Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការត្រួតពិនិត្យ​គ្រឿងញៀន​ឦ​សាន្ត និង​ការអនុវត្ត​ផែនការ​ភូមិ​ស គ្មាន​គ្រឿង​ញៀន ឆ្នាំ​២០១៨ នៅ​ទិស​ឦ​សាន្ត​ចាប់បាន​ប្រមាណ​២០០​គីឡូក្រាម

spot_img

​ខេត្តស្ទឹងត្រែង​ ៖ នាយ​ឧ​ត្ត​ម​ស​នី​យ៍ កែ គឹមយ៉ាន បាន​ឲ្យ​ដឹងថា តាមរយៈ​សកម្មភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ក្នុង​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ក្រាបបាន​បទល្មើស​គ្រឿង​ផ្នែក ទិសឦសាន​រួមមាន​ខេត្តរតនៈគិរី ស្ទឹងត្រែង ព្រះវិហា មណ្ឌលគិរី និង​ក្រចេះ បង្ក្រាបបាន​បទល្មើស​ស​រុ​ប ៣៣៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ៦៨៧​នាក់ ស្រី ៩៨​នាក់ និង​ចាប់បាន​វត្ថុ​តាំង​គ្រឿងញៀន​ប្រមាណ​២០០​គីឡូក្រាម បើ​ធៀប​និង​ឆ្នាំ​២០១៧​នេះ​ប្រមាណ​ជា​៥៣៦​គីឡូក្រាម មានន័យថា​ស្មើរ​ជិត​៤០​ភាគរយ​។​

ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដឹកនាំ​អង្គសិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ទិស​ឦ​សាន្ត និង​ការអនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន ដោយមាន​ការ​អ​ញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ជា​អនុប្រធាន សមាជិក​របស់​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ជាប់​ព្រំដែន ស្រុក ឃុំ សង្កាត់ ភូមិ​អនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន និង​តំណាង​ភាគី​មិត្ត ថៃ វៀតណាម ឡាវ ចូលរួម សរុប​ចំនួន​២៥០​នាក់ ។

​លោក ម៉ុំ សារឿន អភិបាល ប្រធាន​គណៈកម្មាធិកា​ត្រ​រួត​ពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​ពិតជា​ផ្តល់នូវ​សារៈសំខាន់​ដោយបាន​បង្ហាញ​នូវ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ជាពិសេស គឺ​ការអនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់ ស​គ្មាន​គ្រឿងញៀន ដើម្បី​បន្ត​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ និង​សកម្ម​បន្ថែមទៀត​ក្នុងការ​អនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​ខេត្ត​នៅ​ទិសឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ​ដែល​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​នាំ​ឆ្លងកាត់​ញឹកញាប់​ចូលមក​កម្ពុជា នូវ​ប្រភេទ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(Ice-Wy) កេ​តា​មីន ហេ​រ៉ូ​អ៊ី​ន​និង​កញ្ឆា​ក្រៀម ដែល​កម្ពុជា​បាន​បើក​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បានជា​ច្រើន​ករណី​។

​ក្នុងឱកាស​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ប្រសាសន៍​ដោយ​ថ្លែង​អំណរ​អរគុណ​ចំពោះ ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ នៃ​បណ្តា​ខេត្ត​ភាគ​ឦសាន ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ ទប់ស្កាត់​លំហូរ​ចូល​គ្រឿងញៀន​ខុសច្បាប់ ពី​តំបន់​ព្រំដែន​ចូលក្នុង​ប្រទេស ដែល​សកម្មភាព​ទាំងនេះ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន គួរឱ្យកត់សំគាល់ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

​ក្នុងឱកាស​នោះដែរ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងបន្តថា ប្រទេស​កម្ពុជា​យើង​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ តែ​ជា​ប្រទេស​មានការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​នានា​ក្នុង​តំបន់ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា និង​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ ។ តាម​របាយការណ៍​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​យើង​ពិនិត្យឃើញថា​ខេត្ត​ភាគ​ឦសាន ជាពិសេស​គឺ​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ជា​ខេត្ត​ដែលមាន​ការ​ចរាចរ​ឆ្លងកាត់​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ចូលក្នុង​ប្រទេស និង​មួយចំនួន​បន្ត​នាំទៅដល់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម នៅសល់​មួយចំនួន​ប្រើប្រាស់​ក្នុងប្រទេស តាម​គោលដៅ​ដែល​ប្រឈម​មួយចំនួន ដូចជា តំបន់​ទេសចរណ៍ ក្នុង​ក្លឹប​កំសាន្ត​នានា ផ្ទះសំណាក់ និង​សំណង់​មិន​រៀបរយ ។​ល​។ ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុវជន​យើង និង​ខាតបង់​នូវ​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។​

លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន​បាន​កត់សម្គាល់ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ស្មុកស្មាញ​បំផុត​ដែល​ពិភពលោក​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ទប់ស្កាត់ បើទោះបី​ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ក្តី ប៉ុន្តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ឧក្រឹដ្ឋជន​គ្រឿងញៀន​បាន​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​នានា ក្នុង​តំបន់​និង​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ ជាពិសេស​តំបន់​ភាគ​ឦសាន​មាន​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហា ដែលមាន​ការ​ចរាច​ណ៍​ឆ្លងកាត់​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​ឡាវ ចូលមកក្នុង​ប្រទេស​និង​មួយចំនួន​បន្តទៅ​ប្រទេស​ថៃ វៀតណាម និង​មួយចំនួនធំ​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​។​

ទោះបី​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ស្មុកស្មាញ​យ៉ាងណាក្តី លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ កែ គឹមយ៉ាន បាន​បញ្ហា​ក់ថា អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅបាន អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់ខ្លួន​ល្អប្រសើ ធ្វើ​ឲ្យ​បញ្ហា​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ទៀត​គួ​កត់សម្គាល់ ។ តាមរយៈ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ទទួលបាន​ការកោតសរសើ​ពី​ម​ជ្ឍ​ដ្ឋា​ន​អន្តរជាតិ​។ លោក​បន្ថែមថា បញ្ហា​គ្រឿន​ប៉ុន្មាន​ឆ្នាំមុន​មកនេះ បញ្ហា​គ្រឿងញៀន​បាន​ហូ​ចូលរ​ពី​ព្រំដែន​ថៃ ប៉ុន្តែ​ពី​ភាគី​ថ្ងៃ​បាន​ប្រតិ​ត្តិ​ការណ៍​ខ្លាំង ឧក្រឹដ្ឋជន បាន​បង្វែ​មក​បែក​ឦសាន​វិញ ដូចនេះ​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក ក្នុង​ការសហការ​បង្ក្រាប ពិសេស​តាម​បណ្តោយ​ព្រំដែន ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×