Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ជ្ញា​ធរ​ស្រុក​អង្គរ​បូរី ចេញ​លិ​ខិត​បំភ្លឺ​លាង​ខ្លួន​ឯង ហើយ​ងាក​មក​ចោទ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ថា ផ្សាយ​ព័ត៌​មាន​រឿង​ផ្ទុះ​ការ​តវ៉ា​របស់​ប​ង​ប្អូន​ប្រ​ជា​ពល​រដ្ឋ នៅ​ឃុំ​ព្រៃ​ផ្គាំ ប្តឹង​តវ៉ា​រឿង​តម្លៃ​ទឹក​បូម​ដាក់​ស្រែ

spot_img

​តាកែវ​ ៖​ ជុំវិញ​ករណី​ផ្ទុះ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរ​បូរី កំពុងតែ​ក្លាយទៅជា​រឿងក្តៅ ខណៈ​ដែល​រដ្ឋបាល​ស្រុក​អង្គរ​បូរី​បាន​ចេញ​លិខិត​បំភ្លឺ​ (​លាង​ខ្លួនឯង​) ហើយ​ងាក​មក​ចោទ​ក្រុម​អ្នកសារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​ផ្ទុះ​ការតវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ផ្គាំ​ជាង​៤០០​គ្រួសារ​ប្តឹងតវ៉ា​រឿង​តម្លៃ​ទឹក​បូម​ដាក់​ស្រែ ជាមួយ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ៍​ឃុំ​ព្រៃ​ផ្គាំ​របស់លោក ឈុន សា​រឹន ហៅ​ប៉ោង កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ ជា​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​និង​បំប៉ោង​ព័ត៌មាន​ទៅវិញ ។ ក្នុងពេល​ដែល​ប្រជាពលរដ្ឋ​ប្រុស ស្រី​រាប់រយ​នាក់​ទៅ​ឈរ​នៅ​មាត់​ជណ្តើរ​សាលាឃុំ ស្រែក​រក​អាជ្ញាធរ​ជួយ​ដោះស្រាយ តែ​បែរជា​អាជ្ញាធរ​ឃុំ និង​ស្រុក​ឆ្លើយថា​មិន​ដឹង​រឿង​ទៅ​វិញ​។

ទង្វើ​នេះ​ហាក់បីដូចជា​ពាក្យ​របស់​ថ្នាក់ដឹកនាំ​ធ្លាប់​និយាយ​ត​គ្នា​ថា​កុំ​ធ្វើ​ជា​មន្ត្រី​ជើង​ដប់ ដែល​អង្គុយ​នៅ​តែ​ក្នុង​ប៉ា​រ៉ូ​ចាំ​ស្តាប់​តែ​របាយ​ការទទួលយក​ផលប្រយោជន៍ មិន​គិតគូរ​ពី​ទុក្ខលំបាក​របស់​រាស្ត្រ ដែល​អាច​និយាយបានថា​ជា​មន្ត្រី​អសកម្ម​ភាព ខ្វះ​ការទំនាក់ទំនង​ផ្ទាល់​ជាមួយ​និង​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ឡាយ​វីដេអូ​ផ្ទាល់​អំពី​សកម្មភាព និង​ការសម្ភាស​តវ៉ា​របស់​ព​លរ​ដ្ឋ​នៅ​ពេល​នោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​និយាយ​អំពី​ទុក្ខលំបាក​របស់​ពួកគាត់​ឲ្យ​មហាជន​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ដឹង​រឿង​ពិត​នោះ បែរ​ជា​មន្ត្រី​ជើង​ដប់​រដ្ឋបាល​ស្រុក​អង្គរ​បូរី​ថា ការផ្សាយ​ព័ត៌មាន​នេះ​មិន​ពិត​ហើយ​ជា​ព័ត៌មាន​បំប៉ោង​ទៅវិញ​។ ការឆ្លើយតបនឹង​ការ​ចេញ​លិខិត​បំភ្លឺ​នេះ ហាក់បី​ដូច​ជាអាជ្ញាធរ​មិន​បានដឹង​ទល់​តែ​សោះ ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅ​ឃុំ​ព្រៃ​ផ្គាំ យកលុយ​ថ្លៃ​បូមទឹក​ដាក់​ស្រែ​លើស ពី​កិច្ចសន្យា ហើយ​សំងំ មិន​ជួយ​រក​ដំណោះស្រាយ​អោយ​ពលរដ្ឋ​ទៅវិញ លុះដល់​ពេល​ផ្ទុះ​រឿង ធំ​ទើប​ចេញមុខ​រក​ដំណោះស្រាយ ។​

​តាម​ការពិនិត្យ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អង្គរ​បូរី គួរ​ណាស់​តែ​ចុះ​មក​ផ្ទាល់​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​មិន​មែន​ស្តាប់​តែ​របាយ​ការ​ហើយ​ចោទប្រកាន់​មក​អ្នកសារព័ត៌មាន​នោះទេចៀសវាង​ការធ្លាក់ចុះ​នៃ​ការងារ​គ្រប់គ្រង​រដ្ឋបាល​របស់​លោក ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​មករា ឆ្នាំ​២០១៩​នេះដែរ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក និង​អជ្ញាធរ បាន​ដោះស្រាយ ជាមួយ​និង​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​រួច​ហើយ ដោយ​កំណត់​អោយ​យក​តម្លៃ​នៃ​ការបូមទឹក​ដាក់​ស្រែ​ក្នុង ១​ហិកតា ១៧​ម៉ឺន​រៀល នៅ​ក្នុង​ការ​ធ្វើ​ស្រូវ​ដំណាក់កាល​ទី​២ ដូច​ក្នុង​កិច្ចសន្យា​ដូចដើម​វិញ ៕ ដោយ ៖ តាកែវ​

spot_img
×