Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រង​ការចោទប្រកាន់​រំលោភ​ផ្លូវភេទ តំណាងរាស្ត្រ​អាមេរិក ធ្វើអត្តឃាត​

spot_img

​តាម AP លោក Johnson អាយុ ៥៧​ឆ្នាំ នាំ​គណបក្ស​សាធារណៈរដ្ឋ​មុន​នោះ​បាន​បដិសេធ​ចោល​ពី​ការចោទប្រកាន់ថា បាន​ចាប់​រំលោភ​នារី​ម្នាក់​នៅ​ក្នុង​បន្ទប់ក្រោមដី​នៃ​គេហដ្ឋាន​របស់​ខ្លួន​។​

​ភ្នាក់ងារ​ស៊ើបអង្កេត​មណ្ឌល Bullitt, Dave Billings ឲ្យដឹងថា ជនរងគ្រោះ​បាន​ស្លាប់​គ្រាប់កាំភ្លើង​នៅលើ​ផ្លូវ Greenwell Ford រដ្ឋ Kentucky ពេលនោះ​លោក Johnson បាន​បញ្ឈប់​រថយន្ត​នៅ​ចុងស្ពាន នា​តំបន់​ដាច់ស្រយាល​មួយ រួច​ដើរ​ទៅ​ក្រោយ​រថយន្ត ហើយ​ធ្វើ​អត្តឃាត​។​

​លោក Billings ប្រាប់ AP ថា “​មាន​លទ្ធភាព​ជា​ករណី​ធ្វើអត្តឃាត​”​។ តំណាងរាស្ត្រ Johnson ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ចូលក្នុង​ស្ថាប័ន​នីតិបញ្ញតិ នៃ​រដ្ឋ Kentucky ពី​ឆ្នាំ ២០១៦ ខណៈពេលដែល​គណបក្ស​សាធារណរដ្ឋ​ដណ្តើមបាន​សិទ្ធិ​ត្រួតត្រា សភា​ជាន់​ទាប (​រដ្ឋសភា​) នៅ Kentucky ជា​លើកដំបូង ក្នុងអំឡុង ១០០​ឆ្នាំ​កន្លងមកនេះ​។​

លោក Johnson បាន​រៀបចំ​សន្និសីទ​ព័ត៌មាន នៅ​ព្រះវិហារ​កាលពី​ថ្ងៃ ១២/១២​។​

​​នៅ​ថ្ងៃ​ទី ១១/១២ មជ្ឈមណ្ឌល​រាយការណ៍​ស៊ើបអង្កេត Kentucky បាន​ប្រកាស​ជា​សាធារណៈ​នូវ​ការចោទប្រកាន់​ទោស​ពី​សំណាក់​ស្រី​ម្នាក់ និយាយថា លោក Johnson បាន​ចាប់រំលោភ​នាង នៅ​បន្ទប់ក្រោមដី​នៃ​គេហដ្ឋាន​ឯកជន​របស់​លោក កាលពី​ឆ្នាំ​២០១៣​។ ស្ត្រី​រូប​នេះ​ឲ្យដឹងថា ពេលនោះ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត រួច​បិទ​ការងារ​នេះ​វិញ ដោយ​ពុំ​មាន​ទណ្ឌកម្ម​អ្វី​ឡើយ​។​

​មួយ​ថ្ងៃ​ក្រោយ​លោក Johnson បាន​រៀបចំ​សន្និសីទ​សារ​ព័ត​មាន​បដិសេធ​ការចោទប្រកាន់ ព្រមទាំង​ចាត់ទុកថា នេះ​ជារ​រឿង​ប្រឌិត មួយ​ដែល​ជា​យុទ្ធសាស្ត្រ “​វាយ​ផ្តួល​បណ្តា​សមាជិក អាភិ​រ​ក្ស​នៃ​គណកម្មាធិការ​រដ្ឋ​នៅ​ទូទាំង​ប្រទេស​”​។​

​មុន​ម៉ោង ១៧ ថ្ងៃទី ១៣/១២ លោក​បាន​បង្ហោះ​សារ​មួយ លើ​គេហទំព័រ Facebook ឯកជន ដោយ​ពឹងពាក់​មនុស្ស​ទាំងឡាយ ជួយ​មើល​តែ​ភិ​យា​របស់លោក​។ ប៉ុន្តែ​ខ្លឹមសារ​នៃ​សារ​នេះ ត្រូវ​បាន​លុបចោល​មិន​យូរ​ប៉ុន្មាន​ក្រោយមក​៕ សូ​យ​ន​

 

spot_img
×