Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បបួល​ម្ចាស់ផ្ទះ​សំណាក់ ផឹកស្រា​បៀរ លាយថ្នាំ​សណ្តំ ហើយ​លួច​យក​ទ្រព្យសម្បត្តិ បាន​២​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​

spot_img

​បាត់ដំបង ​៖ សមត្ថកិច្ច​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ប្រើ​ល្បិច បបួល​ម្ចាស់ផ្ទះ​សំណាក់ ផឹកស្រា​បៀរ លាយថ្នាំ​សណ្តំ ហើយ​លួច​យក​ទ្រព្យសម្បត្តិ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៨​ខែ មករា ឆ្នាំ ២០១៩ នេះ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការសម្របសម្រួល លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ក្នុង​ផែន​សហការ ជាមួយ​សមត្ថកិច្ច​នគ​រ​បាល​ខេត្ត​បន្ទាយមានជ័យ​ធ្វើការ​ស្រាវជ្រាវ​ករណី (​ដាក់​ថ្នាំសណ្តំ​លួច​យក​ទ្រព្យសម្បត្តិ​) មួយ​កណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួមមាន​៖ 1-​ឈ្មោះ ជា ចិន្តា ភេទ ស្រី​ម អាយុ​៥៤​ឆ្នាំ​។

2-​ឈ្មោះ ឡុង ស្រី​យ៉ា ភេទ ស្រី​អាយុ​១៦​ឆ្នាំ​ទាំង​ពីរ​រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ 3- ឈ្មោះ ឆេង សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​តា​សិត ឃុំ​ពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ដកហូត​វត្ថុតាង​បាន​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង នាឡិកាដៃ​ចំនួន​២​គ្រឿង ជា​របស់​ជនរងគ្រោះ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ​២០១៩ ម៉ោង​២១​និង​៣០​នាទី ចំណុច​ក្រុមទី​១៧ ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង មាន​ករណី​ដាក់​ថ្នាំ​សណ្ដំ លួច​យក​ទ្រព្យសម្បត្តិ បង្ក​ដោយ​ជនសង្ស័យ​ជា​ស្ត្រី​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព បបួល​ជនរងគ្រោះ ឈ្មោះ​សោរ យឹម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​ម្ចាស់ផ្ទះ​សំណាក់ យីហោ​សោរ​យឹម​) ផឹកស្រា​បៀរ ABC ជជែក​គ្នា​លេង ហើយ​ក្នុង​ពេល​ឈ្មោះ​សោរ យឹម បាត់​ការប្រុងប្រយ័ត្ន ជនស័ង្សយ​ខាងលើ​បាន​យក​ថ្នាំ​ងងុយដេក លាយ​ជាមួយ​ស្រា​បៀរ របស់​ជនរងគ្រោះ ហើយ​បន្ត​ផឹក​ជជែក​គ្នា លែង​បន្តទៀត ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​ស្រា​បៀ​រ លាយ​ជាមួយ​ថ្នាំ​ងងុយដេក ម្ចាស់ផ្ទះ​សំណាក់ បាន​ដេក​ដួល​សន្លប់​បាត់ស្មារតី ហើយ​ខណៈ​នោះ​ជនស័ង្សយ បាន​លួច​ប្រមូល​យក​ទ្រព្យសម្បត្តិ​មួយចំនួន រួមមាន ប្រាក់​ខ្មែរ​ចំនួន​៦០​ម៉ឺន​រៀល ខ្សែក​​ផ្លាក​ទីន​ចំនួន​១​ខ្សែ​ទម្ងន់​២​តម្លឹង បន្តោង​មាស់​ទម្ងន់​៥​ជី ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូន​X ចំនួន​១​គ្រឿង នាឡិកាដៃ​ចំនួន​២​គ្រឿង​) រួច​គេចខ្លួន​បាត់ ។​

​នៅ​ចំពោះមុខ​ករណី​ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ក្នុង​មជ្ឈដ្ឋាន​ទូទៅ សូមមេត្តា​យកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះ​ករណី​ខាងលើ ព្រោះ​ពួក​ជនល្មើស​ដែល​មាន​ជំនាញ​មួយ​នេះ តែងតែ​ឆ្មក់​ធ្វើ​សកម្មភាព នៅក្នុង​ពេល​ណាមួយ ដែល​ជនរងគ្រោះ បាត់​ការប្រុងប្រយ័ត្ន ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង នគរបាល​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×