Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ពូថៅ​គាស់​ផ្ទះ​អ្នកជិតខាង ចូល​លួច​យក​ទ្រព្យសម្បត្តិ បាន​២​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​

spot_img

​បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៨​ខែ មករា ឆ្នាំ ២០១៩ នេះ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល លើ​នីតិវិធី ពី​លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ក្នុង​ផែន​ធ្វើការ​ស្រាវជ្រាវ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លួច​យក​ទ្រព្យសម្បត្តិ​មួយ​កណី ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ជា កក្កដា ហៅ​តឿ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ព្រមទាំង​ធ្វើការ​ដកហូត​នូវ​សម្ភារ​ភស្តុតាង​មួយចំនួន​រួមមាន​ខ្សែ​កមាស​មួយ​ខ្សែ​ទម្ងន់​៥​ជី ខ្សែដៃ​មាស​មួយ​ខ្សែ​ទម្ងន់​៥​ជី ប្រាក់​ដុល្លា​ចំនួន​១.៣០០​ដុល្លារ ប្រាក់​បាត​ចំនួន​១.០០០​បាត ។​

​សូម​ជម្រាបជូន​ថា កាលី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ជនសង្ស័យ​ឈ្មោះ ជា កក្កដា ហៅ​តឿ បាន​ប្រើប្រាស់​ពូថៅ និង​ឧបករណ៍​ដទៃទៀត គាស់​បំផ្លាញ (​ស្រយូវ​ទ្វារ​) ចូលទៅ​លួច​យក​សម្ភារ​គ្រឿង​អ​ល​ង្ក​ការ​ប្រាក់កាស​មួយចំនួន ក្នុងខណៈដែល​ម្ចាស់​លំនៅដ្ឋាន​ឈ្មោះ វ៉ាទ ថា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​និង​មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ចេញទៅ​ប្រកបមុខរបរ​នៅ​ខាងក្រៅ​ផ្ទះ ។ ផ្តើមចេញពី​ការស្រាវជ្រាវ ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ និង​ក្តៅគគុក ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ស័​ង្ស​យ​ខាងលើ ។​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×