Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​សុខ ឥសាន ថា មិនបាច់​ប្រើ​ក្បួន​គង់​ហ៊ាន​ទេ​

spot_img

​ភ្នំពេញ ៖​ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ឲ្យដឹង នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ថា ល្បិច​បបួល​ប្រដាល់​មួយ​​ស្មើ​របស់​ទណ្ឌិត​សម រង្ស៊ី​គឺ​ការប្រើ​ក្បូន​គង់​ហ៊ានតែប៉ុណ្ណោះ​។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក សុខ ឥសាន​លើកឡើង​បែបនេះ ក្រោយពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បបួល​សម្តេច តេ​ជោ ហ៊ុន សែន ប្រដាល់​មួយ​ស្មើ ដោយ​ធ្វើ​សង្វៀននៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្តង​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹងថា ”​មិនបាច់​ប្រើ​ក្បួន​គង់​ហ៊ាន​ទេ​។ ប្រជាជន​កម្ពុជា គ្រប់​រូប​សុទ្ធ​តែ បានដឹង​រឿង​គង់​ហ៊ាន​អស់ហើយ​។ នៅ​ពេល​កំពុង​នៅ​ពីក្រោម​ប្រពន្ធ ស្រាប់តែ​ខំ​ស្រែកថាវាយ​ប្រពន្ធ​ឲ្យ​ងាប់ ធ្វើឲ្យ​អ្នកជិតខាង​រត់​មក​ជួយ​ប្រពន្ធ ដោយ​ខ្លាច​គង់​ហ៊ាន​វាយ​ប្រពន្ធ​ស្លាប់​។ តែ​ដល់​មក​ឃើញ​ស្រាប់តែ​ហួសចិត្ត​ទៅវិញ​” ។​

​លោក​បន្តថា​”​ជា​ការ​គួរ​ឲ្យ​ចង់​អស់សំណើច​ណាស់ ដែល​អ្នកនយោបាយ​ម្នាក់ ប្រកួត​ជា​ង​ម្ភៃ​ឆ្នាំ ចាញ់​រហូត​សល់​តែ​គូថ​ខោ ថែម​ទាំង​រត់ចោល​សង្វៀ​ន​ទៀត បែរជា​មក​ស្រែក​បបួលអ្នកឈ្នះ វាយ​មួយ​ទល់​មួយ​ទៅ​វិញ​ដែល​មហាជន​ទូទៅ បានដឹងថា ដើម្បី​ស្តារ​មុខមាត់​បរាជ័យ ដ៏​អាម៉ាស់ ក៏​ខិតខំ​ស្រែក​បំភាន់​ភ្នែក​គេ​ឯង​ទៅ ។ នេះ​មិន​ខុស​អី​ពី​ក្បួន​របស់​គង​ហ៊ាន​ទេ​”​។​

​លោក​សុខ ឥសាន បញ្ជាក់ថា​”​ឱ លោក​អ្នកចាញ់​ហ្អើយ បើ​ចាញ់​យល់ព្រម​ថា​ចាញ់​ទៅ ចាំបាច់​អី​នៅ​ធ្វើ​ប្ញ​កឯ​ង គ្រាន់បើ​អី​ទៀត​? ទោះ​ខំ​ធ្វើ​ខែងរ៉ែង​យ៉ាងណា ក៏​គ្មាន​អាណា​ជឿ​ដែរ “៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×