Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​កសិកម្ម កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​អះអាង​ថា នាពេល​បច្ចុប្បន្ន​នេះ វិស័យ​កសិកម្ម កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដើម្បី​ជំរុញ​ការនាំ​ចេញ​កសិផល ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូច្នេះ​មន្ត្រី​រាជការ ត្រូវ​រួមគ្នា​គិត ក្នុងការ​កៀរគរ​ធនធាន ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឱ្យស្រប​ទៅ​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា ស្ថិត​ក្នុង​តំណាក់កាល នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន​នេះ វិស័យ​កសិកម្ម កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជា​ច្រើន ដើម្បី​ជំរុញ​ការនាំ​ចេញ​កសិផល ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មាន​ឧត្តមភាព ប្រកួតប្រជែង គុណភាព​ខ្ពស់ និង​ទាន់​ពេលវេលា ដូច្នេះ​មន្ត្រី​រាជការ ទាំង​ថ្នាក់​កណ្តាល និង​ទាំង​ថ្នាក់​ខេត្ត ត្រូវ​រួមគ្នា​គិត ក្នុងការ​កៀរគរ​ធនធាន ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឱ្យស្រប​ទៅ​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច​។​

​ទន្ទឹង​នឹង​នេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ជំរុញ និង​ផ្សព្វផ្សាយ ដល់​ប្រជាកសិករ ក្នុងការ​ដាំ​ដុះ​ដំណាំ ដែល​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់ សមស្រប​ទៅ​នឹង​ការកើនឡើង នៃ​សេដ្ឋកិច្ច ដូច្នេះ​លោក​ប្រធាន​មន្ទីរ​ទើប​ចូល​កាន់តំណែង​ថ្មី ត្រូវ​យកចិត្តទុកដាក់​ពី​កិច្ចការ​នេះ​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទាំងអស់​ត្រូវ​ចេះ​ផ្សារភ្ជាប់​រវាង​វិស័យ​ឯកជន ដែលជា​អ្នក​គ្រប់គ្រង​ទីផ្សារ ជាមួយ​កសិករ​ដែល​ជា​អ្នក​ផលិត ដើម្បី​ជ្រើសរើស​ប្រភេទ​ដំណាំ​ដែល​មាន​តម្រូវការ ដើម្បី​ធ្វើ​ផែនការ​ដាំ​ដុះ​ច្បាស់លាស់ និង​ជៀសវាង​បាន​នូវ​ការឡើង​ចុះ​នៃ​តម្លៃ ម្យ៉ាងទៀត​ត្រូវ​កៀរគរ​ធនធាន ពី​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការគាំទ្រ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដល់​ខ្សែច្រវ៉ាក់​នៃ​ការផលិត និង​វេច​ខ្ចប់​ក្រោយ​ប្រមូល​ផល​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×