Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់តែ​ក្រឡាប់​រថយន្ត​ពាក់​ស្លាក​ខ.ម ទើប​ដឹងថា​សុទ្ធតែ​ឈើ​

spot_img

​​ខេត្តពោធិ៍សាត់ ៖ រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ពាក់​ស្លាក​លេខ​ខម ក្រឡាប់​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៥ ត្រង់ចំណុច​ដំណាក់​ឈើ​ក្រំ ស្ថិតក្នុង​ភូមិ​ព្រែក ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្បែរ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ។

​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ ឆ្លងកាត់​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ហើយ​បើ​រថយន្ត​នោះ​មិន​ក្រឡាប់ ទំនងជា​គ្មាន​នរណា​ដឹងថា មាន​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​នោះដែរ ។​
​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២.៣.៦៦៦៦ បាន​ក្រឡាប់​ផ្ងារ​កង់ ចេញ​សុទ្ធតែ​ឈើ​ប្រណីត ។ នៅក្នុង​ករណីនេះ អ្នកបើកបរ និង​កម្មករ​ម្នាក់ បាននាំគ្នា​រត់គេច​បាត់​។​

​ករណី​នៃ​ការដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ខេត្តពោធិ៍សាត់ ក៏ដូចជា​ការដឹកជញ្ជូន​ឈើ​មួយចំនួន​ចេញពី​ស្រុក​ភ្នំក្រវាញ នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ក្នុង​ពេលយប់ ដើម្បី​លាក់បាំង​ភ្នែក​សមត្ថកិច្ច​​ជំនាញ ហើយ​ប្រសិនបើ​រថយន្ត​មួយគ្រឿង​នេះ​មិន​ក្រឡាប់​នោះទេ ក៏​ប្រហែលជា​គ្មាន​នរណា​មួយ ដឹងថា​រថយន្ត​ពាក់​ស្លាក​លេខ​ខម​នេះ​ដឹកឈើ​ខុសច្បាប់​ដែរ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×