Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួន​កុមារ​នៅ​ក្រុង​ស្វាយរៀង​កំពុង​ក្លាយទៅជា​ទី​ចាប់​អា​រម្ម​ណ៍សម្រាប់មហាជន​ទូទៅ​ និង​ជា​កន្លែង​ហាត់ប្រាណ​ដ៏​ពេញនិយម

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នៅ​រៀងរាល់​ល្ងាច​គេ​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ដែល​មាន​កូនរឺ​ក្មួយ​តូចៗ​តែងតែ​នាំ​ក្មេងៗ​ទាំងនោះ​មក​លេង​កំសាន្ត​នៅ​សួន​កុមារ​ដែល​ជា​ទីកន្លែង​មួយ​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត និង​បណ្តា​ក្រុមហ៊ុន សប្បុរសជន​នានា យក​ចិត្តទុកដាក់​ធ្វើការ​កែលំអ​ទាំង​ផ្នែក​បរិស្ថាន​និង​សំភារៈ​ផ្សេងៗ​ជាច្រើន​ប្រភេទ​សំរាប់​ហាត់ប្រាណ​ផង​និង​សំរាប់​ឱ្យ​ក្មេងៗ​លេង​កំសាន្ត​ផង​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មហាជន​ទូទៅ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​កំសាន្ត​នៅ​ទីនោះ​បាន​និយាយថាៈ កាល​ពី​មុនទី​នេះ​មាន​សភាព​ស្ងាត់ជ្រងំ​ហើយក៏​ពុំ​សូវ​មាន​ទេសភាព​រឺក៏​សំភារៈ​សំរាប់​ធ្វើការ​ហាត់ប្រាណ​និង​ឧបករណ៏​សំរាប់​ឱ្យ​ក្មេងៗ​បាន​លេង​កំសាន្ត​នោះ​ដែរ​ដែល​វា​ខុសប្លែក​ទាំងស្រុង​នាពេល​បច្ចុប្បន្ន​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថាៈ គាត់​នាំ​កូន​មក​លេង​ទី​នេះ​ជា​រៀង​រាល់​ល្ងាច​តែម្តង​លើកលែងតែ​ពេល​ដែល​មាន​ភ្លៀង​តែប៉ុណ្ណោះ​ដែល​មិន​បាន​មក​ពី​ព្រោះ​ថា​កូនៗ​របស់​គាត់​នៅ​ពេល​មានចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដោយសារ​តែ​វា​បាន​លេង​នូវ​ឧបករណ៏​ប្លែកៗ​ដែល​ទើប​ត្រូវបាន​បំពាក់​បន្ថែម​និង​ធ្វើការ​ជួសជុល​កែលំអ​មាន​សភាព​ស្រសបំព្រង​មិន​ចាញ់​កន្លែង​ផ្សេងៗ​ប៉ុន្មាន​នោះ​ទេ​។ ម្យ៉ាងទៀត​សួន​កុមារ​មាន​ទីតាំង​នៅ​ចំ​កណ្តាល​ក្រុង​ស្វាយរៀង​តែ​ម្តង​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​នៅ​ជិត​ផ្ទះ​កន្លែង​ក៏​ស្អាត​ថែមទាំង​មិនចាំបាច់​ចំណាយ​ថវិកា​សំរាប់​ចូល​លេង​កំសាន្ត​ថែមទៀត​ផង​។​

​ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​ហាត់ប្រាណ​ពេលព្រឹក​ព្រលឹម​វិញ​ក៏​បាន​ឱ្យ​ថាៈ​សួន​កុមារ​នាពេល​បច្ចុប្បន្ន​គឺ​សម្បូរ​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ប្រភេទ​សម្រាប់​ហាត់ប្រាណ​មានដូចជា កន្លែង បង្វិល​កង លើក​ទម្ងន់ របៀប​ធាក់​កង់​ជាដើម​អាចឱ្យ​ពួកគាត់​ហាត់​ប្រាណ​ដើម្បី​សុខភាព​ដោយ​ពុំ​ចាំបាច់​ចំណាយ​ប្រាក់​សូម្បីតែ​មួយ​រយ​រៀលក្តី​គឺ free តែម្តង​។​

​ដោយឡែក​ប្អូនៗ​សិស្សានុសិស្ស​មួយចំនួន​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថាៈ​នៅ​ទីនេះ​(​សួន​កុមារ​)​គឺ​មាន​ដើម​រុក្ខជាតិ​លំអ​ប្លែកៗ​ជាច្រើន​ប្រភេទ​ជាទី​ទាក់​អាម្មណ៏​ផង​ហើយ​មានម្ល​ប់ត្រ​ឈឹង ត្រ​ឈៃ បើ​នៅពេល​ថ្ងៃ​វិញ​គឺ​មាន​សភាព​ស្ងាត់​ល្អ​ងាយស្រួល​សំរាប់​អ្នក​ដែល​មក​ស្វ័យ​សិក្សា​ក៏​បាន​ពុំ​មាន​សម្លេង​រំខាន​នោះទេ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​សួន​កុមារ​ខេត្ត​ស្វាយរៀង​គឺ​មាន​ទី​តាំ​ស្ថិតនៅ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​ខាងក្រោយ​អគារ​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​ចម្ងាយ​ត្រឹមតែ​ជាង​៥០ ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×