Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ចុះផ្សាយ​នៅលើ Page: Mother Nature Cambodia អំពី​អនាម័យ​សំរាម​

spot_img

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​រហ័ស នៃ​រដ្ឋបាល​សាលាក្រុង​ព្រះសីហនុ លោក លឹម ភ​ត្រី បាន​ឲ្យ​ដឹងថា រូបលោក​សូម​បកស្រាយ​ចំពោះ​បណ្តាញ​សង្គម និង​គេហទំព័រ​មួយចំនួន ដែល​បាន​ចុះផ្សាយ​ពី​បញ្ហា​អនាម័យ​សំរាម នៅ​ក្រុងព្រះសីហនុ ដោយ​ផ្សាយ​ខុសពី​ការពិត​ជាក់ស្តែង អំពី​បច្ចុប្បន្នភាព នៃ​អនាម័យ​បរិស្ថាន ជាពិសេស​សំរាម ដែល​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ជាប្រចាំ​ថ្ងៃ​នោះទេ ពោលគឺ​បរិស្ថាន​អនាម័យ​សំរាម​ឆ្នាំ​២០១៩​នេះ គឺ​ខុសពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

​ត្រង់ចំណុច​នេះ លោក លឹម ភ​ត្រី បាន​បកស្រាយ​ឆ្លើយតប ចំពោះ​ព័ត៌មាន​ចុះផ្សាយ​តាម​បណ្តាញ​សង្គម និង​គេហទំព័រ​មួយចំនួន ស្តីអំពី​បញ្ហា​អនាម័យ​សំរាម ដែល​ធ្លាប់​កើតមាន នៅក្នុង​ក្រុងព្រះសីហនុ​កន្លងមក ហើយ​ត្រូវបាន​បណ្តាញ​សង្គម និង​គេហទំព័រ​មួយចំនួន លើក​យកមក​ចុះផ្សាយ​ថ្មីៗ​នេះ​ថា មិនបាន​ឆ្លុះបញ្ចាំង​ពី​បច្ចុប្បន្នភាព នៃ​អនាម័យ បរិស្ថាន ជាពិសេស​សំរាម ដែល​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​យក​ផ្តោត​ការយកចិត្តទុកដាក់​នោះទេ​។​

​លោក លឹម ភ​ត្រី បានចាត់ទុក​ព័ត៌មាន​ចុះផ្សាយ នៅលើ Page: Mother Nature Cambodia ស្នើ​ឲ្យ​ត្រួតពិនិត្យ ឬ​ជួយ​ពិនិត្យមើល​ឡើងវិញ នូវ​ការចុះផ្សាយ របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​ថា មិនមែនជា​ការពិត​នោះទេ​។​

​មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​រហ័ស​សាលាក្រុង​ព្រះសីហនុ លោក លឹម ភ​ត្រី បាន​ពន្យល់​ដូច្នេះ រួច​បាន​លើកយក​រូបថត​បួន​ប្រាំ​សន្លឹក ដែល​រូបលោក​បាន​ថយ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅតាម​ទីតាំង​ផ្លូវ​ខាងក្រោយ​អតីត​ក្រុមហ៊ុន​អា​រី​ស្តុ​ន និង​ទីតាំង​ខាងក្រោយ​ស្ពាន ផ្លូវ​ខាងក្រោយ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់ លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​កន្លងមក​ធ្លាប់មាន​ប្រជាពលរដ្ឋ​លួច​ដឹក​កាកសំណល់​សំរាម​យក​ចាក់គរ​ទុកចោល និង​សំរាម ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាក់​ចូលក្នុង​អូរ ឬ​ប្រឡាយ​បង្ហូរទឹក នាំ​ឲ្យ​សំរាម​ក​កកស្ទះ​ក្នុង​អូរ ឬ​ប្រឡាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​កាលពី​ឆ្នាំ​២០១៨​។​

​ចំណុច​ទីតាំង​ខាងលើនេះ លោក លឹម ភ​ត្រី បញ្ជាក់ថា ពេលបច្ចុប្បន្ន​នេះ គឺ​មិនមាន​គំនរ​សំរាម ឬ​កាកសំណល់​គរ​ទុកចោល​ច្រើន ដូច​ការចុះផ្សាយ របស់ Page: Mother Nature Cambodia ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​ទៀត​ទេ ព្រោះ​ទីតាំង​ខាងលើនេះ បន្ទាប់ពី​ត្រូវបាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ជម្រុញ និង​បង្កើត​ក្រុមការងារ​ឲ្យ​ចុះ​សហការគ្នា ប្រមូល​និង​សំអាត​អនាម័យ​សំរាម​នេះ​ជា​បន្ត​បន្ទាប់មក គឺជា​លទ្ធផល​បង្ហាញថា កាកសំណល់ ឬ​សំរាម ដែល​ត្រូវ​ប្រជាពលរដ្ឋ​នាំយកមក​បោះចោល​នៅ​ទីតាំង​ខាងលើ គឺ​ត្រូវបាន​សំអាត​ឲ្យ​អស់ពី​ទីតាំង​ទាំងនោះ​អស់ហើយ​កាលពី​ខែ​មុន ឬ​ចុងឆ្នាំ​២០១៨​កន្លងទៅ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក លឹម ភ​ត្រី តាងនាម​ឲ្យ​មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​រហ័ស​សាលាក្រុង​ព្រះ​សីះ​នុ ក៏បាន​ស្នើ​ដល់ Page: Mother Nature Cambodia ត្រូវ​ចុះផ្សាយ​ព័ត៌មាន លើ​បញ្ហា​អនាម័យ​សំរាម ដែល​កំពុង​កើត​មាននៅ​មូលដ្ឋាន​ក្រុងព្រះសីហនុ ឲ្យ​ឆ្លុះ​ពី​ការពិត​ជាក់ស្តែង ជាពិសេស​ត្រូវគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ នៃ​ការផ្សាយ​ផង ពោលគឺ​ត្រូវ​ចុះផ្សាយ​ព័ត៌មាន របស់ខ្លួន ត្រូវដាក់​កាលបរិច្ឆេទ ដើម្បី​បញ្ជាក់​ពី​ទីតាំង​នីមួយៗ ឲ្យ​បានច្បាស់លាស់ ឬ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវយក​រូបថត និង​រូប​វី​ឌី​អូ ឃ្លី​ប ដែល​បាន​ថត​ទុកជា​យូរ​ខែ​ឆ្នាំ​មកហើយ​នោះ យកមក​ចុះផ្សាយ​នៅពេលនេះ​ទៀត​ទេ​។​

​ទាក់ទិន​បញ្ហា​សំរាម​នេះ កាលពី​ថ្ងៃទី​សៅរ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៩ តាមរយៈ Page: Mother Nature Cambodia បាន​ចុះផ្សាយ​ព័​ត៌​ជុំវិញ​បញ្ហា​អនាម័យ​សំរាម ដែល​បានកើត​មាននៅ​ក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​នេះ​៖ «​ក្រុងព្រះសីហនុ ជាទី​ស្រលាញ់​របស់​យើង ដែល​របប​ក្រុងភ្នំពេញ តែងតែ​ចូល​ចិ​ត្ដ​អួត​សរសើរ​ថា ជាតា​រា​រះ​នា​ទិសនិរតី កំពុងតែ​ដើរ​ឆ្ពោះទៅ​ជាទី​ក្រុង ដែល​សំបូរ​ទៅដោយ​កាស៊ីណូ​ច្រើនជាងគេ នៅលើ​ពិភពលោក​។ ស្របពេល​ជាមួយគ្នានេះ ក្រោម​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍ របស់​របប​ក្រុងភ្នំពេញ ទីក្រុង​មួយ​នេះ ក៏បាន​ប្រែក្លាយជា​ទីក្រុង​ដែល​ពោរពេញ​ទៅដោយ​គំនរ​សម្រាម​ដ៏​ច្រើន​នៅ​គ្រប់​ទីកន្លែង​ផងដែរ​។ នៅក្នុង​វីដេអូ​បន្ទាប់​របស់​យើង ដែល​នឹង​បង្ហោះ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា សកម្មជន​បរិស្ថាន យុវជន ថុ​ន រដ្ឋា នឹង​បង្ហោះ​នៅ​ថ្ងៃ សៅរ៍ ទី​២៦ ខែមករា សកម្មជន​បរិស្ថាន យុវជន ថុ​ន រដ្ឋា នឹង​បង្ហាញ​ពី​រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត នៃ​គំនរ​សម្រាម​ធំៗ និង​ទាមទារ​ចម្លើយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ទៅលើ​ចំណូល​ដែល​រដ្ឋ​ទទួលបាន​មកពី​វិស័យ​ល្បែង​នេះ​ផងដែរ អរគុណ​»​។​

​ត្រង់ចំណុច​នេះ លោក លឹម ភ​ត្រី បាន​ឆ្លើយតប​ការចុះផ្សាយ​ព័ត៌មាន​នៅលើ Page: Mother Nature Cambodia ថា​រាល់ថ្ងៃនេះ ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​យកចិត្តទុកដាក់​ជាប្រចាំ​ទៅលើ​ការងារ​សំអាត អនាម័យ​បរិស្ថាន ជាពិសេស​កាកសំណល់​សំរាម​នេះ​ជាប្រចាំ​ថ្ងៃ ជាមួយ​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​ប្រើប្រាស់​កម្មករ​រាប់សិប​នាក់ សម្រាប់​បំរើ​ដល់​សកម្មភាព​ការងារ​សំអាត​អនាម័យ​សំរាម ដែល​បាន​កកស្ទះ​ក្នុង​អូរ ឬ​ប្រឡាយ និង​សំរាម ដែល​ត្រូវគេ​លួច​យកមក​ចាក់ចោល​នៅពេល​យប់ នៅតាម​ទីតាំង​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ​ជាប្រចាំ​ថ្ងៃ​៕ ដោយ​៖ ដែន សីមា​

spot_img
×