Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​បុក​ឡានក្រុង​ដាច់​ជា​ពីរ ​នៅ​បារាំង ស្លាប់​កូនសិស្ស​ជាច្រើ​ននាក់​

spot_img

កូន​សិស្សសាលា​យ៉ាងហោច​ណាស់​ចំនួន ៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៏​មួយ បន្ទាប់​ពី​រថភ្លើង​មួយ​បាន​បុក​គ្នា​ជាមួយនឹង​ឡាន​ដឹក​សិស្សសាលា នៅ​ទីក្រុង Perpignan ភាគ​ខាងជើង​ប្រទេស​បារាំង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ ទី ១៥​នេះ​។​

​មនុស្ស​ចំនួន ២០​នាក់​ផងដែរ​បាន​រងរបួស​ក្នុង​ហេតុ​ការណ៏ដ៏​រន្ធត់​នោះ ហើយ​មាន ១១​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ឡានក្រុង​បាន​ដឹក​សិស្សសាលា​ជាច្រើន​នាក់ ដែល​មាន​អាយុ ចន្លោះ ១៣ ទៅ ១៧​ឆ្នាំ​ពី​សាលា​នៅក្បែរ​កន្លែង​កើតហេតុ មុន​ពេល​វា​ត្រូវ​បាន​បុក​ដោយ​រថភ្លើង​។ បើ​តាម​រូបភាព​នៅ​កន្លែងកើតហេតុ ឡានក្រុង​បាន​ដាច់​ជា​ពីរ ដោយសារ​កំលាំង​នៃ​ការបុក​ដោយ​រថភ្លើង​។​

​ឡានក្រុង​កំពុង​ឆ្លងកាត់​ផ្លូវ​នៅពេល​វា​បុក​ពេញទំហឹង​ដោយ​រថភ្លើង​ដែល​កំពុង​ធ្វើដំណើរ​ពី​ទីក្រុង Perpignan ក្នុង​ល្បឿន ៨០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។​

​អ្នកបញ្ជា​រថភ្លើង​បាន​និយាយថា មាន​សាក្សី​ជាច្រើន​នាក់​បាន​រាយ​ការណ៏​ថា ពួកគេ​បាន​ឃើញ​របាំង​ដាក់​ឃាំង​នៅ​កន្លែង​ឆ្លង ក្នុងកំឡុងពេល​ការបុក​គ្នា​។​

​សាក្សី​ម្នាក់​ដែល​នៅ​លើ​រថភ្លើង​បាន​និយាយថា វា​គឺជា​គ្រោះថ្នាក់​ដ៏​រន្ធត់​។ វា​ហាក់ដូចជា រថភ្លើង​នឹង​ធ្លាក់​ផ្លូវ ខណៈ​ដែល​មាន​មនុស្ស​ចំនួន ៣០​នាក់​កំពុង​នៅលើ​រថភ្លើង​។​

​អ្នក​ស៊ើបអង្កេត​កំពុង​រងចាំ​សួរ​ស្ត្រី​ដែលជា​អ្នកបើក​រថយន្ត​ក្រុង​ដែល​បាន​រងរបួស​តិចតួច​ប៉ុណ្ណោះ​ក្នុង​គ្រោះថ្នាក់​នោះ​។ អ្នកបើកបរ​ទាំងពីរ​នាក់​របស់​ឡានក្រុង បាន​រត់ចេញ​រួច​ទាំង​មាន​របួស​៕ សុភ័ក្ត្រ

 

spot_img
×