Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព​ន្លឿ​ន​ការជួសជុល​កំណាត់​ផ្លូវ​លេខ​៣១៥​ ស្ថិតនៅក្នុងឃុំ​ធ្លក និង​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្តស្វាយរៀង ៖​ ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ៖ ការងារ​ជួសជុល​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣១៥ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ស្ថិតនៅក្នុង ឃុំ​ធ្លក និង​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​នាពេល​បច្ចុប្បន្ន សម្រេច​លទ្ធផល​បាន ៨៩% ហើយដោយ​សម្រេចបាន​ ៖

​ទី​១-​ការងារ​ចាក់​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ ប្រភេទ​DBST ប្រវែង ៣.៧០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ចិញ្ចើម ១​ម៉ែត្រ សង្ខាង ចន្លោះ​គ​.​ម​១៤+៥០០ ដល់ គ​.​ម​១៨+២០០ (​ចំណាត់ថ្នាក់​ផ្លូវ R4/U4) ។

​ទី​២-​ការងារ​ស្ថាបនា​លូ​ប្រអប់​កាត់​ទទឹងផ្លូវ ប្រវែង ៣,៥០​ម៉ែត្រ ទទឹង ៩​ម៉ែត្រ កំពស់ ២,៥០​ម៉ែត្រ និង ស្ថាបនា​លូ​អង្កត់ផ្ចិត ០,៨០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ ប្រវែង ៤៥០​ម៉ែត្រ អណ្តូង​លូ មាន​ចំនួន ១៨ អណ្តូង​។​

​ប្រភព​ខាងលើ​បាន​បន្ត​ឱ្យដឹងទៀតថា ៖ ​ចំពោះ ការងារ​ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣១៤C បំបែក​ពី​ផ្លូវជាតិ​លេខ​១៨(៣១៤D) ដល់​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេច​លទ្ធផល​បាន ៦៣% ក្នុងនោះ​សម្រេច​បានជា​លទ្ធផល​ការងារ​លើក​កំពស់​តួ​ថ្នល់ រួច​ក្រាល​គ្រួស​ក្រហម ចាក់​ក្រាល​កៅស៊ូ​ពីរ​ជាន់​DBST ប្រវែង ២.៧៥០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ទំហំ ២១.៣៥០​ម៉ែត្រការ៉េ ក្រាល​ចិញ្ចើម​ក្រួស​ក្រហម​ទទឹង ១​ម៉ែត្រ​សង្ខាង ចាប់ពី​គ​.​ម ០០+០០០ ដល់គ​.​ម ០២+៧៥០​រួម​និង​ការងារ​ស្ថាបនា​លូ​មុខកាត់ ០,៨​ម៉ែត្រ មួយ​ជួរ​កាត់​ទទឹងផ្លូវ​ប្រវែង ១០​ម៉ែត្រ ចំនួន ០២​កន្លែង​ទៀតផង​ដែរ​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×