Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចាត់វិធានការ​ក្តៅ ដក​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​៣​កន្លែង

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ជញ្ជីង​ថ្លឹង​ឡាន សុទ្ធតែជា​រៀង​ដែល​ត្រូវ​ឈឺក្បាល​ហើយ ដែល​បានធ្វើឱ្យ​មុខមាត់​ប្រទេសជាតិ រាជរដ្ឋាភិបាល​ក៏​មិនល្អ​ដែរ ដោយសារតែ​កន្លែង​ជញ្ជីង​នេះ ចេះតែមាន​បញ្ហា​មិនចេះ​ឈប់ ហើយ​លោក​បាន​ចុះហត្ថលេខា ដូរ​ប្រធាន​ជញ្ជីង​ថ្លឹង​ឡាន ៣​កន្លែង​ចេញ ដោយសារតែ​រកឃើញថា ពួកគេ​បានធ្វើការ​ដោយ​ល្មើសច្បាប់ ហើយ​ចាប់ពីពេលនេះ ក្រសួង​នឹង​ចាត់វិធានការ​ក្តៅ​ហើយ មិន​ទុកឱ្យ​ខូច​មុខមាត់​ប្រទេសជាតិ និង​រដ្ឋាភិបាល​បន្តទៀត​នោះទេ ព្រោះ​ច្រើនដង​ពេក​ហើយ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង នា​រសៀល​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល លោក​បាន​អញ្ជើញ​អធិបតីភាព នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ ឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​-​ប៉ោយប៉ែត​) ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា រឿង​ជញ្ជីង​ថ្លឹង​ឡាន​នេះ សុទ្ធតែជា​រៀង​ដែល​ត្រូវ​ឈឺក្បាល​ហើយ ដែល​បានធ្វើឱ្យ​មុខមាត់​ប្រទេសជាតិ រាជរដ្ឋាភិបាល​ក៏​មិនល្អ​ដែរ ដោយសារតែ​កន្លែង​ជញ្ជីង​នេះ ចេះតែមាន​បញ្ហា​មិនចេះ​ឈប់ ហើយ​នៅ​ព្រឹក​មិញ​នេះ លោក​បាន​ចុះហត្ថលេខា ដូរ​ប្រធាន​ជញ្ជីង​ថ្លឹង​ឡាន ៣​កន្លែង​ចេញ ដែល​នេះ​គឺជា​ដំណាក់កាល​ទី​១ ហើយនឹង​បន្ត​ធ្វើជា​បន្តបន្ទាប់ យើង​មាន​ព័ត៌មាន​អស់ហើយ អា​កន្លែង​ជញ្ជីង​នេះ កន្លែង​ខ្លះ​ឡាន​មិនបាន​ចូល​ថ្លឹង​ផង​ឱ្យទៅ​បាត់ ឱ្យទៅ​បង់លុយ​តែម្តង អា​រឿងនេះ​ខាង​ក្រសួង​បានដឹង​អស់ហើយ គឺមាន​គេ​បញ្ជូន​ឱ្យអស់​ហើយ ទាំង​កន្លែង​ណា នៅ​ម៉ោង​ប៉ុន្មាន​គេ​ថត​ឱ្យបាន​ទាំងអស់​។ ចាប់ពីពេលនេះ​ក្រសួង​នឹង​ចាត់វិធានការ​ក្តៅ​ហើយ មិន​ទុកឱ្យ​ខូច​មុខមាត់​ប្រទេសជាតិ និង​រដ្ឋាភិបាល​បន្តទៀត​នោះទេ ព្រោះ​ច្រើនដង​ពេក​ហើយ កាលពីមុន​ធ្លាប់​ដូរ​ម្តង​ហើយ ១៥​ស្ថានីយ៍ បាន​ដូរ​អស់​ម្តង​ហើយ​ចំពោះ​ស្ថានីយ៍​ទាំងនោះ ហើយ​ឯកសារ គឺមាន​នៅក្នុង​តុលារ​ការ​នៅ​ឡើង​ទេ មន្ត្រី​ក្រសួង​បាន​ដោះចេញ​ម្តង​ហើយ ដាក់​អ្នកថ្មី​មក​សង្ឃឹមថា​ល្អ មិន​ដូច​អ្នក​ចាស់​ទៀត​ទេ ឥឡូវ​ដាក់​មក​ដូច​អ្នក​មុន​ទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់​ផ្តើ​ង​រាងចាល​ហើយ នឹងមិន​ទុកឱ្យ​នៅ​ដូចនេះ​ទៀត​ទេ​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា អ្នកធ្វើការ នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត ត្រូវ​ធ្វើការ​ឱ្យបាន​ហ្មត់ចត់ ត្រឹមត្រូវ ឡាន​ត្រូវ​ថ្លឹង​ឱ្យបាន​ពិតប្រាកដ ទម្ងន់​លើស​ត្រូវ​ផាកពិន័យ មិនអាច​ឱ្យគេ​ឆ្លងកាត់ ដោយ​មិន​ថ្លឹង ឫ​ថ្លឹង​ហើយ​យកលុយ​គេ ឱ្យគេ​ទៅមុខទៀត​បាន​នោះទេ រឿងនេះ​សុំ​បញ្ចប់​ហើយ មន្ត្រី​ទាំងអស់​ត្រូវ​ឈប់​បន្ត​ល្មើស​សកម្មភាព​ទាំងនេះ​ទៀត ហើយ​បើជា​មន្ត្រី​ពិតជា​សូម​អរគុណ​ណាស់ ហើយ​មន្ត្រី​មិនល្អ បើ​នៅតែ​អ៊ីចឹង​ទៀត​នៅ​មិនបាន​នោះទេ ហើយ​ចំពោះ​មន្ត្រី​ប្រធាន​ស្ថានីយ៍ ដែល​បាន​បញ្ឈប់​ទាំង​៣​ទីតាំង​នោះ នឹង​បានដឹង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×