្កើត​របស់គាត់​សូម្បីតែ​…​ម្នាក់​!

spot_img

​តាម​នោះ មឺ ឈី​ង​ភួង រស់នៅក្នុង​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​ថ្វីត្បិតតែ​ម្នាក់ឯង​គត់​ក៏​នាង​បាន​ចិញ្ចឹម​បីបាច់​ក្មេងៗ​ឲ្យ​ធំ​ដឹងក្តី ៨៧​នាក់ ក្នុងនោះ​គ្មាន​ម្នាក់​ណា​ជា​កូនបង្កើត​របស់ខ្លួន​ទេ ។​

អ្នកស្រី​មឺ ឈី​ង​ភួង ត្រូវបាន​ពលរដ្ឋ​ចិន​ប្រសិទ្ធ​នាម​ថា “​រយ​លាន​អ​ម្រែ​ក​” ។​

…៤០​ឆ្នាំ​ពុះពារ​គ្រប់​ឧបសគ្គ នាង​បានធ្វើ​ការងារ​គ្រាប់​យ៉ាង​ពុំ​ខ្លាច​នឿយហត់ នាង​មឺ បាន​នាំ​ឲ្យ​កូនៗ​របស់​នាង ៧៨​នាក់ សុទ្ធសឹង​ទទួលបាន​សញ្ញាប័ត្រ បរិ​ញ្ញា ក្នុងនោះ ២០​នាក់ បាន​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​ល្បីៗ ជាអាទិ៍ ៖ សកល​វិទ្យាល័យ​ប៉េកាំង ចេង​ឌូ​និង​សកល​វិទ្យាល័យ​មួយចំនួនទៀត​។​

កូនៗ​របស់​នាង​

​តាម China News Service មឺ ឈី​ង​ភួង ជា​បុគ្គលិក​ផ្នែក​បោកគក់ នៅ​មន្ទីរពេទ្យ​តាំងពី​អាយុ ១៩​ឆ្នាំ​ម្លេះ ។ គ្រាមួយ​នោះ​នាង​ទៅលេង​ស្រុក​របស់​មិត្តភក្តិ​ឃើញ​ចាស់ៗ និង​កូនក្មេង​ក្រីក្រ​គ្មាន​ស្បែកជើង​ពាក់ ទោះបី​អាកាសធាតុ​ត្រជាក់​ខ្លាំង​ក្តី​ធ្វើ​ឲ្យ​នាង​រំជួលចិត្ត​យ៉ាងខ្លាំង ។​

ថតរូប​ជាមួយ​កូនៗ​នាង ។​

​ពី​នោះមក​នាង​ចាប់ផ្តើម​ដើរ​ប្រមែប្រមូល​ខោអាវ​ចាស់ៗ និង​ទិញ​ស្បៀង​ក្រៀម បញ្ជូន​ទៅកាន់​តំបន់​នោះ ។ គ្មាន​រថយន្ត​ដឹក​ទៅដល់ នាង​ទិញ​អ​ម្រែ​ករែក​ទៅដល់​កន្លែង​…​។​

ជជែក​ជាមួយ​ស្រី​ចំណាស់​ក្នុងភូមិ ។​

​ម្តងនោះ​នាង​បាន​ប្រទះឃើញ​ក្មេង​កំព្រារ​ពុំបាន​ទៅ​រៀន ។ នាង​ប្រឹងប្រែង​ជួយ​ពួកគេ​ឲ្យ​បាន​ចូល​សាលា ហើយ​មួយចំនួនធំ​មក​រួមរស់​ជាមួយ​នាង​តែម្តង ។ មកទល់ពេលនេះ មាន​ក្មេងៗ ៨៧​នាក់​ហើយ ដែល​ហៅ​នាង​ថា ម៉ែៗ ហើយ​បើ​គិត​ឲ្យ​អស់​ទៅ​គឺ​ពុំមែន​ប៉ុណ្ណឹង​ទេ​គឺ​រាប់រយ​នាក់​ឯណោះ ដែល​ធ្លាប់​រស់នៅ​ផ្ទះ​របស់​នាង ។​

រយ​លាន​អ​ម្រែ​ក​ក្នុងអំឡុង ៤០​ឆ្នាំ កន្លងមក ។​

….៤០​ឆ្នាំ​កន្លងមកនេះ នាង​តែង​ចែក​ស្បៀងអាហារ របស់​ប្រើប្រាស់​ដើម្បី​ចិញ្ចឹម​ក្មេងៗ​ទាំងនេះ ពលរដ្ឋ​ចិន​ហៅ​នាង​ថា “​រយ​លាន​អ​ម្រែ​ក​” ។​

​ពិតណាស់​! ទង្វើ​សប្បុរសធម៌​ពុំ​ចាំបាច់​សេដ្ឋី​ឧកញ៉ា​ធ្វើ​ដោយ​”​ឃោសនា​”​នោះទេ មាន​គាត់​ជា​ឧទាហរណ៍​ស្រាប់ ។​

៤០​ឆ្នាំ​ណា៎​ទើប​គេ​ដឹង​! ពេលនេះ​នាង​ត្រូវបាន​គេ​លើកតម្កើង​ជា​និមិត្តរូប នៃ​សីលធម៌ និង​សប្បុរសជន​ស្ម័គ្រចិត្ត​ឆ្នើម​បំផុត នៃ​តំបន់​ស្វ័យគ្រប់គ្រង​របស់​ជនជាតិ Choang នៅ​ក្វាង​ស៊ី ។​

​គេ​ថា ៖ ជាតិ​មានតែ​១ ។ គេ​អាច​ស្រឡាញ់​ជាតិ​តាមបែប​ខុសគ្នា ហើយ​ពុំ​បែងចែក​ស្រទាប់វណ្ណៈ និកាយ​សាសនា​…​ឡើយ ។​

​មនុស្ស​ធ្វើ​មនុស្ស​នឹង​ណា​! ពុំមែន​មនុស្ស​ធ្វើ​ទេវតា​ដឹង​ដូច​រឿង​ពិភព​គុណ​បុរាណ​ចិន​នោះទេ ។​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​!

spot_img
×