Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​លឿន​ពេក​បុក​ម៉ូតូ​កង់​បី​លក់​ប្រហិត​ពីក្រោយ​រងរបួស​ធ្ងន់​២​នាក់​

spot_img

​ខេត្តស្វាយរៀង​ ​៖ យុវជន​ម្នាក់​ជា​និស្សិត​បាន​រងរបួស​សន្លប់​ស្តូកស្តឹង​និង​បុរស​ម្នាក់ទៀត​រងរបួស​ជើង​ងើប​មិន​រួច​ដោយ​តែ​យុវជន​ខាងលើ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​លក់​ប្រហិត​ទាំង​កំរោល​ ។​

​ករណី​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣ និង១០​ថ្ងៃទី​២៨​ ខែមករា ឆ្នាំ២០១៩​ នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ លៀប ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌ ស ស្លាក​លេខ​ស្វាយរៀង 1D 7890 បើកបរ​ដោយ​ឈ្មោះ វ៉ាន់ ឌី​ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​និស្សិត រស់នៅ​ភូមិ ដើម​ពោធិ៍ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បានធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត (​មិន​ពាក់មួក​សុវត្ថិភាព​ទេ​)​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ទៅ​និង​បុក​ម៉ូតូ​កង់​បី ម៉ាក​វ​វ៉​វ ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ ពីក្រោយ​ពេញទំហឹង​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ វង់ ធារ៉ា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ប្រសូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ជើង​ដោយឡែក​និស្សិត​វិញ បាន​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែងកើតហេតុ ។ អ្នករងរបួស​ទាំងពី​រ​ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយទាប​ ។​

​ចំពោះ​មធ្យោបាយ​ទាំងអស់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​ហើយ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ អ្នកបើកបរ​ម៉ូតូ​ស្កុប​ពី​ប្រើប្រាស់​ល្បឿន​លឿន​ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×