Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​៦​នាក់​

spot_img

​ព្រៃវែង​៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បែន​ស្លាក​លេខ ខេមរភូមិន្ទ ជាមួយ​រថយន្ត​ហាយ​ឡិន​ឌ័​រ​ក្នុង ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៦​នាក់​។​

​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង ដែល​ចេញ​របាយការណ៍​សូម​គោរព​រាយការណ៍​ជូន​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា នៅ​យប់​ថ្ងៃទី​២៨​មករា​២០១៩ នៅវេលា​ម៉ោង 10​នឹង​45​នាទី មាន​គ្រោះថ្នាក់​ចរាចរ នៅ​ចំណុច​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​នៅ​ផ្លូវជាតិ​លេ​១ ចន្លោះ​គីឡូម៉ែត្រ​(91-92) បង្កឡើង​ដោយ​រថយន្ត​បែន B1​ស្លាក​លេខ ខេមរភូមិន្ទ​4.9457 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ (​គេចខ្លួនបាត់​) មកពី​ទិសខាងកើត ប​ញ្ជ្រា​សទិស​គ្នា ដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​បុ​ត​រថយន្ត​ហាយ​ឡិន​ឌ័​រ មួយគ្រឿង ពណ៍​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ​2AI.8096 បើក​មកពី​ទិស​ខាងលិច​បេ​ី​កបរ ដោយ​ឈ្មោះ ប៉ែន សៅ​សុ​ម៉េ​ត​ធា មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្កូវ​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក បណ្តាល​ឲ្យ​ធ្លាក់​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​ក្រោម​ខាងត្បូង​ផ្លូវ ស្លាប់​មនុស្ស​សរុប​ចំនួន​៦​នាក់ ប្រុស​៤​នាក់ ស្រី​២​នាក់ ៖

1 ប៉ែន សៅ​សុ​ម៉េ​ត​ធា ភេទ​ប្រុស (​មន្ត្រីនគរបាល​

2 ឃីម គា ប្រុស​

3 ឌី វណ្ណៈ ប្រុស​

4 ក្តាម ប្រុស​

5 មោគ សុភាព ភេទ ស្រី​

6 ឡាយ ស្រី​ណិ​ច ភេទ​ស្រី​

​សាកសព​បានប្រគល់​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​។ រថយន្ត​កំពុង​ចាត់ចែង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×