Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត លួច​ម៉ូតូ​

spot_img

​បន្ទាយមានជ័យ​ ៖ ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ចំណែក​ម៉ូតូ បាន​ដកហូត និង​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៨​មករា​។​

​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០ និង ១៥​នាទី នៅ​ចំណុច​មណ្ឌល​បី ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេ​បញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឲ្យដឹងថា ៖ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​រងគ្រោះ​ឈ្មោះ អាត់ សុជាតិ ភេទ ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ ដោយ​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្តី​ពី​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ វ៉េ​ត សា​រុំ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ និង​ដកហូត​វត្ថុតាង​រួមមាន ៖ ម៉ូតូ​ម៉ាក Scoopy Mini ចំនួន ១​គ្រឿង​។​

​បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាងទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​បញ្ជាក់​ឲ្យដឹងថា ៖ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុកាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ជនសង្ស័យ​ជា​អ្នកជិតខាង​និង​គ្នា ហើយ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ជិះ​ទៅ​ទិញ​ឥ​វ៉ាន់​នៅ​ខាងក្រៅ តែ​មិន​ឃើញ​យក​ម៉ូតូ​មកឲ្យ​ខ្លួន​វិញ​ទេ លុះដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ទើប​ខ្លួន​សម្រេច​ចិត្ត​មក​ប្តឹង​សមត្ថកិច្ច​តែម្តង ។​

​ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ៖ រូបគេ​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន គឺ​ខ្លួន​ខ្ចី​ម៉ូតូ​ជិះ​ទៅ​លេង​ល្បែង​(​ហ្គេម​បាញ់​ត្រី​) ពេល​លេង​ល្បែងចាញ់​ក៏​សម្រេចចិត្ត​ដាក់​បញ្ចាំ​ម៉ូតូ​របស់​ជនរងគ្រោះ ដើម្បី​យកប្រាក់​មក​លេងល្បែង​បន្ត​ដោយ​សង្ឃឹមថា​អាច​ស្រង់ដើម​មកវិញ ប៉ុន្តែ​ត្រូវ​ចាញ់​ប្រាក់​អស់​ពី​ខ្លួន រួម​ទាំង​ប្រាក់​បញ្ចាំ​ម៉ូតូ​ផងដែរ ។ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​​ក្រុង និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពី​បទ រំលោភ​លើ​ទំនុកចិត្ត ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។ ចំណែក​ម៉ូតូ ដែល​ជនសង្ស័យ​បាន​ដាក់បញ្ចាំ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ដកហូត និង​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×