Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​អាច​នឹង​ជួប​សំណាងល្អ​ច្រើន​ក្នុង​ថ្ងៃ​ដើម​សប្តាហ៍​នេះ ។ អ្នក​ប្រសប់​ដោះស្រាយ​រាល់​ស្ថានការណ៍​លំបាក​ក្នុង​ការងារ​ដោយ​សមត្ថភាព​ការទូត និង​ថាមពល​របស់ខ្លួន​, ប្រការនេះ​ធ្វើ​ឲ្យ​ថ្នាក់លើ​ពេញចិត្ត​ជាខ្លាំង​! ។ ជីវិត​ស្នេហា​សុខដុម ប្តី​ប្រពន្ធ​យល់ចិត្ត​ថ្លើម​គ្នា​រាល់​ទំនាស់​មុនៗ​នេះ​សន្សឹមៗ​ត្រូវបាន​សម្រួល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ យីអ៊ុន​ឡើង​រហ័ស​មិនគួរ​ឲ្យ​ជឿ ។ អ្នក​ក៏​សឹងតែ​មិន​ជឿថា​នឹងមាន​ថ្ងៃ​ខ្លួន​រកប្រាក់​បាន​ដោយ​ងាយស្រួល​ដូច្នេះ ។ អ្នកធ្វើការ​ស៊ីប្រាក់ខែ មាន​មនុស្ស​ឧទ្ទេសនាម​ឲ្យ​កិច្ចការ​ធ្វើ​ថែម​បង្កើន​ប្រាក់ចំណូល ។ ប៉ុន្តែ​ក៏​កុំ​លោភ​ការងារ​ជ្រុល​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​សុខភាព​ប អាច​នាំ​ឲ្យ​អស់កម្លាំង​ពិបាក​ក្នុង​ខ្លួន បរិភោគ​មិន​ឆ្ងាញ់​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ចូរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​ដល់​ហរិញ្ញវត្ថុ ។ ថ្ងៃនេះ​អ្នក​ងាយ​ជួប​រឿង​ស៊យ រក​មិនបាន​ច្រើន​ហើយ​ថែមទាំង​ត្រូវ​រលស់​អស់​ទៀត ។ អ្នក​ងាយ​ត្រូវគេ​បោកប្រាស់ ដោយសារ​ឆាប់​ជឿទុកចិត្ត​គេ​ជ្រុល ។ រឿង​មនោសញ្ចេតនា​ក៏​យល់ចិត្ត ពុំ​ព្រម​អធ្យាស្រ័យ​ឲ្យ​ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៦​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ត្នោត ។ អ្នកយក​អាសា​ឆ្នាំ ចរ , ថោះ , កុរ ៕

​ឆ្នាំថោះ ៖ ការងារ​អំណោយ​ផ​ល្អ​ល្អ រាល់​បញ្ហាលំបាក​គ្មាន​រណា​ហ៊​នា​ទទួល​អ្នក​ព្រម​រ៉ាប់រង​ទាំងអស់ ព្រោះ​មិន​ចង់​ឲ្យ​ខ្លួន​ជា​មនុស្ស​ធម្មតា​ម្នាក់ គ្មាន​ភាពលេច​ធ្លោ ។ អាស្រ័យហេតុនេះ ឆ្លៀតឱកាស​លើក​នេះ អ្នក​ប្តេជ្ញាចិត្ត​ឈានឡើង​ទៅមុខ ។ រឿង​មនោសញ្ចេតនា​ហាក់​មាន​សញ្ញា​មិនល្អ អ្នក​ត្រូវ​ចាំ​ថា ខ្លួន​មានគ្រួសារ​ពុំ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ កុំ​ចាប់អារម្មណ៍​នឹង​ការងារ​ខ្លាំងពេក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា​ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នកមាន​អារម្មណ៍​ថា លំបាក​ពេល​ចង់​ឈាន​ទៅមុខ​ក្នុង​ការងារ ។ ទោះបី​បាន​ខំប្រឹងប្រែង​យ៉ាងច្រើន​តែ​គ្រប់យ៉ាង​ហាក់ដូច​មិនអាច​សម្រេចបាន ។ មាន​ជន​ឆ្លៀតឱកាស​អ្នក​កំពុង​យកចិត្តទុកដាក់​ក្នុង​ការងារ បង្ក​ពាក្យ​ចរ​ចាម​អារាម​មិនល្អ​អំពី​អ្នក​ដើម្បី​បំបាក់​កិត្តិយស ។ ទោះបី​ការងារ​មិនល្អ តែ​ចំណូល​របស់​អ្នក​នៅតែ​ស្ថិរភាព ចូរ​រៀប​ផែនការ​ចំណាយ​ឲ្យ​សមស្រប ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៦​ពិន្ទុ ។ ម៉ោង 11h-13h ។ ពណ៌​លឿង ត្នោត ។ ឆ្នាំ​អ្នកយក​អាសា​ចរ ,​រកា , វក ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃ​អ្នក​នឹងមាន​ដំណឹង​រីករាយ​អំពី​រឿង​មនោសញ្ចេតនា ពេលដែល​ទទួលបាន​ចម្លើយ​យល់ព្រម​ពី​មនុស្ស​ដែល​ខ្លួន​តាម​ស្នេហ៍ ។ កុំ​ឲ្យ​រឿង​មនោសញ្ចេតនា ធ្វើ​ឲ្យ​អ្នក​ភ្លេច​អស់​គ្រប់យ៉ាង ។ អ្នក​នៅមាន​ការងារ​ជាច្រើន​ត្រូវ​សម្រេច ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ រឿង​មនោសញ្ចេតនា ហាក់​ពុំបាន​ប្រសើរ ។ អ្នក​នៅ​លីវ​ពុំ​យល់ថា ហេតុអ្វី​ខ្លួន​ពុំទាន់​រកបាន​គូគ្រង ។ ប៉ុន្តែ​រឿង​រកស៊ី ជំនួញ​ល្អ​គួរសម លុយកាក់​ហូរ​ចូល​ផ្ទះ​ច្រើន​ដូច​ទឹក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ លេខ​សំណាង 17h-19h ។ ពណ៌​ទឹកក្រូច ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ មនោសញ្ចេតនា​ប្តី​ប្រពន្ធ​មាន​ភាព​រកាំរកូស​ទំនាស់​ច្រើន គ្មាន​រណា​ព្រម​ទទួលកំហុស​ដោយ​ដឹង​តែ​ស្តីបន្ទោស​គ្នា ។ បរិយាកាស​ក្នុង​គ្រួសារ​សន្សឹមៗ​ប្រែជា​តានតឹង ចូរ​ចេះ​អធ្យាស្រ័យ​អត់ឱន​ឲ្យ​គ្នា​ទើប​ចំណង​ស្នេហ៍​មាន​ភាពល្អប្រសើរ​ឡើងវិញ ។ ផ្ទុយ​ពី​មនោសញ្ចេតនា ថ្ងៃនេះ​អ្នក​បែរជា​ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌ ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ អ្នក​កំពុង​ធ្វើ​យ៉ាង​ល្អ​ការងារ​របស់ខ្លួន មិន​ឲ្យ​ការលំបាក ឧបសគ្គ​ចំពោះមុខ​ធ្វើ​ឲ្យ​ខ្លួន​រាថយ ក៏​ពុំ​ព្រម​ចុះចាញ​ចំពោះ​សម្ពាធ​ដ៏​ច្រើន ។ មនោសញ្ចេតនា​សុភមង្គល​ពេល​ដៃគូ​យល់ និង​អធ្យាស្រ័យ​ឲ្យ​អ្នក​គ្រប់យ៉ាង ថែមទាំង​នៅ​ថែទាំ​អ្នក​ច្រើនជាង​មុន​ទៀត ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌ ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា​៕

​ឆ្នាំរកា ៖ គ្រប់យ៉ាង​ក្នុងនោះ​មនោសញ្ចេតនា​មិន​នៅ​ជួប​ការលំបាក​ដូច​មុន​ទៀត​។ ប្រហែល​អ្នក​បាន​ចំណាយពេល​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា​ដោយ​មិនដឹងថា​ខ្លួន​មាន​សត្រូវ​ចាំ​ឈ្នានីស​ក្នុង​ការងារ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក ជួប​រឿង​អស់​ស​ង្ឈឹ​ម​ពេលដែល​ការខិតខំ​ប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់ខ្លួន​ដើម្បី​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​សុភមង្គល​បែរជា​មិន​ត្រូវបានគេទទួលស្គាល់ ។ តែ​ផ្ទុយ​មកវិញ​អ្នក​ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។ ប្រភព​ចំណូល​រឹងមាំ អាច​ចាយវាយ​តាម​បំណង​ដែល​ខ្លួន​ត្រូវការ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក ខាល មមី ៕

​ឆ្នាំកុរ ៖ ការងារ​ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ។ ចំណូល​ក៏​ស្ថិរភាព មានឱកាស​បង្កើន​ថែម​នាពេល​ឆាប់ៗ​នេះ ។ ថ្ងៃ​នេះដែរ​អ្នកមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត តែ​មិន​ហ៊ាន​បង្ហាញ​មនោសញ្ចេតនា​ឲ្យ​គេ​ដឹង ៕

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-19h ។ ពណ៌ ស , ទឹកប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕

spot_img
×