Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បាន​បាញ់​សាកល្បង​កាំជ្រួច​ចំនួន ១១៧​គ្រាប់ ហេតុអ្វី​?

spot_img

តាម Daily Star ចុះ​ផ្សាយ​ថ្ងៃ​ទី ១៤/១២/២០១៧ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ភាព​ប្រញាប់ប្រញាល់​បង្កើនល្បឿន នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​ករណី​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​ខ្លាំង​បំផុត នៅ​ថ្ងៃ​ទី ២៩/១១ ដែល​ត្រូវបាន​អះអាងថា អាច​បាញ់​ដល់​ប្រទេស​អាមេរិក​។​

​ជាក់ស្តែង​គេ​ពិនិត្យឃើញថា រដ្ឋការ​កូរ៉េខាងជើង​ក្នុង​រជ្ជកាល​ដឹកនាំ​របស់ Kim Jong-Un ពិតជា​ធ្វើ​ពិភពលោក​រំជើបរំជួល​ចំពោះ​ទង្វើ​ប្រថុយប្រថាន​អាច​បណ្តាលឲ្យ​មាន​សង្គ្រាមនុយ​ក្លេ តើ​លោក​Kim Jong Un ជា​មនុស្ស​បែប​ណា​? ហេតុអ្វី​បានជា​កូរ៉េខាងជើង​ប្រថុយប្រថាន​បាញ់​បង្ហោះ​កាំជ្រួច​បែបនេះ​?

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ចំនួន ១១៧​គ្រាប់ គិត​តាំងពី​ឆ្នាំ ១៩៨៤​មកទល់ពេលនេះ​។​

​តើ Kim Jong Un ជា​នរណា​?

Kim Jong Un ជា​មេដឹកនាំ នៃ​រដ្ឋ​អាថ៌កំបាំង​បំផុត​មួយ​របស់​ពិភពលោក​។ ប៉ុន្តែ​ជីវិត​កុមារភាព​របស់លោក បែរ​ជា​រំលង​ទៅ​នៅ​លោកខាងលិច​។ ជា​កូនប្រុស​ពៅ​របស់​អតីត​មេដឹកនាំ Kim Jong-il -​មេដឹកនាំ​កូរ៉េខាងជើង ដែល​ដឹកនាំ​ប្រទេស​នេះ​តាំងពី​ឆ្នាំ ១៩៩៤ រហូត​ទទួល​មរណៈភាព​។​

​ក្នុងអំឡុងពេល ២​សប្តាហ៍​ក្រោយ​មរណៈភាព​របស់​ឪពុក លោក Kim Jong Un ត្រូវ​បាន​ចង្អុល​ថា ជា​អ្នក​បន្តវេន​របស់​រដ្ឋ និង​កងទ័ព​ប្រទេស​នេះ​។​

​ហេតុ​អ្វី​កូរ៉េខាងជើង​ក្រោម​រជ្ជកាល Kim Jong Un បាន​សាកល្បង​កាំជ្រួច​ខ្លាំងក្លា​ជាង​មុន​?

​គេ​ជឿ​ថា កូរ៉េ​ខាងជើង​បាន​ដំណើរការ​បាញ់​បង្ហោះ​សាកល្បង​កាំជ្រួច​ចំនួន ១១៧​គ្រាប់ តាំងពី​ឆ្នាំ ១៩៨៤ ។ តាំងពី​យូរយារ​មកហើយ កូរ៉េខាងជើង​យក​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បង្ហាញ​អំណាច​របស់​ខ្លួន​។​

​ពេល​ឡើង​កាន់​អំណាច​ភ្លាមៗ Kim Jong Un បាន​និយាយថា ៖ “​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​យោធា ពុំមែន​ជា​សិទ្ធិផ្តាច់មុខ​ទៀត​នោះទេ​។ យើង​ត្រូវ​ពង្រឹង​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាជន​”​។ បច្ចុប្បន្នកាល​បានបញ្ជាក់​ថា សម្តី​គ្រា​នោះ​របស់​លោក Kim Jong Un ពុំមែន​ជា​ការ​លេងសើច​។​

​ក្នុងអំឡុងពេល​៦​ឆ្នាំ​ដំបូង នៃ​ការ​កាន់អំណាច លោក Kim Jong Un បាន​សាកល្បង​កាំជ្រួច​ច្រើនជាង​ជីតា និង​ឪពុក​របស់​ខ្លួន​បូក​បញ្ចូល​គ្នា​។ លោក Kim Jong Un បាន​បញ្ជា​ឲ្យ​សាកល្បង​កាំជ្រួច​ជាង ៨០​លើក​។

​អ្នកវិភាគ​ចាត់ទុកថា ល្បឿន​នៃ​ការពិសោធន៍​បែបនេះ​ត្រូវបាន​អនុវត្ត​សំដៅ​ប្រមូល​ផល​នយោបាយ​ជា​អតិប្បរមា​។ គេ​ក៏​បាន​លើកឡើង​ថា ការ​សាក​ពិសោធន៍​កាំជ្រួច​មានលទ្ធភាព​បាញ់​ដល់​អាមេរិក​ជា​គោលដៅ​ចុងក្រោយ​របស់​កូរ៉េខាងជើង​។ ព្រោះ​គេ​ជឿថា កិច្ចប្រឹងប្រែង​ចុងក្រោយ​របស់​អាមេរិក​គឺ​សំដៅ​កម្ចាត់​លោក Kim Jong Un ចោល​។​

​ទន្ទឹម​នោះ​ក៏​មាន​ការយល់ឃើញ​ផ្សេង​ទៀត​ថា ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង គឺ​សំដៅ​វាយ​ត្រួតត្រា​យក​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រជ្ជកាល​របស់ Kim Jong Un តែង​ម្តង​។​

Yun Sun ដែល​ជា​សហការី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល Stimson បាន​និយាយថា “​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ចុង​ក្រោយ​សំដៅ​ឯកភាព​ឧបទ្វីប​កូរ៉េ​។ អាវុធ​នុយក្លេអ៊ែរ ជារ​បាំង​រារាំង​កុំឲ្យ​អាមេរិក​លូកដៃ​ចូល​ក្នុង​ការអ​នុវ​ត្ត​មហិច្ឆិតា​នេះ​។ ដូច្នេះ​ឯង យើង​ច្រើន​ឮ​ពាក្យ​និយាយថា ការអភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ពុំ​បាន​សំដៅ​ទៅលើ​អាមេរិក ហើយក៏​ពុំ​បាន​សំដៅ​ទៅលើ​កូរ៉េខាងជើង​ដែរ តែ​វា​គឺ​សំដៅ​ការឯកភាព​ឧបទ្វីប​នេះ​៕ សូ​យ​ន​

 

spot_img
×