Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួ​ ធាន​ឡឹក ៖ ទង្វើ​មនុស្សធម៌ តែ​ប្រឹង​លាក់លៀម​របស់​លោក​សក្តិ​សម​នឹង​ពលរដ្ឋ​ចិន​លើក​ក​ម្កើ​ង​លោក​ជា “​និមិត្តរូប​បរិសុទ្ធ​” ហើយ​សម្រាប់​ក្រុម​នុស្ស​ក្រីក្រ និង​បំណែក​ជីវិត​ដែល​អភ័ព្វ​!

spot_img

​តួ​សម្តែង​ចិន​ដ៏​ល្បីល្បាញ​១​ជំនាន់​រូបនេះ បាន​ជួយ​ឧបត្ថម្ភ​យ៉ាង​ស្ងៀមស្ងាត់ ដល់​អ្នក​ដែល​កើត​មក​គ្មាន “​ភ័ព្វ​សំណាង​” អស់កាល​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​លោក​បដិសេធ​ជានិច្ច​ចំពោះ​រាល់​សំណួរ​ពី​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន​។​

​ប្រហែល​ជា​ប្រិយមិត្ត​ពុំ​ទាន់​ភ្លេច គួ ធាន​ឡឹ​ក -​តួអង្គ​យ៉ាង​គួ​ស្រស់​សង្ហារ​ក្នុង​រឿង​ភាគ​បុរាណ​ចិន “​ឥន្ទ្រីយ៍​សេ​នាក្លាហាន​” ។​

​គួ ធាន​ឡឹ​ក កើត​នៅ​ហុងកុង តែ​រៀនសូត្រ​ពុំ​បាន​ខ្ពស់ ព្រោះ​ជីវភាព​គ្រា​កុមារ​របស់​លោក​វេទនា​ពេក​ក្រៃលែង ដោយ​ត្រូវ​ប្រកប​របរ​គ្រប់យ៉ាង​តាំងពី​លីសែង​អ្នកបម្រើ​តាម​ហាង ហើយ​ចុងក្រោយ​ជា “​អ្នកបម្រើ​ការ​ទូទៅ​”​នៅ​ក្រុមហ៊ុន​ភាពយន្ត ។

…​ឆ្នាំ ១៩៩២ លោក​មានសំណាង​បាន​ឈាន​១​ជំហាន​ចូលក្នុង​ពិភព​សម្តែង​ក្នុង​តួអង្គ​រាយរង​ជា​អ្នក​បង្ហាញ​ម៉ូត ។​

…​រហូតដល់​ឆ្នាំ ១៩៩៣ របត់​ជីវិត​របស់គួ ធាន​ឡឹ​ក បាន​មកដល់​ពេល​លោក​ជួប​ជាមួយ​អតីត​ផលិតករ​ភាពយន្ត (១៩៥០-២០០៣) Chaung Kwok-Wing ។​

​លោក Cheung បាន​ផ្តល់​ឱកាស​ឲ្យ គួ ធាន​ឡឹ​ក ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍ TVB ដែល​ក្នុងនោះ​ភាពយន្ត​រឿង​ឥន្ទ្រីយ៍​សេ​នាក្លាហាន បាន​ច្រាន​លោក​ឲ្យ​ឈានដល់ “​កំពូល​” នៃ​ភាពល្បីល្បាញ​នា​ឆ្នាំ ១៩៩៥ ។​

​ល្បីល្បាញ​បាន​មួយរយៈ​ព្រោះ​គ្មាន​ភាព​ល្អ​សម្តែង លោក​បាន​ត្រូវ​អ្នកគាំទ្រ “​ភ្លេច​មុខ​” ។ គួ ធាន​ឡឹ​ក សម្រេចចិត្ត “​ជ្រលក់​ពណ៌​ស្បែក​” (​មុននេះ​លោក​មាន​សម្បុរ​ស​ស្គុះ​) ហ្វឹកហាត់​កាយសម្ព័ន្ធ បំណង “​ប្តូរ​វាសនា​” ។​

​ជាមួយ​រូបរាង “​ថ្មីស្រឡាង​” TVB បាន​ចាប់អារម្មណ៍​លើ​លោក​វិញ ។ ការប្រឹងប្រែង​មិន​ឈប់ឈរ​ជា​រាងកាយ​ថ្មី លោក​ត្រូវបាន​ទស្សនិកជន​ស្វាគមន៍​យ៉ាង​លើសលុប ។ លោក​ទទួលបាន​ពានរង្វាន់​យ៉ាងច្រើន ។​

​គួ ធាន​ឡឹ​ក ចៀស​ឆ្ងាយ​ពី​រឿងអាស្រូវ​គ្រប់យ៉ាង លោក​នៅ​តែ​ឯង ហើយ​មិត្តស្រី​តែមួយគត់ ត្រូវបាន​លោក​បើកចំហ​គឺ​តារា TVB Huong Jiying ។​

​នាង​ពិតជា​មាន​គុណ​ចំពោះ​រូប​លោក ខណៈពេលដែល​លោក​បាន​ត្រូវគេ “​វាយប្រហារ​” ចោទ​ថា​ញៀន​គ្រឿងញៀន​គ្មាន​អ្នក​ប្រដៅ ។​ល​។ ធ្វើឲ្យ​អ្នក​ទាំងឡាយ “​ឃ្លាតឆ្ងាយ​” មានតែ Huang Jiying ម្នាក់​គត់​បាន​បោះដៃ​ឲ្យ​លោក ។ អភ័ព្វ​ដែរ ៧​ឆ្នាំ​ក្រោយមក ព្រោះ​មាន​ទស្សនៈ​ពុំ​ត្រូវ​គ្នា​គេ​ក៏​បែកផ្លូវ ប៉ុន្តែ​បន្ត​រាប់អាន​ដូច​មិត្តភក្តិ ។​

​ប្រការ​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​នោះ​គឺ​ពេល​លោក​ក្លាយជា​អ្នកមាន​ល្បីល្បាញ​ក្តី​ក៏​លោក​នៅ​បន្ត​ប្រើ​ទូរស័ព្ទ “​ចុច​ពិល​” កញ្ចាស់​ពុំ​ប្រើ​រថយន្ត​ទំនើប​ភូមិគ្រឹះ​ស្តុកស្តម្ភ​… ពោល​គឺ​រក្សា​ជីវភាព​រស់នៅ​ដ៏​សាមញ្ញ ។​

​លោក​ជា​តារា “​មិន​រើស​រឿង​សម្តែង​” ឲ្យតែ​មាន​ពេល​គឺ​លោក​ងក់ក្បាល “Ok” ទាំងអស់​ដល់​ថ្នាក់​អ្នកខ្លះ​ពេបជ្រាយ​ថា​លោក​ជា “​អធិរាជ​ភាពយន្ត​ថោកៗ​” ។​

​ប៉ុន្តែ​មនុស្ស​មួយចំនួន​បែរជា​ងឿងឆ្ងល់​ថា គួ ធាន​ឡឹ​ក វេទនា​រក​លុយ​ដើម្បី​អ្នកណា​? លុយ​ចាយ​មិន​អស់ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​… តើ​ប្រឹង​ស្អី​ទៀត ។​

​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា លោក​រក​លុយ​ពុំ​សម្រាប់​ខ្លួនឯង​ទេ ។ លោក​ធ្វើ​សប្បុរសធម៌​ជួយ​អ្នកដទៃ​យ៉ាង​ស្ងៀមស្ងាត់ និង​លាក់បាំង ។​

​រឿងរ៉ាវ​ដើម​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១០ ពេល​ដែល​នាយក​សាលា និង​សិស្ស ២​រូប​បាន​ថ្លែងអំណរគុណ​ដល់ គួ ធាន​ឡឹ​ក ដោយ​ចំហ​តាម​ទូរទស្សន៍ ។​

​អ្នកសារព័ត៌មាន​ចាប់ផ្តើម​រើកកាយ​រឿងរ៉ាវ​របស់​លោក ទើប​ដឹងថា​ពី​យូរណាស់​មកហើយ គួ ធាន​ឡឹ​ក បាន​ធ្វើ​សប្បុរសធម៌​យ៉ាង​ស្ងៀមស្ងាត់​ជាអាទិ៍​ឆ្នាំ ២០០៣ លោក​ជួយ​មូលនិធិ​អ្នក​កើត HIV ១​លាន​យាន់ ។ ឆ្នាំ ២០០៨ លោក​បាន​ប្រើ​ឈ្មោះ​របស់​ខ្លួន​បង្កើត​មូលនិធិ​ជួយ​ដល់​អ្នករងគ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ត​ស៊ឺជាំង ប្រទេស​ចិន ។ ឆ្នាំ ២០១១ គេ​រកឃើញ​ថា លោកគួ ធាន​ឡឹ​ក បាន​ប្រើ​មូលនិធិ​នេះ​កសាង​សាលារៀន ៤៩​ខ្នង មន្ទីរពេទ្យ ២០ អាង​ស្តុក​ទឹក ៥០ នៅ​ហ្គី​ហ្សូ ប្រទេស​ចិន ។​

​គិត​មក​ទល់​ពេល​នេះ “​មូលនិធិ​គួ ធាន​ឡឹ​ក​” បាន​សាងសង់​សាលារៀន ៨៥​ខ្នង សម្រាប់​សិស្ស​រាប់ម៉ឺន​នាក់ មក​សិក្សា​នៅ​ជនបទ​ដាច់ស្រយាល ។​

​ស្រាប់តែ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ សារព័ត៌មាន Nitizen បាន​រកឃើញថា លោក​បាន​សាងសង់​សាលារៀន ៩៤​ខ្នង មន្ទីរពេទ្យ ១៨ អាង​ស្តុក​ទឹក ៧៥០ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ព្រៃភ្នំ​ក្រីក្រ​បំផុត ។ កាសែត​នេះ​សរសេរថា ៖ “​បើ​និយាយ​ថា​គួ ធាន​ឡឹ​ក ថត​កុនៗ​ទៀត​មិន​ឈប់​នោះ​គឺ​ព្រោះតែ​ចង់​សាងសង់​សាលារៀន​!” ។​

​កាយវិការ​របស់​ក្មេង​ម្នាក់​ក្នុង​អតីតកាល​ក្រីក្រ​តោកយ៉ាក ពុំ​បាន​រៀនសូត្រ ធ្លាប់​លួរ​ច​របស់គេ ក្លាយ​ជា​និមិត្តរូប​មួយ​ពិតជា​ត្រូវ​ឆ្លងកាត់​ទុក្ខវេទនា​រាប់មិនអស់ ហើយ​នេះ​ជា​អ្វីៗ​ដែល​គួ ធាន​ឡឹ​ក​បាន​ប្រឈមមុខ​ឆ្លងកាត់ តែ​ទ្រាំទ្រ​ហើយ​ធ្វើ -​ធ្វើ​នូវ​អ្វីៗ​ដើម្បី​ជួយ​ឲ្យ​ជីវិត​ដទៃ​ទៀត​កុំ​ឲ្យ​ដូចគា​ត់ ។​

​លោកគួ ជា​ខ្មែរ​ម្នាក់​ខ្ញុំ​ពិតជា​លំឱនកាយ​គោរព​ចំពោះ​វីរភាព​របស់​លោក -​ធ្វើ​យ៉ាង​ស្ងៀមស្ងាត់​ពុំ​ចង់បាន​អ្វី ក្រៅពី​បញ្ចៀស​អ្នក​ដទៃ​ពី​វាសនា គ្រា​កុមារភាព​របស់លោក ៕ ចន្ទ្រា​

spot_img
×