Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​ក្មេងៗ ១០​នាក់​ ត្រូវ​អាជ្ញាធ​រតង់​ហ្សា​នី​រកឃើញ​ដោយ​បាត់គ្រឿងក្នុង និង​ធ្មេញ​ទាំងអស់​

spot_img

​​កុមារ​ចំនួន ១០​នាក់​ដែល​ត្រូវបាន​គេ​ចាប់ជំរិត​ក្នុង​ប្រទេស​តង់​ហ្សា​នី ត្រូវបាន​អាជ្ញាធរ​ប្រទះឃើញ​ស្លាប់​ទាំងអស់ ហើយ​គ្រឿង​ក្នុង​របស់​ពួកគេ​ត្រូវបាន​កាត់​យក​អស់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ប្រាប់ CNN នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​អនុរដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​នេះ ឈ្មោះ Faustine Ndugulile បាន​ថ្លែងថា ក្មេង​ទាំង ១០​នាក់​នោះ បាន​បាត់​ខ្លួន​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​ក្នុង​ស្រុក Njombe ភាគ​និរតី ប្រទេស​។​

​សាកសព​របស់​ក្មេងៗ​ទាំងនោះ ត្រូវបាន​រកឃើញ​កាលពី​សប្តាហ៍​មុន ក្រោយពេល​ប៉ូលីស​បាន​បើក​កិច្ចប្រតិបត្តិការ​ស្វែងរក​នៅក្នុង​តំបន់​នោះ​។​

​លោក​ថ្លែងថា “​រហូតមកដល់​ពេលនេះ ពួក​យើង​បាន​រកឃើញ​សាកសព​ចំនួន ១០ ហើយ​ភាគច្រើន គ្រឿងក្នុង និង​ធ្មេញ​របស់​ពួកគេ​ត្រូវបាន​កាត់​យកចេញ​អស់​”​។​

​លោក​អនុរដ្ឋមន្ត្រី​ដដែល​បញ្ជាក់​ថា ករណី​នោះ​អាច​ពាក្យ​ព័ន្ធ​នឹង​អំពើ​ធ្មប់ ទើប​ធ្វើឲ្យ​មាន​ទំនោរ​នៃ​ការប្រព្រឹត្តិអំ​ពើ​បែប​នោះ ដែល​គ្រូធ្មប់ បាន​ឲ្យ​មនុស្ស​យក​គ្រឿង​ទាំងនោះ ដោយ​មាន​ជំនឿ​ថា ការប្រើប្រាស​មន្តអាគម ការ​ដាក់ស្នេហ៍ និង​ការបូជា អាចបង្កើត​ទ្រព្យ​យ៉ាងច្រើន​ដល់​ពួកគេ​។​

​លោក​បន្ថែមថា ក្រសួង​សុខាភិបាល​ក៏​កំពុង​ស៊ើបអង្កេត​ការសម្លាប់​នោះ​ដែរ ក្រោយពេល ឪពុក​ម្តាយ​ជា​ច្រើន​បាន​រាយការណ៍​ពី​ការ​បាត់​ខ្លួន​របស់​កូនៗ​ពួកគេ​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា “​ពួក​យើង​ចង់​វែកមុខ​អ្នកប្រព្រឹត្តិ ប៉ុន្តែ​ពេល​នេះ​ពួក​យើង​ត្រូវ​អប់រំ​ពី​អ្នកអនុវត្ត​មន្តអាគម​ទាំងអស់​នៅក្នុង​តំបន់ និង​ក្បែរ​តំបន់​ឲ្យបាន​លឿន អោយ​ពួកគេ​ឈប់​ធ្វើ​សកម្មភាព​ទាំងនោះ​”​។​

​លោក​ថ្លែង​ប្រាប់ CNN បន្ថែមថា ការសម្លាប់​ទាំងនោះ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការបូជា​យ៉ាញនោះទេ ទោះយ៉ាងណា ពួកយើង​មាន​ការអាណិតអាសូ​រ​ណាស់ ដោយសារ​ពួកគេ​ជា​ក្មេងហើយ​ពួកគេ​មិន​សម​នឹង​ស្លាប់​បែប​នោះ​សោះ​៕ ​ប្រភព​៖ CNN

spot_img
×