Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរដ្ឋបាល​ខេត្តកោះកុង និមន្ត​ព្រះសង្ឃ​សូត្រមន្ត​រំដោះគ្រោះ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤៨

spot_img

​ខេត្តកោះកុង ​៖ មន្ត្រី​ព័ត៌មាន នៃ​រដ្ឋបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦-២៧ ខែមករា ឆ្នាំ​២០១៩​នេះ មន្ត្រី​រដ្ឋបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកោះកុង សហការ​ជាមួយ​ព្រះ​មេគណ​ខេត្ត​នេះ បានរៀបចំ​ពិធី​ប្រោស​ព្រំ និមន្ត​ព្រះសង្ឃ​សូត្រមន្ត នៅតាម​ដងផ្លូវ​ជាតិ​លេខ ៤៨ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ជូន​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​នានា ឲ្យ​មាន​សុខ​សុវត្ថិភាព​ជៀសផុត ពី​គ្រោះ​ចង្រៃ នៃ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើតមានឡើង​ទាំងអស់គ្នា​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ពី​ធី​សូត្រមន្ត​ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​ទាំងនោះ សង្កេតឃើញថា ជា​បន្តបន្ទាប់​មកនេះ មូលដ្ឋាន​ខេត្តកោះកុង បាន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាច្រើន​ករណី បានកើត​មាននៅ​តាមផ្លូវ​ជាតិ​លេខ​៤៨ ដែល​បាន​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​រងរបួស និង​ស្លាប់​មនុស្ស​ជាច្រើន​នាក់​។​

​មន្ត្រី​ព័ត៌មាន​ខេត្តកោះកុង បាន​ឲ្យ​ដឹង​បន្តថា ជា​បន្តបន្ទាប់​មកនេះ ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​នៅតាម​ផ្លូវជាតិ​លេខ​៤៨ ចាប់ពី​ផ្លូវបែក​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ស្រុកស្រែ​អំបិល ឆ្ពោះទៅកាន់​ខេត្តកោះកុង គឺ​តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាច្រើន​ករណី គួរ​ឲ្យ​ព្រួយបារម្ភ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​ករណី​ ។​

​ទាក់ទិន​បញ្ហា​នេះ លោក សំ ធឿន អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ពិធី​នេះ​បានរៀបចំ​ធ្វើឡើង កាលពី​ថ្ងៃ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ទី​២៦-២៧ ខែមករា ជា​ថ្ងៃ​ចុង​សប្តាហ៍ ដោយមាន​មន្ត្រីរាជការ ព្រះសង្ឃ អាជ្ញា​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ធ្វើ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា និង​បាន​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ថែរក្សា​ភូមិឋាន និង​ព្រៃព្រឹក្សា​នៅតាម​មូលដ្ឋាន​នីមួយៗ​ ។​

​មន្ត្រី​មន្ទីរ​ធម្មការ​ដដែល​បាន​បន្តថា សកម្មភាព​មន្ត្រី​ជំនាញ​ខាងលើ គឺ​បន្ទាប់ពី​ធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោស​ព្រំ តាម​លក្ខណៈ​ព្រះពុទ្ធសាសនា នៅ​ចំណុច​អូរ​អណ្តាត ស្ថិតក្នុង​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ​ចប់​សប់​គ្រប់​អស់ហើយ​។ ក៏មាន​បែងចែក​ក្រុមការងារ​ធ្វើ​ពី​ធី​បួងសួង​នេះ​ជា​ពីរ​ក្រុម ដោយបាន​និមន្ត​ព្រះសង្ឃ និង​អ្នកចូលរួម​ដើរ​ក្បួន​ធម្ម​យាត្រា​ជា​ពីរ​ក្រុម ដោយ​មួយក្រុម ត្រូវធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់​ទី​រួម​ខេត្តកោះកុង និង​មួយក្រុម​ទៀត ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីរួមស្រុក​ស្រែអំបិល ជាមួយ​បានធ្វើ​ពិធីសូត្រមន្ត​ប្រោស​ព្រំ នៅតាម​ចំណុច ឬ​គោលដៅ ដែល​តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​នាពេល​កន្លងមក​៕ ដោយ​៖ ដែន សីមា

spot_img
×