Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ចុះ​ចាប់​ត្រី​ធម្មជាតិ​បែប​បុរាណ នៅ​បឹង​ក្រម ឃុំ​ជាំ​ក្រវៀន​

spot_img

​សូម​ជូនដំណឹង និង​ជំរាបជូន​ដល់ ពុក​ម៉ែ យាយ​តា អ៊ំុ​ពួ​មីង បងប្អូន ក្មួយៗ និង​ភ្ញៀវទេសចរ ដែល​មាន​បំណង​ចង់​មក​ចុះ​ចាប់​ត្រី នឹង​ចង់​មក​លេង​កំសាន្ត នៅ​រមណីយដ្ឋាន​បឹង​ក្រម ដែល​ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យបាន​ជ្រាបថា ថ្ងៃទី ១ កុម្ភៈ ២០១៩ គឺជា​ថ្ងៃ​ចាប់ផ្ដើម ពេលយប់​ដាក់​ធុងបាស់​រាំ​លេង​កំសាន្ត និង​បន្ត​រាំ​លេង​កំសាន្ត​ទៀត​នៅ​ថ្ងៃទី ៩ កុម្ភៈ ២០១៩ ។​

​នៅ​ថ្ងៃ​អាទឹត្យ ថ្ងៃទី ១០ កុម្ភៈ ២០១៩ នៅវេលា​ម៉ោង ១១ និង ៣០ នាទី​នឹង​ចុះ​ចាប់​ត្រី​ព្រម​គ្នា រួម​មាន​ឧបករណ៍ និង​សម្ភារៈ​ដូចជា អង្រុត ឈ្នាង ត្រក ក្អុះ ឆ្នុក -​ល​- ។ បងប្អូន និង​ភ្ញៀវទេសចរ អញ្ជើញ​ចូលរួម​យ៉ាង​សប្បាយ​នឹង​ឲ្យបាន​កុះករ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×