Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ពលករ​ខ្មែរ​ទៀតហើយ ករណី​កាប់​ឈើ​គ្រញូង​នៅ​ព្រៃ​ខេត្ត​ស្រះកែវ និង​ឆាក់ឈីងសា​វ​

spot_img

​ថៃ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការ​លប​លួច​ចូល​កាប់​ឈើ​គ្រញូង​រួចមក កំលាំង​ចម្រុះ​ដែល​មាន​ទាហាន​ឈុតខ្មៅ ក្រុមទី​១៣ អង្គភាព​រដ្ឋបាល​ព្រៃឈើ កំលាំង​អភិរក្ស​សត្វព្រៃ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ បាន​ធ្វើការ​ជាមួយ​ជំនាញ ស្រុក​ថា​តាក់​កៀប ខេត្ត​ឆាក់​ឈើ​ង​សៅ បាន​ចុះ​ទៅ​កាន់​តំបន់​អភិរក្ស​សត្វព្រៃ ភ្នំ​អាង​ឬ​ណៃ​ស្ថិតក្នុង​ចំណុច​ព្រៃ​ចែក ក្នុងភូមិ​២៥ ឃុំ​ខ្លង​តាក់​ក្រៅ ស្រុក​ថា​តាក់​កៀប ដែល​នៅក្នុង​តំបន់​ព្រំប្រទល់​ខេត្ត​ស្រះកែវ និង​ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ​។ នៅ​ទីនោះ​កំលាំងចម្រុះ​ទាំងពីរ​ខេត្ត បាន​ប្រទះឃើញ​មនុស្ស​មួយ​ក្រុម ដែល​ពួកគេ​កំពុង​សម្រាក​នៅ​លើ​គំនរ​ឈើ​គ្រញូង​ជាច្រើន​ផ្ទាំង ទើប​កំលាំង​សម្រុកចូល​ចាប់​ពួកគេ​។ ប៉ុន្តែ​គឺ​បាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​ជា​ជនជាតិ​ខ្មែរ ក្រៅពីនេះ​ពួកគេ​បាន​រត់​គេចខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​តែម្តង ។​

កម្លាំង​និង​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ដែល​លួច​ចូល​កាប់​ឈើ​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ក្រុមចម្រុះ​ថៃ​ចាប់ខ្លួន​បាន​និាយ​យ​ថា ពួកគេ​និង​បក្ខពួក​សរុប​ចំនួន​២១​នាក់ បាន​លប​ឆ្លងដែន​តាម​ច្រក​មួយចំនួន​ក្បែ​ផ្សាររោង​ក្លឿ ស្រុក​អារញ្ញ ហើយ​ត្រូវបាន​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់ ជា​អ្នក​នាំ​ផ្លូវ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួមជាមួយ​នឹង​ឈើ​គ្រញូង​ចំនួន​៣០​ផ្ទាំង​ត្រូវបាន​កំលាំង​ជំនាញ​នាំយក​ទៅ​កាន់​ស្នាក់​ការ​របស់​គេ​ដើម្បី ធ្វើការ​សាកសួរ​បន្ត​៕ ដោយ ៖ បន្ទាយ​

 

 

spot_img
×