Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡានធំ​ដឹកទំនិញ​បើក​ចុះ​ពី​ស្ពាន​ព្រែក​សំរោង​ជ្រុល​បុក​ចូល​ដេប៉ូ​ឈើ​ស្លាប់​ម្នាក់ និង​រងរបួស​៤​នាក់​

spot_img

ភ្នំពេញ ៖ ករណី​ឡាន​ចុះ​ពីលើ​ស្ពាន​បណ្ដាលឱ្យ​កម្មករ​លីសែង​ឈើ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ និង​រងរបួស​ធ្ងន់​ស្រាល ៤​នាក់ ដោយសារ​ទេ​ឡានធំ​ដឹកទំនិញ​បើក​បុក​ចូល​ក្នុង​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កាលពី​ម៉ោង​២ និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​ជនរងគ្រោះ ឈ្មោះ ហ៊​ន ហ៊ាន អាយុ ៤៨​ឆ្នាំ ជា​កម្មករ​លីសែង​ឈើ នៅ​កន្លែងកើតហេតុ ។​

​ក្រុមកម្មករ​ដេប៉ូ​ឈើ បាន​និយាយថា នៅ​ម៉ោង​កើតហេតុ ជនរងគ្រោះ​ងើប​ពី​កន្លែងដេក ដើរចេញ​ពី​រោង​ទៅ​រក​កន្លែង​នោម ប៉ុន្តែ​ខណៈ​កំពុង​ដើរ​ចេញ​នោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​នេះ ចុះ​ពី​ស្ពាន ហើយ​ជ្រុល​បុក​ចូល​រោងស្នាក់នៅ ហើយ​ក្រឡាប់​រថយន្ត​សង្កត់​ផ្ទុប​នឹង​គំនរ​ឈើ​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​តែម្តង ។​

​ចំណែក​អ្នកភូមិ និង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ព្រូឡាន បាន​៣​នាក់​ផង​ដែរ ។ ព្រូឡាន​និយាយថា មូលហេតុ​បណ្តាលអោយមាន​គ្រោះថ្នាក់​នេះ គឺ​មកពី​រថយន្ត​ហ្រាំង​មិន​ស៊ី ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ និង​យក​រថយន្ត​បង្ក ព្រមទាំង​ព្រូឡាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×