Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ពិភាក្សា​ពី​ទំនាស់​ដីធ្លី​ក្តៅគគុក​នៅ​កំពង់សោម​

spot_img

​ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ ២៩ ខែមករា ឆ្នាំ ២០១៩ នេះ​ក្នុង​កិច្ចប្រជុំ​​ប្រចាំខែ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ម សុ​ណង់​ដូរ ប្រធាន​ប្ដូរ​វេន​។​

​លោក​សា​ពង្ស វ​ឌ្ឍ​នា ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ខ្ញុំបាទ​បាន​លើកឡើង​នូវ​ណុច​សំខាន់ៗ​ជាចម្បង ២​ចំណុច និង​របាយការណ៍​ផ្សេងៗ នូវ​របាយការណ៍ ៦​ច្បាប់​ ៖

១/ការរំលោភបំពាន​ដី​អ្នកដទៃ ដោយ​អាង​អំណាច​មន្ត្រី និង​ផ្កាយ​២ ឃុបឃិត​ជា​ប្រព័ន្ធ ប​ង្កើត​អប្បគមន៍ យក​គ្រឿងចក្រ​ឃាំង​ដំណើរ​ក្រុម​ប្រតិភូ​ដើ​ម្បី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ប៉ុនប៉ង​ចាប់ខ្លួន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ក្នុងពេល​បំពេញ​បេ​កក​ម្ម ជាពិសេស​លាប​ពណ៌​មកវិញ​ថា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ទៅ​លួច​ដី​ពលរដ្ឋ​ទៅវិញ ។​

​បញ្ហា​ធំ​ខាង​លើនេះ​ត្រូវបាន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​មួយចំនួន​មកពី​បក្ស​ផ្សេងៗ ចូលរួម​ជាម​តិ​និង​ទាមទា​ចំណាត់ការ​ដើម្បី​រក្សា​គុណ​តម្លៃ​ការងា​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​។​

២ / ការអនុវត្ត​សាលដីកា​ដែលនាំអោយ​មាន​រូបភាព​ប៉ះពាល់​ហឹ​ង្សា បាញ់បោះ រំលោភ​សិទ្ធមនុស្ស ជា​លក្ខណៈ​ហុច​ឱកាស​អោយ​បរទេស​ចោទ​កម្ពុជា ក្នុងពេលដែល​បរទេស​កំពុង​ចាប់កំហុស និង​ប្រតិភូ​ក​ម្ព​ជា​កំពុង​ធ្វើដំណើរ​ទៅ​ជជែក​បញ្ហា​សិទ្ធមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណេ​វ ជាពិសេស​លិខិត​បង្គាប់​ការអោយ​អនុវត្តន៍​សាលដីកា​ដែលមាន​ភាពមិនប្រក្រតី ប្រើ​ប្រាស់​កម្លាំងប្រដាប់អាវុធ​នៃ​កងយោធពល​ខេមរភូមិន្ទ​ទៅ​ចុះ​អនុវត្តន៍​ដីកា ខ្វែងគ្នា​ភ្លាមៗ​ចំពោះ​អនុសាសន៍​សម្ដេច​តេ​ជោ ដែល​ណែនាំ​អោយ​ទាហាន​កុំ​បង្ករ​ទឹកភ្នែក​ដល់​ពលរដ្ឋ​ស្លូតត្រង់ ជា​តំរុយ​បង្ហាញ​ពី​ការបំផ្លាញ​ការខិតខំ​របស់​ថ្នាក់ជាតិ​កន្លងមក លើឆាក​អន្តរជាតិ ពាក់ព័ន្ធ​និង​វិស័យ​សិទ្ធិមនុស្ស។​

​បញ្ហា​ធំ​ខាង​លើ​ត្រូវបាន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​មកពី​គណបក្ស​ផ្សេងៗ ចូលរួម​ជាម​តិ និង​បង្ហាញ​ក្ដីកង្វល់​ដូចគ្នា ។

​បន្ទាប់ពី​ការ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរ​ក្រោក​ក៏បាន ដាក់​របាយការណ៍​ជូន​សម្ដេច​ដើម្បី​ពិនិត្យ​ផងដែរ រួមមានបញ្ហាដីធ្លី​របស់ ឧកញ៉ា ជៀម ផែន រំលោភ​ពលរដ្ឋ និង​បញ្ហា​ផ្សេងទៀត សរុប​មាន ៨ របាយការណ៍​ពិស្តា ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×